Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានរឿង​អី Judge MasterChef ត្រូវ​ចូល​បន្ទប់ ICU ដំណាក់កាល​ចុងក្រោយ​

spot_img

​អ្នក​ទាំងអស់គ្នា​ដែលជា​អ្នកគាំទ្រ​កម្មវិធី MasterChef Cambodia ប្រាកដជា​ស្គាល់​ច្បាស់ Judge រិទ្ធី ដែលជា​គណកម្មការ​មួយរូប​វាយតម្លៃ​បេក្ខជន​ក្នុង​កម្មវិធី​ប្រឡង តែ​អ្វីដែល​ធ្វើ​ឲ្យ​អ្នកលេង​បណ្តាញ​សង្គម​មានការ​ភ្ញាក់ផ្អើល​នោះ នៅមុននេះ​បន្តិច​ស្រាប់​តែមាន​គណនី​ហ្វេ​សបុ​កមួយ​បាន​បង្ហោះ​ថា ពេលនេះ​លោក​រិទ្ធី កំពុងស្ថិត​នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់ ក្នុងដំណាក់កាល​ចុងក្រោយ​។​

យោងតាម​គណនី​ហ្វេ​សបុ​កមួយ​ដែលមាន​ឈ្មោះថា Manawin Chum បាន​អះអាងថា ខ្លួន​ជា​អ្នក​រាប់អាន​និង​ស្និត​ជាមួយ​លោក​រិទ្ធី បាន​បង្ហោះ​សារ​រួមជាមួយ​និង​រូបថត​របស់លោក​រិទ្ធី​នៅមុននេះ​បន្តិច​ជាមួយនិង​ខ្លឹមសារ​ថា «​ខ្ញុំ​សុំ​កែ​ព័ត៌មាន​វិញ ដោយសារ​ទទួល​ព័ត៌មាន​ច្រ​លំ គាត់​មិនទាន់​ទទួលមរណៈភាព​ទេ ដោយសារ​គាត់​នៅ​ដាក់​អ៊ុក​ស៊ី​សែន​ក្នុង​បន្ទប់ ICU តែ​ពេលនេះ​បងស្រី​ជា​ប្រពន្ធ​គាត់​កំពុង​រង់ចាំ​គាត់​មក​ផ្ទះ​វិញ​ហើយ ដំណាក់កាល​ចុងក្រោយ​ហើយ​»​។ ក្រោយពី​បាន​បង្ហោះ​សារ​បែបនេះ​នៅក្នុង​បណ្តាញ​សង្គម អ្នកគាំទ្រ​កម្មវិធី MasterChef Cambodia ក៏ដូចជា​អ្នកគាំទ្រ​លោក​រិទ្ធី មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង និង​បានខ​មិន​សួរនាំ​ទៅកាន់​ម្ចាស់​សំណេរ​ថា​តើ​មានរឿង​អ្វី​បានជា​លោក​រិទ្ធី ត្រូវ​ចូល​សង្គ្រោះបន្ទាន់ ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ដំណាក់កាល​ចុងក្រោយ ព្រោះ​បើតាម​មើល​ពី​រូបរាង​ខាងក្រៅ​របស់លោក​ហាក់​រឹងមាំ​និង​មាន​សុខភាព​ល្អ​ណាស់​។​

​យ៉ាងណាក៏ដោយ​សម្រាប់​ព័ត៌មាន​លម្អិត​អំពី​បញ្ហា​នេះ យើង​នឹង​ធ្វើការ​ជម្រាបជូន​នៅពេល​ក្រោយ​៕ ដោយ​៖ កូ​លាប ក្រហម

spot_img
×