Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផល ១៥០​ថ្ងៃ នៃ​ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង នៅ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​

spot_img

​ត្បូងឃ្មុំ​៖​អ្នកនាំពាក្យ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​របស់ ស្តីពី​លទ្ធផល ១៥០​ថ្ងៃ នៃ​ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅ​សាលាដំបូង និ​និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ដោយបាន​ដោះស្រាយ​សំណុំរឿង ព្រហ្មទណ្ឌ​ចាស់​ដែល​កកស្ទះ​នៅ​ដំណាក់កាល​អយ្យការ , ដំណាក់កាល​ស៊ើបសួរ និង​ដំណាក់កាល​ជំនុំជម្រះ មាន​ចំនួន​សរុប ៦៣៨​សំណុំរឿង ស្មើនឹង ១០០% នៃ​សំណុំរឿង​ព្រហ្មទណ្ឌ​កកស្ទះ​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​៖ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណជន មេត្តា​ជ្រាបថា កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី ខេត្ត (​គ​.​យ​. ក​.​ស​) បាន​បើក​កិច្ចប្រជុំ​បូកសរុប លទ្ធផល​រយៈពេល ១៥០​ថ្ងៃ នៃ​ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង ដែល​បានប្រកាស​ចាប់ផ្តើម​អនុវត្ត​យុទ្ធនាការ កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០ កន្លងទៅ ។ កិច្ចប្រជុំ​នេះ ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន គ​.​យ​.​ក​.​ស និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ ក្រសួងយុត្តិធម៌ ប្រធាន​សាលាដំបូង ព្រះរាជអាជ្ញា និង​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលាដំបូង​ទូទាំងប្រទេស ។​

​ជា​លទ្ធផល សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បាន​ដោះស្រាយ​សំណុំរឿង ព្រហ្មទណ្ឌ​ចាស់​ដែល​កកស្ទះ​នៅ​ដំណាក់កាល​អយ្យការ , ដំណាក់កាល​ស៊ើបសួរ និង​ដំណាក់កាល​ជំនុំជម្រះ មាន​ចំនួន​សរុប ៦៣៨​សំណុំរឿង ស្មើនឹង ១០០% នៃ​សំណុំរឿង​ព្រហ្មទណ្ឌ​កកស្ទះ (​សំណុំរឿង​ដែល​ត្រូវ បាន​ជំនុំជម្រះ​រួច មាន​ចំនួន ១៦៦​សំណុំរឿង ស្មើនឹង ១០០% នៃ​សំណុំរឿង​ទាំងអស់​ក្នុងដំណាក់កាល​ជំនុំជម្រះ​) ។

​បន្ថែម​ពីនេះ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ក៏បាន​ដោះស្រាយ​សំណុំរឿង ព្រហ្មទណ្ឌ​ថ្មី មាន​ចំនួន​សរុប ៧៣៤​សំណុំរឿង ស្មើនឹង ៧៨% នៃ​សំណុំរឿង​ព្រហ្មទណ្ឌ​ថ្មី (​សំណុំរឿង ព្រហ្មទណ្ឌ​ថ្មី ដែល​ត្រូវបាន​ជំនុំជម្រះ​រួច មាន​ចំនួន ៣១០​សំណុំរឿង ស្មើនឹង ៧៣% នៃ​សំណុំរឿង​ថ្មី​ទាំងអស់ ក្នុង​ដំណាក់​ការជំនុំជម្រះ​) ។​

ជាមួយនឹង​លទ្ធផល​ខាងលើនេះ គ​.​យ​. ក​.​ស ក៏បាន​ប្រកាស​អំពី​ជោគជ័យ​នៃ ការអនុវត្ត​យុទ្ធនា រ​ដល់​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ផងដែរ ។​ទន្ទឹមនឹងនេះ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ សូម​ថ្លែងអំណរគុណ​យ៉ាង ជ្រាលជ្រៅ​បំផុត​ចំពោះ ក្រសួងយុត្តិធម៌ ដែល​បានរៀបចំ​ឯកសារ​ជំនួយស្មារតី​ស្ដីពី​យុទ្ធនាការ​, សេចក្តីណែនាំ ស្តីពី​គោលការណ៍​ដែល​ត្រូវអនុវត្ត​ក្នុង​យុទ្ធនាការ និង​បង្កើត​គណៈកម្មការ​ដឹក​នាំ​យុទ្ធនា​ការដោះស្រាយ​ការ ក​.​ស​) និង​ក្រុមការងារ​ទី​២ នៃ គ​.​យ​. .​យ​. កកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី ខេត្ត (​គ​. ក​.​ស ដែល​បានចង្អុលបង្ហាញ លើកទឹកចិត្ត ជួយ​ជ្រោមជ្រែង និង​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា ហើយក៏​សូម​ថ្លែង អំណរគុណ​ដល់ គណៈបញ្ជាការ​ឯកភាព​ខេត្ត ចៅក្រម​អ​សនៈ ចៅក្រម​អយ្យការ ក្រឡាបញ្ជី មន្ត្រី​លេខាធិការដ្ឋាន រដ្ឋបាល មន្ត្រីនគរបាល​យុត្តិធម៌ មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត ព្រមទាំង​បណ្ដា​ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ​ផ្សេង ទៀត ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ប្រកបដោយ​ឆន្ទៈ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​ជំរុញ​ការអនុវត្ត យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ដើម្បី ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ និង​វិស័យ​យុត្តិធម៌ ក៏ដូចជា​កិត្តិយស​នៃ​ស្ថាប័ន និង​អង្គ​តុលាការ​ទាំងមូល​ផង ដែរ ។ បន្ថែម​ពីនេះ​ទៀត សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ សូម​ប្តេជ្ញាចិត្ត​អនុវត្ត​តួនាទី ភារកិច្ច ប្រកបដោយ​ឆន្ទៈ និង​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​សម្រេចបាន​ជោគជ័យ​លើ​ការងារ​ថ្មី​បន្ថែមទៀត ដោយ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ការងារ​ក្នុង​យុទ្ធនាការ​គឺ “​លឿន ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុករលួយ​” ៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×