Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​១​ម៉ឺន​គ្រួសារ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្តបន្ទាយមានជ័យ

spot_img

​បន្ទាយមានជ័យ ​៖ ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​១​ម៉ឺន​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ខេត្តបន្ទាយមានជ័យ ខណៈដែល​ថ្ងៃទី​២២ ខែតុលា នឹង​បន្ត​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​១​ម៉ឺ ន​គ្រួសារ​ទៀត​។

ពិធី​ចែក​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នឹងត្រូវ​ធ្វើឡើង​ពីរ​គោលដៅ​ថ្ងៃទី​២១ និង ២២ ខែតុលា ឆ្នាំ​២០២០៖

– គោលដៅ​ទី​១៖ បរិវេណ​ចំណុច​ទីទួល​សុវត្ថិភាព (​ផ្លូវជាតិ​លេខ​៥-​ផ្លូវ​វៀង​) ភូមិ​បត់​ត្រង់ ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី​។

– គោលដៅ​ទី​២៖ ផ្សារ​ធំថ្មី បូរី​ជ័យ​II ចំការ​តា​ដោក ភូមិ​ចំការ​តា​ដោក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី ។

​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​បំពេញបេសកកម្ម នៅ​ខេត្តបន្ទាយមានជ័យ​នេះ រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​២១-២២ ខែតុលា ឆ្នាំ​២០២០ ហើយនឹង​ត្រឡប់មក​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​វិញ​នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×