Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផល ១៥០​ថ្ងៃ នៃ​ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង នៅ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​

spot_img

​សៀមរាប ​៖ ​អ្នកនាំពាក្យ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល ១៥០​ថ្ងៃ នៃ​ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​៖ អ្នកនាំពាក្យ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប មាន​កិត្តិយស​សូម​គោរព ជម្រាបជូន​សាធារណៈជន​ទាំងអស់​មេត្តា​ជ្រាបថា​៖ កាលពី​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ​២០២០ គណៈកម្មការ ដឹកនាំ​យុទ្ធនា​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី ខេត្ត (​គ​.​យ​.​ក​.​ស​)​បាន​បើក​កិច្ចប្រជុំ ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព និង​លទ្ធផល​រយៈពេល ១៥០​ថ្ងៃ នៃ​ការអនុវត្ត​យុទ្ធនា​ការដែល​បាន ប្រកាស​ចាប់ផ្តើម​កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០ កន្លងទៅ​។ កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន គ .​យ​. ក .​ស និង​មាន​ការចូល រួម​ពី​ថ្នាក់ដឹកនាំ ក្រសួងយុត្តិធម៌ ប្រធាន​សាលាដំបូង ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង និង​ប្រធាន លេខាធិការដ្ឋាន​រដ្ឋបាល​សាលាដំបូង ទូទាំងប្រទេស​។

​ជា​លទ្ធផល សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ដោះស្រាយ​សំណុំរឿង ព្រហ្មទណ្ឌ​ចាស់​ដែល​កកស្ទះ​ដំណាក់កាល​អយ្យការ ដំណាក់កាល​ស៊ើបសួរ និង​ដំណាក់កាល​ជំនុំជម្រះ មាន​ចំនួន​សរុប ១ ៥៥៥ សំណុំរឿង ស្មើនឹង ៩៨% នៃ​សំណុំរឿង​ព្រហ្មទណ្ឌ​កកស្ទះ (​សំណុំរឿង​ដែល ត្រូវបាន​ជំនុំជម្រះ​រួច មាន​ចំនួន ៤០៥ សំណុំរឿង ស្មើនឹង ៩៧% នៃ​សំណុំរឿង​ទាំងអស់​ក្នុងដំណាក់កាល ជំនុំជម្រះ​)​។ បន្ថែម​ពីនេះ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ក៏បាន​ដោះស្រាយ សំ​រឿង​ព្រហ្មទណ្ឌ​ថ្មី មាន​ចំនួន​សរុប ២ ០៣២ សំណុំរឿង ស្មើនឹង ៨៣% នៃ​សំណុំរឿង​ព្រហ្មទណ្ឌ​ថ្មី (​សំណុំរឿង​ព្រហ្មទណ្ឌ​ថ្មី​ដែល​ត្រូវបាន​ជំនុំជម្រះ​រួច មាន​ចំនួន ១ ០២៥ សំណុំរឿង ស្មើនឹង ៩៥% នៃ សំណុំរឿង​ថ្មី​ទាំងអស់​ក្នុងដំណាក់កាល​ជំនុំជម្រះ​)​។ ជាមួយនឹង​លទ្ធផល​នេះ គ​.​យ .​ក​.​ស ក៏បាន​ប្រកាស អំពី​ការជោគជ័យ​នៃ​ការអនុវត្ត​យុទ្ធនាការ​ដល់​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ផងដែរ ។

​ទន្ទឹមនឹង​នេះដែរ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ ក្រសួងយុត្តិធម៌ ដែល​បានរៀបចំ​ឯកសារ​ជំនួយស្មារតី​ស្ដីពី​យុទ្ធនាការ​, សេចក្តីណែនាំ​ស្តីពី​គោលការណ៍​ដែល​ត្រូវអនុវត្ត​ក្នុង​យុទ្ធនាការ និង​បង្កើត​គណៈកម្មការ​ដឹក​នាំ​យុទ្ធនា​ការដោះស្រាយ ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី ខេត្ត​(​គ​.​យ​.​ក​.​ស​) និង​ក្រុមការងារ​ទី​៣ នៃ គ​.​យ​.​ក​.​ស ដែល​បានចង្អុលបង្ហាញ លើកទឹកចិត្ត​ជួយ​ជ្រោមជ្រែង និង​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា ព្រមទាំង សូម​ថ្លែងអំណរគុណ​ដល់ គណៈបញ្ជាការ​ឯកភាព​ខេត្ត ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រី លេខាធិការដ្ឋាន​រដ្ឋបាល មន្ត្រីនគរបាល​យុត្តិធម៌ មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត ព្រមទាំង​បណ្ដា​ស្ថាប័ន និង​អង្គភាព ពាក់ព័ន្ធ​ផ្សេងទៀត ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ប្រកបដោយ​ឆន្ទៈ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ ជម្រុញ​ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង ខេត្តសៀមរាប ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ វិស័យ​យុត្តិធម៌ ក៏​ជា​កិត្តិយស​នៃ​ស្ថាប័ន និង​អង្គ​តុលាការ ទាំងមូល​ផងដែរ​។

បន្ថែម​ពីនេះ​ទៀត សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប សូម​បន្ត ប្តេជ្ញាចិត្ត​យ៉ាង​មោះមុត​ថា នឹង​ខិតខំ​ប្រឹងប្រែង​អនុវត្ត តួនាទី ភារកិច្ច ប្រកបដោយ​ឆន្ទៈ និង​ការ​ទទួលខុស ត្រូវ​ខ្ពស់ ដើម្បី​សម្រេចបាន​ជោគជ័យ​លើ​ការងារ​ថ្មីៗ​បន្ថែមទៀត ដោយ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ការងារ​ក្នុង យុទ្ធនាការ គឺ “​លឿន ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុករលួយ​”៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×