Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក នឹង​បន្ត​សហការ​ជាមួយ​កម្ពុជា ក្នុងការ​ការពារ និង​ទប់ ស្កាត់​បទល្មើស​លើ​កុមារ តាមរយៈ​ការ​ស្រា​ជ្រាវ​រក​ព័ត៌មាន​ឧក្រិដ្ឋជន​

spot_img

​សៀមរាប ៖ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បានរៀបចំ​សន្និសីទ​ស្តីពី​បទល្មើស​លើ​កុមារ រយៈពេល ៣​ថ្ងៃ ចាប់ពី ថ្ងៃទី​២០ ដល់ ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០​នេះ ដើម្បី​ផ្តល់នូវ​ការបណ្តុះបណ្តាល​ដល់​អ្នក​ធ្វើការ ក្នុង​ជួរ​រាជរដ្ឋាភិបាល ឬ​ទីភ្នាក់ងារ​មិន​រក​កម្រៃ​នានា ធ្វើការ​ក្នុង​វិស័យ​អនុវត្ត​ច្បាប់ ជួយ​ដល់​សេវាកម្ម​ការពារ​កុមារ កិច្ចការ​សង្គម ការតស៊ូ​មតិ​ផ្នែក​កុមារ ការផ្តល់​ការព្យាបាល​ផ្លូវចិត្ត និង​សុខាភិបាល ជា​អ្នក​ដែល​ធ្វើការ​ផ្ទាល់​ជាមួយ​ជនរងគ្រោះ​ជា​កុមារ ក្នុង​រឿង​ឧក្រិដ្ឋ​។​

​សន្និសីទ​នេះ ធ្វើ​នៅ​ខេត្តសៀមរាប ក្រោម​អធិបតីភាព ឯកឧត្តម កេង សុ​ម៉ា​រិ​ទ្ធ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និង ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​។​

​ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងថា សន្និសីទ​នៅថ្ងៃនេះ មិន​ត្រឹមតែ​ជាការ​ផ្តល់នូវ​វិធីសាស្ត្រ​ស្វែងរក​ព័ត៌មាន​ស៊ើបអង្កេត ប៉ុណ្ណោះ​ទេ គឺ​បានធ្វើ​ការសិក្សា​ពី​របៀប​តាមរក​ឧក្រិដ្ឋជន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ផងដែរ​។​

​ឯកឧត្តម​ថា សហរដ្ឋអាមេរិក​នឹង​បន្ត​សហការ​ជាមួយ​កម្ពុជា​ក្នុងការ​ការពារ និង​ទប់ ស្កាត់​បទល្មើស​លើ​កុមារ តាមរយៈ​ការ​ស្រា​ជ្រាវ​រក​ព័ត៌មាន​ឧក្រិដ្ឋជន ហើយ​ពេល​យើង​មាន​ព័ត៌មាន​យើង និង​ផ្តល់ឱ្យ​គ្នា​ទៅវិញទៅមក ឧទាហរណ៍​ថា ឧក្រិដ្ឋជន បានធ្វើ​សកម្មភាព​ចាប់ កុមារ​នៅ​សហរដ្ឋអាមេរិក ហើយ​បាន​រត់​មក​លាក់ខ្លួន​នៅ​កម្ពុជា គឺ​ខាង​អាម៉េរិក និង​ផ្តល់ ព័ត៌មាន​ឱ្យ​ខាង​កម្ពុជា ដើម្បីឱ្យ​កម្ពុជា​ចាប់​ឧក្រិដ្ឋជន​នោះ ដាក់ទោស​ទៅតាម​ច្បាប់​នៅ​កម្ពុជា​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បា​នប​ន្ត​ថា ការជួញដូរ​កុមារ​កន្លងមកនេះ ពួកឧក្រិដ្ឋជន ភាគច្រើន​ធ្វើ​ទៅលើ​កុមា​រណា​ដែលមាន​ជីវភាព​ខ្វះខាត ដោយ​គេ​បាន​ប្រើប្រាស់ គ្រប់​មធ្យោបាយ ដើម្បី​កេងប្រវ័ញ្ច​លើ​កុមារ​។ ដូច្នេះ​ការជួបជុំ​របស់​អ្នក​អនុវត្តន៍​ច្បាប់​កម្ពុជា និង​សហរដ្ឋអាមេរិក​នៅថ្ងៃនេះ គឺមាន​សារៈសំខាន់​ណាស់ ក្នុង​ពិភាក្សាគ្នា ក្នុងការ​ស្រាវជ្រាវ​រក​ឧក្រិដ្ឋជន ដោយ​យើង​អាចដាក់​ទិសដៅ​និង​កំណត់​បទឧក្រិដ្ឋ​មួយ បានច្បាស់លាស់ ពេល​មាន​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​។​

​ឯកឧត្តម កេង សុ​ម៉ា​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ បាន​មានប្រសាសន៍ថា ក្រៅពី​យន្តការ​ច្បាប់​កម្ពុ​ជាមាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការបង្ការ​ទប់ស្កាត់ និង​ផ្តល់​កិច្ចការពារ​កុមារ ដោយមាន​ស្ថាប័ន​ជាច្រើន​បាន​កំពុងធ្វើការ​ងារ​នេះ ដូចជា គណៈកម្មការ​ជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ក្រុមប្រឹក្សា​ជាតិ​ដើម្បី​កុមារ ជាដើម​។ ក្រៅពីនេះ​កម្ពុជា ក៏​បង្កើតឱ្យមាន​ក្រុម​មេធាវី​តេ​ជោ​សែន ដែលមាន​មេធាវី​ជា​សមាជិក​ច្រើន នៅ​គ្រប់ រាជធានី​ខេត្ត ដើម្បី​ផ្តល់​សេវា​ផ្នែក​ច្បាប់​ដោយ​ឥតគិតថ្លៃ ដល់​ស្ត្រី​និង​កុមារ​រងគ្រោះ​។ ជាមួយគ្នា​កម្ពុជា​ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​អូស្ត្រាលី ស្តីពី​ការប្រឆាំង​ការ ជួញដូរ​មនុស្ស ហើយ​ថ្មីៗ​នេះ​ក្រសួងយុត្តិធម៌​ក៏​បង្ហាញ​ពី​កិច្ចប្រតិបត្តិការ​ជាមួយ​ស្ថានទូត​អាមេរិក​ក្នុងការ​បង្ក្រាប​បទល្មើស​ឆ្លងដែន​។​

​ឯកឧត្តម​បានស្នើ​សុំឱ្យ​តួអង្គ​អ្នក​អនុវត្តន៍​ច្បាប់​ទាំងអស់ ដែល​បាន​ចូលរួម​នៅថ្ងៃនេះ ត្រូវធ្វើ​ការពិភាក្សាគ្នា​ឱ្យបាន​ផុសផុល និង​ចែករំលែក​បទពិសោធន៍​ល្អៗ ដើម្បី​ស្វែងរក វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ឱ្យបាន​ឆាប់រហ័ស ដើម្បី​ផ្តល់​យុត្តិធម៌​ដល់ ជនរងគ្រោះ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×