Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់​នៃ​ធនាគារជាតិ​នៃ​កម្ពុជា ពន្យល់​ពី​ការដាក់​ឲ្យ​ដេញថ្លៃ​ប្រាក់​ដុល្លារ​អាមេរិក​ចំនួន ៥០​លាន​ដុល្លារ​អាមេរិក​

spot_img

​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បាន​ឲ្យ​ដឹងថា ការដាក់​ឲ្យ​ដេញថ្លៃ​ប្រាក់​ដុល្លារ​អាមេរិក​ចំនួន ៥០​លាន​ដុល្លារ​អាមេរិក​ក្នុង​សប្តាហ៍​នេះ ពី​សំណាក់​គ្រឹះស្ថាន​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​អាជីវកម្ម​ប្តូរប្រាក់ ពីព្រោះ ធនាគារជាតិ​នៃ​កម្ពុជា សង្កេតឃើញថា ក្នុងអំឡុងពេល​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ តម្លៃ​រូបិយវត្ថុ​ភាគច្រើន​ក្នុង​តំបន់​បាន​ប្រែប្រួល ដោយសារ​ការថយចុះ​នៃ​សកម្មភាព​សេដ្ឋកិច្ច ជាពិសេស​បានទទួលរ​ង​ការ​ថយ​ថ្លៃ​គួរឱ្យកត់សម្គាល់ ដែល​ក្នុងនោះ​ប្រាក់រៀល​ក៏​ទទួល​សម្ពាធ​នេះ​ផងដែរ ទោះជា​ការ​ថយ​ថ្លៃ​នេះ​មាន​កម្រិត​ទាប​ក៏ដោយ​។​

​លោក ឃូ វុ​ឍ្ឍី អគ្គនាយករង​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ថ្លែង​បញ្ជាក់ថា ជាក់ស្តែង អត្រា​ប្តូរ​ប្រាក់រៀល​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ​២០២០ នេះ បាន​ប្រែប្រួល​ខុសពី​បណ្តា​ឆ្នាំមុនៗ​។

​លោក​បន្តថា ក្នុង​គោលដៅ​រួមចំណែក​លើកកម្ពស់​ជីវ​ភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការពង្រឹង​អំណាច​ទិញ​នៃ​ប្រាក់រៀល ដែល​នឹង​រួមចំណែក​ក្សា​ស្ថិរភាព​ថ្លៃ​អោយនៅ​កម្រិត​ទាប និង​ពង្រឹង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ធនាគារជាតិ​នៃ​កម្ពុជា បានសម្រេច​ធ្វើ​អន្តរាគមន៍​លើ​ទីផ្សារ​ប្តូរប្រាក់ ដោយ​ប្រកាស​ដាក់​ដេញថ្លៃ​លក់​ប្រាក់​ដុល្លារ​អាមេរិក​ចំនួន​៥០ លាន​ដុល្លារ​អាមេរិក​។

​ការដាក់​ដេញថ្លៃ​លក់​ប្រាក់​ដុល្លារ​អាមេរិក​នេះ​នឹងមាន​ការចូលរួម​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​អាជីវករ​ប្តូរប្រាក់​។ ចំពោះ​អត្រា​ដេញថ្លៃ​អប្បបរមា​នឹងត្រូវ​ប្រកាស​ពេលព្រឹក​នៃ​ថ្ងៃ​ដេញថ្លៃ​ជាក់ស្តែង​។ ធនាគារជាតិ​នៃ​កម្ពុជា សូម​អញ្ជើញ គ្រឹះស្ថាន​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​អាជីវករ​ប្តូរប្រាក់​ដែលមាន​អាជ្ញាប័ណ្ណ និង​ត្រៀមលក្ខណៈ​ចូលរួម​ការដេញថ្លៃ​តាម​កាលបរិច្ឆេទ​៕
​ដោយ​៖CEN

spot_img
×