Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនគួរ​សោះ​! បុរស​ម្នាក់​រាយ​មង​នៅក្បែរ​មាត់​លូ ត្រូវ​ទឹក​គួច​ចូល​តាម​មាត់​លូ ឃើញ​ហើយ​ពិតជា​ស្លុត​ខ្លាំងណាស់ (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ នេះ​គឺជា​ខណៈពេល​ដ៏​សែន​រន្ធត់​ខ្លាំងណាស់ គ្រា​ដែល​ឃើញ​ពលរដ្ឋ​ម្នាក់ បាន​ដាក់មង​ក្បែរ​លូ​ដែល​ទឹក​កំពុង​ហូរ​ខ្លាំង ហើយក៏​ត្រូវបាន​ទឹក​គួច​ចូល​តាម​មាត់​លូ​តែម្តង​។ ប៉ុន្តែ សំណាងល្អ ដែល​សមត្ថកិច្ច​និង​ប្រជាបលរដ្ឋ​ដទៃ​បានឃើញ និង​ជួយសង្គ្រោះ​ទាន់​ទាំង​លំបាក ដែល​ឃើញ​ហើយ​ស្លុត​ស្ទើរ​គាំងបេះដូង​។​

​នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ បាន​បង្ហោះ​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ១១ និង​២០​នាទី មាន​ប្រជាពលរដ្ឋ​ដាក់មង​ក្បែរ​លូទឹក​កំពុង​ហូរ​ខ្លាំង​ក៏ត្រូវ​ទឹក​គួច​ចូល​មាត់​លូ តែ​សំណាងល្អ បាន​កម្លាំង​នគរបាល​ជួយសង្គ្រោះ​ផុតពី​គ្រោះថ្នាក់​។​

​តាមរយៈ​ហេតុការណ៍​ដ៏​គ្រោះថ្នាក់​ខាងលើនេះ ក៏​សូម​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​អ្នកនេសាទ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ មិន​ថា​ដាក់មង បង់សំណាញ់ ឬ នេសាទ​ផ្សេងៗ នៅ​កន្លែង​មាត់ទឹក​ដែល​កំពុង​ហូរ​គួច​ខ្លាំង​ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់​ដែល​អាច​កើតមានឡើង ដូចជា​ករណី​ខាងលើនេះ​អ៊ីចឹង​ពិតជា​ស្លុត​ខ្លាំងណាស់​៕ ដោយ​៖ លឹម ហុង​

spot_img
×