Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យឆេះគំនក្រដាសកាតុង នៅក្នុងរោងចក្រមួយ នៅសង្កាត់ចោមចៅទី២

spot_img

ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះគំនរក្រដាសកាតុងនៅក្នុងរោងចក្រមួយនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ចេញផ្សែងខ្មៅងងឹតផ្អើលដល់អ្នកជិតតំបន់នោះហើយមានការអន្ដរាគមន៍ពីម្ចាស់ទីតាំងនិងសមត្ថកិច្ចមូលដ្ឋានទាន់ពេលវេលាដោយមិនបណ្ដាលឲ្យរីករាលដាលខ្លាំងនោះទេបានរលត់ទៅវិញ។

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា៖អគ្គិភ័យនេះកើតឡើងនៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។អ្នកនៅកន្លែងកើតហេតុមូលហេតុដែលនាំមានគ្រោះអគ្គិភ័យនេះបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនីហើយក៏ឆ្លងទៅគំនរក្រដាសកាតុង ដែលបានគទុកក្នុងបរិវេណរោងចក្រ។ ភ្លាមៗនោះម្ចាស់ទីតាំង និងសមត្ថកិច្ចមូលដ្ឋាន បានចេញអន្ដរាគមន៍ដោយយកបំពុងពន្លត់អគ្គិភ័យ និងជះទឹកដើម្បីសង្គ្រោះ ទើបភ្លើងរលត់ទៅវិញ ដោយបន្សល់ទុកតែផ្សេងខ្មួលខ្មាញ់តែប៉ុណ្ណោះ។

ក្នុងពេលអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័៦ខាងលើប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់ចំនួន១១គ្រឿង ក្នុងនោះមកពីអង្គភាព៧១១ កងពលតូចលេខ៧០ច្រើនជាងគេ បានទៅដល់ទីតាំងកើតហេតុផងដែរ ដើម្បីបាញ់ពន្លត់កម្ទេចភ្លើងដែលនៅសល់ ព្រោះខ្លាចក្រែងរីករាលដាលឡើងវិញជាយថាហេតុ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×