Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ប្រៃសណីយ៍​លុប និង​ព្យួរ​អាជ្ញា​បណ្ណ​របស់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចំនួន ១៧ ក្រុមហ៊ុន​

spot_img

​ភ្នំពេញ​៖​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​នៅ​ថ្ងៃទី​២០​ខែតុលា​ឆ្នាំ​២០២០ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី ការ​លុប និង​ព្យួរ​អាជ្ញា​បណ្ណ​របស់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចំនួន ១៧ ក្រុមហ៊ុន​។​

​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់ ឱ្យបាន ជ្រាបថា ដោយ​ពិនិត្យឃើញ​មាន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​មួយចំនួន​បានគេច​វេស​មិន​បង់​ចំណូល​ជូន​រដ្ឋ ជាច្រើន​ឆ្នាំ មិនមាន​ប្រតិបត្តិការ និង​ខ្លះទៀត​បាន​លាក់​ចំណូល​របស់ខ្លួន ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​ចាត់​ក្រុមការងារ​អធិការកិច្ច ដើម្បី​ចុះ​ត្រួតពិនិត្យ​លើ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន ដោយបាន​ប្រមូល​ព័ត៌មាន អំពី​ស្ថានភាព​ដំណើរការ​អាជីវកម្ម ស្ថានភាព​បច្ចេកទេស និង​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​នីមួយៗ​។​

ក្រសួង បានសម្រេច​លុប​និង​ព្យួរ​អាជ្ញា​បណ្ណ​របស់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចំនួន ១៧ ក្រុមហ៊ុន (​ដូច​មានភ្ជាប់​នៅ ខាងក្រោម​) ដែលមាន​ភាព​អសកម្ម ដូចជា​មិនមាន​សកម្មភាព​អាជីវកម្ម គ្មាន​បុគ្គលិក​បម្រើ​ការងារ មិនបាន ធ្វើ​ស្វ័យ ប្រកាស​បង់​ចំណូល​និង​កាតព្វកិច្ច​ផ្សេងៗ តាម​លក្ខខណ្ឌ​នៃ​អាជ្ញា​បណ្ណ និង ពុំបាន​ផ្តល់​ឯកសារ បច្ចេកទេស ជាដើម​។​

​ក្រសួង​បាន​ណែ​នាំឱ្យ​ប្រតិបត្តិ​ករ​ដែល​ត្រូវបាន​លុប​អាជ្ញា​បណ្ណ​នេះ ត្រូវ​ទូទាត់​បំណុល ដែល​ជំពាក់ ក្រសួង​ប្រៃ​ណី​យ៍​និង​ទូរគមនាគមន៍ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បំណុល​រដ្ឋ​-​ឯកជន កាតព្វកិច្ច​ពន្ធដារ និង ត្រូវមាន​កាតព្វកិច្ច​ទ​ទួល​ខុសត្រូវ​ចំពោះ​បុគ្គលិក អតិថិជន និង​តតិយជន ស្របតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា ធរមាន ក្នុងករណី​មានការ​តវ៉ា​កើតឡើង​ជាយថាហេតុ​ពាក់ព័ន្ធ​នឹង​ការ​លុប​អាជ្ញា​បណ្ណ​នេះ​។ កន្លងមក ក្រសួង​បានចេញ​សេចក្តីជូនដំណឹង​ជា​បន្តបន្ទាប់​ដល់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងអស់​ឱ្យ គោរព​តាមច្បាប់​ស្តីពី​ទូរគមនាគមន៍ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ជា​ធរមាន​។ ប៉ុន្តែ​ក្រសួង​សង្កេតឃើញថា ប្រតិបត្តិ​ករ មួយចំនួន​នៅតែ​មិន​អនុវត្ត ឬ​មិនទាន់បាន​អនុវត្ត​ពេញលេញ​តាមច្បាប់ ឬ​លក្ខខណ្ឌ​នៃ​អាជ្ញា​បណ្ណ​។ ហេតុដូច្នេះ​
​ក្នុងករណី​ប្រតិបត្តិ​ករ​ណា​នៅតែ​បន្ត​គេចវេស​មិន​អនុវត្ត​តាមច្បាប់ និង​មិន​គោរព​លក្ខខណ្ឌ​នៃ​អាជ្ញា​បណ្ណ ប្រតិបត្តិការ​
​ទាំងនោះ​នឹង​ប្រឈម​ការព្យួរ​អាជ្ញា​បណ្ណ​ជា​បណ្តោះអាសន្ន ឬ​លុប​អាជ្ញា​បណ្ណ​។​

​សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងអស់​អនុវត្ត​ឱ្យបាន​ពេញលេញ តាមច្បាប់ បទ​ប្បញ្ញត្តិ និង​លក្ខខណ្ឌ​នៃ​អាជ្ញា​បណ្ណ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×