Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ព្រូស​ផ្លាកលេខ ភ្នំពេញ 2AW-5134 បើក​បុក​ម៉ូតូ​ពីក្រោយ ស្លាប់​ប្រពន្ធ ឯ​ប្តី​របួសធ្ងន់​

spot_img

​កំពង់ស្ពឺ​៖ រថយន្ត​តូយ៉ូតា​ព្រូស បើក​បុក​ម៉ូតូ​ស្មាស់​ពីក្រោយ បណ្តាលឱ្យ​ប្រពន្ធ​ស្លាប់​នៅ​កន្លែងកើតហេតុ ចំណែក​ប្តី​រងរបួស​ធ្ងន់ ត្រូវបាន​សាច់ញាតិ​ដឹក​យកទៅ​សង្គ្រោះបន្ទាន់ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ លើ​ដង​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៦៣-៦៤ ស្ថិតនៅត្រង់​ចំណុច​ភូមិ​ក្រាំង​ល្ហុង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

​នគរបាល​បានឱ្យដឹងថា មុនពេល​កើតហេតុ មាន​រថយន្ត​និង​ម៉ូតូ បានធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ពី​លិចទៅ​កើត ដោយមាន​ម៉ូតូ​១​គ្រឿង ម៉ាក​ស្មាស់ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ព្រះសីហនុ 1I-5033 ជិះ​គ្នា​២​នាក់​ប្តី​ប្រពន្ធ អ្នកបើក​ឈ្មោះ ហង្ស សុ​វ៉ាន់ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ អ្នកជិះ​ពីក្រោយ​ឈ្មោះ កែវ ឃីម ភេទ​ស្រី អាយុ​៤៣​ឆ្នាំ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ក្រាំង​ល្ហុង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បើក​មកដល់​ចំណុចកើតហេតុ ត្រូវបាន​រថយន្ត​១​គ្រឿង​ម៉ាក​ព្រូស ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 2AW-5134 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​បុក​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​របួសធ្ងន់ អ្នកជិះ​ពីក្រោយ​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។
​ចំពោះ​អ្នករបួស ត្រូវបាន​បងប្អូន​ដឹកយក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ត្រពាំង​ក្រឡឹង​។ ចំពោះ​សព ត្រូវបាន​ក្រុម​គ្រួរ​សារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ជនបង្ក​ក្រោយ​បង្កហេតុ​រួច បាន​រត់​គេចខ្លួនបាត់​។ ម៉ូតូ​ខូចខាត​ធ្ងន់ រថយន្ត​ខូចខាត​ស្រាល វត្ថុតាង​ទាំង​២​គ្រឿង យកទៅ​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×