Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាក់​មាត់​ម្តង​ជាង​១០០​ម្ជុល នៅ​មិន​គ្រប់ ចោម​ច័ន្ទ គ្រោង​ឈូស​មុខ និង​កែ​ច្រមុះ​សាជាថ្មី​

spot_img

​និយាយ​ដល់​ចោម​ច័ន្ទ អ្នកលេង​ហ្វេ​សបុ​កណា​ថា​មិន​ស្គាល់ ដោយសារតែ​ល្បីល្បាញ​ពី​សម្រស់​ដ៏​ស្រស់ស្អាត​ដូច​កូនក្រមុំ​ជ័រ សាច់​ស​ដូច​បណ្តូលចេក និង​ភាព​ស៊ិ​ច​ស៊ី​ដែល​ស្ទើរ​រក​អ្នក​ប្រកួត​មិនបាន ប៉ុន្តែ​ថ្មីៗ​នេះ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​នាង​មានការ​ចាប់អារម្មណ៍​ជាថ្មី ដោយសា​ទើប​បង្ហាញ​ពី​ទម្រង់​បបូរមាត់​និង​ភ្នែក​ដែល​ទើបតែ​កាត់​រួច ហ៊ុយៗ​។​

​តាមរយៈ​វីដេអូ​ឡាយ​របស់​ចោម​ច័ន្ទ នាង​បាន​ឆ្លើយ​សំនួរ​យ៉ាង​ក្បោះ​ក្បាល​ទៅកាន់​អ្នកគាំទ្រ ដោយ​មិន​លាក់បាំង​អំពី​ការកែរ​មុខមាត់​របស់​នាង​បន្តិច​ឡើយ​។ ក្នុងនោះ​នាង​បាន​រៀបរាប់ថា ចំពោះ​បបូរមាត់​របស់​នាង នាង​បាន​សម្រេចចិត្ត​ចាក់​ប្តូរ​ទម្រង់​មួយបែប​ផ្សេងទៀត តាម​អាយ​ដល​របស់ខ្លួន ដែល​ការកែរ​ទម្រង់​មាត់​ថ្មី​នោះ នាង​ត្រូវ​ទទួលរង​ជាង​១០០​ម្ជុល ចំណែកឯ​ភ្នែក​ដែល​នៅ​ស្នាម​ថ្នេរ​និង​មិនទាន់​បាត់​ជាំ​ស្រួលបួល​នោះ នាង​ថា​វា​នឹង​ត្រឡប់​ទៅជា​ស្អាត​សាហាវ​តែម្តង​ក្រោយ​រយៈពេល​១​សប្តាហ៍​ទៀត​។ លើសពីនោះ​នាង​បាន​បញ្ចា​ក់ថា ការកែ​ចាក់​បបូរមាត់​និង​កែ​ភ្នែក​ពេលនេះ​វា​គ្រាន់តែ​ជា​ជំ​ហ៊ាន​ដំបូង​ប៉ុ​ន្នោះ​ក្នុងការ​ផ្លាស់ប្តូរ​ទម្រង់​មុខ​ថ្មី​តាម​ក្តី​ស្រមៃ​របស់​នាង ហើយ​ចំពោះ​ជំ​ហ៊ាន​បន្ទាប់មកទៀត នាង​ត្រូវ​ឈូស​មុខ​ដើម្បី​ឲ្យ​មើលទៅ​ក្មេង​ជាង​វ័យ និង​កែ​ច្រមុះ​ឲ្យ​មាន​ចុង ង ខុសពី​ខ្ទង់​ចាស់​។​

គួរ​បញ្ជាក់ថា នេះ​មិនមែនជា​លើ​ទី​១​ឬ​ទី​២​នោះទេ សម្រាប់​ការកែ​កុន​មុខមាត់​បង្កើន​ភាពស្រស់ស្អាត​របស់​អ្នកនាង​ចោម​ច័ន្ទ តែ​វា​រាប់​លែង​អស់​ទៅហើយ ព្រោះ​ឲ្យ​តែ​នាង​យល់ឃើញថា​ខ្វះ​ទាស់​ចំនុច​ណា នាង​កែរ​ភ្លែត​តែម្តង ទាំងមុខ​មាត់ និង​ដងខ្លួន​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×