Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខេត្តតាកែវ​រួមជាមួយ​កំលាំង​នគរបាល​ចុះជួយ​អន្តរាគមន៍​និង​ជម្លៀស​ប្រជាពលរដ្ឋ​មករក​ទីទួល​សុ​វត្តិភាព

spot_img

​តាកែវ​៖ នៅ​រសៀល​ថ្ងៃទី ២០ ខែតុលា ឆ្នាំ​២០២០ អាជ្ញាធរ​ខេត្តតាកែវ​រួមជាមួយ​កងកំលាំង​នគរបាល​ខេត្ត ចុះជួយ​អន្តរាគមន៍​ជួ​សង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​មួយចំនួន ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ជាច្រើន​គ្រួសារ មក​នៅ​ទីទួល​សុ​វត្តិភាព​ក្នុង​បរិវេន​វត្ត​ឃ្លាំង​មឿ​ន ដើម្បី​បញ្ជៀ​ស​ការគ្រោះថ្នាក់​ដោយ​សារ​ជំនន់​ទឹកភ្លៀង ដែល​កំពុង​គំរាមកំហែង​ខ្លាំង​នៅក្នុង​ទឹកដី​ស្រុក​បាទី និង​ស្រុក​ផ្សេងទៀត មិន​តែ​ប៉ុ​ណ្នោះ​ជំនន់​ទឹកភ្លៀង​នេះ​បាន​កាត់ផ្តាច់​ផ្លូវជាតិ​សំខាន់​ចំនួន ២ គឺ​ផ្លូវជាតិ​លេខ ២ និង​ផ្លូវជាតិ​លេខ ៣ ធ្វើអោយមាន​ការរាំងស្ទះ​ជាខ្លាំង​ដល់​អ្នកធ្វើតំណើរ និង​រថយន្ត​ដឹកទំនិញ ។​

​សូម​ជម្រាប​ផងដែរ​ថា បន្ទាប់ពី​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ មក​ទីទួល​សុ​វត្តិភាព​រួច គេ​ឃើញ​មាន​វត្តមាន​របស់​ឯក​ឧ​ត្ត​ម គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ហ៊ុន សែន រួម​ជាមួយនិង​ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ចុះ​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ​មក​ចែកជូន​ដល់​បង​ប្រជាពលរដ្ឋ ដែល​កំពុង​ជម្លៀស​មករក​ទីទួល​សុ​វត្តិភាព ដែល​កំពុង​ស្នាក់អាស្រ័យ​នៅក្នុង​វត្ត​ឃ្លាំងមឿង សម្រាប់​ពួកគាត់​បរិភោគ​ប្រចាំថ្ងៃ ។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ បាន​សំដែង​នៅ​ទឹកចិត្ត​សោកស្តាយ ចំពោះ​គ្រោះមហន្តរាយ​ជំនន់​ទឹកភ្លៀង​នេះ ធ្វើអោយ​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​កំពុងមាន​ការភ័យក្លាច ហើយ​ខ្លះទៀត​ត្រូវបាន​រងគ្រោះ​ស្លាប់​ដោយ​ទឹកជំនន់​នេះ ក្នុងនោះ​យើង​សង្កេតឃើញថា​បណ្តារ​គ្រប់​ថ្នាក់ដឹកនាំ​ទាំងអស់ ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន លោក​ទាំងពីរ​គិតគូរ​ណាស់​ពី​សុខ​ទុក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ក្នុង​នោះបាន​ជម្រុញ​គ្រប់​អាជ្ញាធរ និង​កងកំលាំង​ត្រូវ​ចុះជួយ​អន្តរាគមន៍ ដោយ​គិតពី​សុ​វត្តិភាព​របស់​ប្រជាពលរដ្ឋ​ជាធំ ត្រៀម​ទីតាំង​ដែលជា​ទីទួល​សុ​វត្តិភាព សម្រាប់​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ​ម​ស្នាក់អាស្រ័យ ។ ឯកឧត្តម​អភិបាល​ខេត្តតាកែវ បន្តថា ចំពោះ​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​ដែល​កំពុង​គំរាមកំហែង​ខ្លាំង និង​ប៉ះពាល់​ដល់ ស្រុក​មួយចំនួន នៅក្នុង​ខេត្តតាកែវ តែ​ក្នុងនោះ​មានស្រុក​បាទី​មួយ​កំពុង​ប្រឈម​ខ្លាំង ពី​ការគំរាមកំហែង​ពី​ជំនន់​ទឹកភ្លៀង ព្រោះតែ​មានការ​ហក់​ឡើង​ខ្ពស់​ពី​អាង​ស្តុក​ទឹក​មួយចំនួន នៅក្នុង​ខេត្ត​និង​ខេត្តកំពង់ស្ពឺ​នៅជាប់​ព្រំប្រទល់ ក៏ប៉ុន្តែ​មិនទាន់​បង្ករ​អោយមាន​គ្រោះថ្នាក់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឡើយ ។

សូមបញ្ជាក់​ផងដែរ​ថា ចំពោះ​ផលប៉ះពាល់​ដែល​បង្ករ​ឡើង​ដោយសារ​គ្រោះទឹកជំនន់​ទឹកភ្លៀង​នេះ នៅ​ស្រុក​បាទី
​ទទួលរង​នៅ​ជំនន់​ទឹកភ្លៀង ដោយ​ទឹក​ហូរ​ពី​ខេត្តកំពង់ស្ពឺ ក្នុង​នោះបាន​ប៉ះពាល់​ចំនួន ៩ ឃុំ ស្មើនឹង ៨៣ ភូមិ បណ្តាល​ឲ​លិច​លំនៅដ្ឋាន​ចំនួន ១.១៧៧ ខ្នង លិច​ផ្ទៃដី​ដំណាំ​ស្រូវ​កសិកម្ម​លិច​ទឹក ៤៦០,៧ ហិកតា លិច​ផ្លូវលំ ២៤.៩០៨ ម៉ែត្រ លិច​ទំនប់ ៣៥០ ម៉ែត្រ និង​លិច​ផ្លូវជាតិ​លេខ ២ ចំនួន ១.២០០ ម៉ែត្រ ៕​ ដោយ​៖ តាកែវ​

spot_img
×