Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិត្ត​ហ្វូ​ន​ចូលរួម​កិច្ចសហប្រតិបត្តិការ រយៈពេល​វែង​មួយទៀត ជាមួយ​ក្រុមហ៊ុន​អ៊ី​-​ម៉ាន់​នី និង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ព្រូ​ដិ​នស​ល​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ក្រុមហ៊ុន​ម៉ាក​សញ្ញា​ធំៗ​ចំនួន​បី​នៅក្នុង​វិស័យ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ដូចជា ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ក្រុមហ៊ុន​អ៊ី​-​ម៉ាន់​នី និង​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​បានរៀបចំ​កិច្ច​ព្រមព្រៀងគ្នា​ទៅវិញទៅមក​លើ​វិស័យ​ទូរគមនាគមន៍ សេវា​ធានារ៉ាប់រង​អាយុជីវិត និង​សេវាកម្ម​ទូទាត់​ប្រាក់​អេ​ឡិច​ត្រូ​និ​ច​។

​នេះ​គឺជា​ជំហាន​ថ្មី​មួយទៀត​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ក្នុង​ការពង្រីក​កិច្ចសហប្រតិបត្តិការ​យូរអង្វែង​ជាមួយ​សហគ្រាស​ឯកជន និង​នាយកដ្ឋាន​នានា​របស់​រដ្ឋាភិបាល​ដើម្បី​បង្កើត និង​ត​ភ្ជាប់​សង្គម​ឌីជីថល​នៅក្នុង​ប្រទេស​កម្ពុជា​។​
​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ត្រូវបាន​ធ្វើឡើង​ក្រោម​វត្តមាន​លោក Phung Van Cuong នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន លោក Pham Doan Cuong នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អ៊ី​-​ម៉ាន់ និង​លោក Sanjay Chakrabarty នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ព្រូ​ដិ​នស​ល​កម្ពុជា​។

​ក្រុមហ៊ុន​ទាំងបី មាន​គោលបំណង​ផ្តល់ជូន​នូវ​បទពិសោធន៍​ល្អប្រសើរ សម្រាប់​អតិថិជន​ទូរស័ព្ទ​ចល័ត​ទាំងអស់​ដែល​កំពុង​ប្រើប្រាស់​សេវាកម្ម​ធានារ៉ាប់រង និង​ទាញយក​អត្ថប្រយោជន៍​ពី​ជីវិត​ឌីជីថល​។ ក្រុមហ៊ុន​ទាំងបី មាន​គោលបំណង​ផ្តល់​សេវាកម្ម​ផ្ទាល់ខ្លួន​ទៅដល់​អតិថិជន​តាម​វិធី​ទូទាត់​តាម online និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សេវាកម្ម​ធានារ៉ាប់រង​តាមរយៈ​សេវា​ទូរគមនាគមន៍​នៅ​កម្ពុជា​ផងដែរ​។​

​គោលបំណង​នៃ​អនុស្សរណៈ​នេះ គឺ​ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​យៈ​ពេល​វែង ក្នុងចំណោម​ក្រុមហ៊ុន​ទូរគមនាគមន៍ ក្រុមហ៊ុន​កាបូប​លុយ​អេ​ឡិច​ត្រូ​និ​ច និង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា​។ អាស្រ័យហេតុនេះ​ភាគី​ទាំងបី នឹងចូលរួម​ក្នុង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ទូលំទូលាយ​ដោយនៅ​ក្នុងនោះ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន និង​អ៊ី​-​ម៉ាន់​នី​នឹង​ផ្តល់ជូន​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​នូវ​សេវាកម្ម​ទូទាត់​តាម online តាមរយៈ​កម្មវិធី​អ៊ី​-​ម៉ាន់​នី​សម្រាប់​អតិថិជន​ដែល​ទិញ​និង​ប្រើប្រាស់​សេវាកម្ម​ធានារ៉ាប់រង និង​ការបង់​បុព្វលាភ​ធានារ៉ាប់រង​តាមរយៈ​ភ្នាក់ងារ អ៊ី​-​ម៉ាន់​នី​នៅ​ទូទាំងប្រទេស​។​

