Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ណែ​នាំឱ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក បំពេញបែបបទ​ឱ្យស្រប​ទៅនឹង​ច្បាប់ ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានទទួល​ជួប​ការសម្ដែង​ការគួរសម​ដោយ​ក្រុមហ៊ុន ស៊ុប​ភើ អេប តិច​ណូ​ឡូ​ជី ម​.​ក (Super App Technology Plc.) ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​បម្រើ​សេវាកម្ម​អភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល និង​ស្មា​ត​ហ្វូ​ន​។​

​ជា​កិច្ច​ចាប់ផ្ដើម ក្រុមហ៊ុន ស៊ុប​ភើ អេប តិច​ណូ​ឡូ​ជី ម​.​ក បាន​ជម្រាបជូន​ពី​សកម្មភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន នៅក្នុង​នោះ​នាពេល​បច្ចុប្បន្ន​រួមមាន សេវាកម្ម​ហៅ​កង់​បី​ជិះ និង​សេវាកម្ម​ដឹកជញ្ជូន​ទូទាំងប្រទេស និង​ក្នុង​ពេលអនាគត​គឺ​បង្កើត​ផ្សារ​អន​ឡាញ​សម្រាប់​គ្រប់​ប្រភេទ​ទំនិញ ដើម្បី​ជំរុញ​ផលិតផល​ទៅកាន់​ទីផ្សារ​ក្នុងស្រុក និង​បរទេស តាមរយៈ​ការដាក់​លក់​លើ​ទីផ្សារ​អន​ឡាញ​។​

​ជា​កិច្ច​ឆ្លើយតប ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការគាំទ្រ​ដល់​គំនិត​ផ្ដួចផ្ដើម​បង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា​ក្នុងស្រុក ដោយ​នាពេល​បច្ចុប្បន្ននេះ កម្ពុជា​កំពុងតែ​រំកិល​ខ្លួន​បន្តិច​ម្ដងៗ​ក្នុងការ​ប្រែក្លាយ​ទៅជា​សេដ្ឋកិច្ច​ឌីជីថល ហើយ​ឌីជីថល​នីយកម្ម​នឹង​បម្រើ​ដល់​សកម្មភាព​ជាច្រើន​នៅក្នុង​វិស័យ​ឯកជន ធុរកិច្ច ក៏ដូចជា​វិស័យ​សាធារណៈ​ផងដែរ​។ ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​អំពី​គំនិត​ផ្ដួចផ្ដើម​មួយចំនួន​របស់​ក្រសួងពាណិជ្ជកម្ម រួមមាន ការរៀបចំ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​ក្រសួង​នឹង​រៀបចំ​ធ្វើការ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នា​ខែវិច្ឆិកា​ខាងមុខ ក៏ដូចជា​កំពុង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​អេឡិចត្រូនិក​កម្ពុជា (Go4eCAM) ដែលមាន​គោលបំណង​ត​ភ្ជាប់​ផលិតករ និង​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា ទៅនឹង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​តំបន់​និង​ពិភពលោក តាមរយៈ​ទីផ្សារ​អន​ឡាញ​មួយ​។​

​ជាមួយ​នោះ​ផងដែរ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បានផ្ដល់​អនុសាសន៍​ឱ្យ​ក្រុមហ៊ុន បំពេញបែបបទ​ឱ្យបាន​ត្រឹមត្រូវ​ជាមួយនឹង​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ក៏ដូចជា​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ទាក់ទង​នឹង​ការធ្វើ​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។​

​សូមបញ្ជាក់​ជូន​ថា​ទាក់ទង​នឹង​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ត្រូវបាន​ប្រកាស​ឱ្យប្រើ​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ហើយ​នាពេល​ថ្មីៗ​នេះ អនុក្រឹត្យ​លេខ ១១០ អនក្រ​.​បក ចុះ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០ ស្ដីពី​ការផ្ដល់​ការអនុញ្ញាត​បំពេញ​ប្រតិបត្តិការ​លើ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ក៏ដូចជា​ប្រកា​សលេខ ២៩០ ពណ​.​ចបព​.​ប្រក ចុះ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ ស្ដីពី​ការផ្ដល់​លិខិតអនុញ្ញាត ឬ​អាជ្ញា​បណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ក៏​ត្រូវបាន​ដាក់ឱ្យអនុវត្ត​ផងដែរ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×