Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងប្អូន​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​តំបន់​ទឹកជំនន់​ត្រូវ ប្រុងប្រយ័ត្ន​ខ្ពស់​ពី​គ្រោះថ្នាក់​ដោយសារ​មីន និង​គ្រាប់​យុ​ទ្ឋ​ភ័​ណ្ឌ​មិនទាន់​

spot_img

​ភ្នំពេញ​៖ អាជ្ញាធរ​មីន​បានចេញ​សេចក្តីណែនាំ​ស្តីពី​ការពង្រឹង​វិធានការ​ការពារ និង​ទប់ស្កាត់​គ្រោះថ្នាក់​ដោយ​សារ​​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ក្នុងពេល​និង​ក្រោយពេល​គ្រោះទឹកជំនន់​។

​ឯកឧត្តម​លី ធុជ​សូម​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​កំពុង​រស់នៅ​តំបន់​ប្រឈម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ពី​គ្រោះថ្នាក់​ដោយសារ​មីន និង​គ្រាប់​យុ​ទ្ឋ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ទាំងនោះ​។

​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន (​អាជ្ញាធរ​មីន សូមជម្រាប​ជូន​ដល់​សាធារណជន​មេត្តា​ជ្រាបថា យោងតាម​ការសង្កេត​តាមដាន និង​ព្យាករណ៍​អាកាសធាតុ ដែល​បានបង្ហាញ​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ឥទ្ធិពល​របស់​ប្រព័ន្ធ​សម្ពាធ​ទាប​មកលើព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់ ជា​បន្តបន្ទាប់​ស្ទើរ​ទូទាំងប្រទេស ដែល​ធ្វើ​ឲ្យ​ខេត្ត​មួយចំនួន​កំពុង​រងឥទ្ធិពល​ទឹកភ្លៀង​បង្ក​ជា​ទឹកជំនន់​ដូចជា ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និង​ខេត្ត​ប៉ៃលិន​។ ក្នុងពេល​និង​ក្រោយពេល​ទឹកជំនន់ មីន និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​មួយចំនួន​ត្រូវបាន​ប្រទះឃើញ ដោយសារ​ការហូរ​ច្រោះ​ដី​រសាត់​មកពី​តំបន់​ដែលមាន​មីន​ប្រឆាំង​មនុស្ស មីន​ប្រឆាំង​រថក្រោះ និង សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ជាច្រើន​ប្រភេទ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ជាយថាហេតុ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​តំបន់​ដែល​រង​ផលប៉ះពាល់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។

​ដើម្បី​ទប់ស្កាត់បាន​នូវ​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ក្នុងពេល​និង​ក្រោយ ពេល​គ្រោះទឹកជំនន់ អាជ្ញាធរ​មីន​សូម​ធ្វើ​ការណែនាំ​ដល់​គ្រប់​គណៈកម្មាធិការ​សក​ម្ម​ភាពមិន​ខេត្ត គ្រប់​ប្រតិបត្តិ​ករ​អប់រំ​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​អង្គការ​ពាក់ព័ន្ធ ចូលរួម​សហការ​អនុវត្ត​នូវ​វិធានការណ៍​មួយចំនួន​ដូចជា​៖ បន្ត​តាមដាន​ជាប្រចាំ​នៅតាម​ទីទួល​សុវត្ថិភាព និង​កន្លែង​ទំនាប​នានា ដែល​ប្រជាពលរដ្ឋ ស្នាក់នៅ និង​ឆ្លងកាត់ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ។ ផ្សព្វផ្សាយ​ជាប្រចាំ​ដល់​ប្រជាពលរដ្ឋ សិស្សានុសិស្ស កុមារា និង​កុមារី ឲ្យ​មានការ​ប្រុង ប្រយ័ត្ន​ខ្ពស់​ពី​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​ពេល​ប្រទះឃើញ គ្រាប់​ទាំងនោះ សូម​រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន មេភូមិ មេឃុំ ឬ ប្រតិបត្តិ​ករ​បោស សម្អាត​មីន​ដែល​នៅ​ទីនោះ​ជាបន្ទាន់ ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កម្ទេចចោល​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×