​ក្រៅពីនេះ​មិ​ត្ដ​ហ្វូ​ន​នឹង​ផ្តល់ជូន​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​ជាមួយនឹង​សេវាកម្ម​ផ្សេងៗ​ដូចជា សេវាកម្ម​ទូរស័ព្ទ Hotline (SIP TRUNK) សេវាកម្ម​អ៊ីនធឺណិត សេវាកម្ម ICT សេវា e-Connect សេវា SMS Brand-Name និង​សេវាកម្ម​ជាច្រើន​ទៀត​ជាមួយនឹង​អត្រា​តម្លៃ និង​សេវាកម្ម​ល្អ​។ បន្ថែម​ពីនេះ​ទៅទៀត​ព្រូ​ដិ​នស​ល​កម្ពុជា នឹង​ទទួលបាន​ការផ្សាយពាណិជ្ជកម្ម​នៃ​សេវាកម្ម​ធានារ៉ាប់រង​របស់ខ្លួន​លើ​កម្មវិធី​អ៊ី​-​ម៉ាន់​នី និង MyMetfone App​។ ចុងក្រោយ អតិថិជន​មិត្ត​ហ្វូ​ន​ទាំងអស់​នឹង​ទទួលបាន​ការ​បើ​កម្មវិធី Pulse របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​ដោយ​ឥតគិតថ្លៃ​ផងដែរ​។
​លោក Phung Van Cuong នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​មានប្រសាសន៍ថា​៖ “​ពិតណាស់ “​អ្នក​យកចិត្តទុកដាក់ និង​ច្នៃប្រឌិត​ខ្ពស់​” គឺជា​ទស្សនវិស័យ​រប​ស់​មិត្ត​ហ្វូ​ន​យើង​ជឿជាក់​រួមគ្នា​ជាមួយ​តម្លៃ​ស្នូល​របស់​ព្រូ​ដិ​នស​ល “​ស្តាប់ យល់ និង​ចែកចាយ​” ក្រុមហ៊ុន​ទាំងបី នឹង​ផ្តល់នូវ​សេវាកម្ម​ផ្ទាល់ខ្លួន​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់បំផុត​សម្រាប់​ភ្ជាប់ និង​បម្រើ​ជូន​ប្រជាជន​នូវ​ភាពស្ងប់ស្ងាត់ និង​ជួយ​ពួកគេ​ឱ្យមាន​សុខភាព​ល្អ ងាយស្រួល​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​” ។​

​លោក​បាន​បន្ថែមទៀតថា​៖ “​កិច្ចសហប្រតិបត្តិការ​នេះ​បាន​បើកផ្លូវ​ថ្មី​នៃ​ការទូទាត់​សេវាកម្ម​ធានារ៉ាប់រង ដែលជា​ជំហាន​បន្ទាប់​នៃ​ការវិវត្ត​សម័យ​ឌីជីថល​របស់​យើង ដោយ​មិត្ត​ហ្វូ​ន និង​អ៊ី​-​ម៉ាន់​នី​ធានា​ជូន​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​ជាមួយនឹង​បច្ចេកវិជ្ជា​ទំនើប​ចុងក្រោយ​ដើម្បី​បម្រើ​ជូន​អតិថិជន ជាមួយនឹង​ភាពសុខសាន្ត សុខភាព​កាន់តែ​ល្អ និង​កាន់​តែមាន​ផាសុខភាព​ក្នុង​ជីវិត​” ។​

​លោក Sanjay Chakrabarty នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ “​ការចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន និង​អ៊ី​-​ម៉ាន់​ជួយ​ជំរុញ​ការ​វិវឌ្ឍន៍​នៃ​ការធានារ៉ាប់រង និង​សេវាកម្ម​សុខភាព​នៅ​កម្ពុជា ដូចដែល​យើង​ខិតខំ​ធ្វើឱ្យ​ពួកគេ​អាច​ចូលរួម​ប្រើប្រាស់​បាន និង​មាន​តំលៃ​សមរម្យ​សម្រាប់​គ្រួសារ​កម្ពុជា​កាន់តែច្រើន​។

​ឥឡូវនេះ​អតិថិជន​របស់​យើង​អាចធ្វើ​ការផ្លាស់ប្តូ​រគោល​ការ​របស់​ពួកគេ​ដោយ​ភាពងាយស្រួល កក់ក្តៅ និង​សុវត្ថិភាព​ពី​គេហដ្ឋាន​របស់​ពួកគេ​តែម្តង​។ យើង​ក៏មាន​ក្តីរំភើប​ជម្រាបជូន​ផងដែរ ចំពោះ​អតិថិជន​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​និង​មិ​ត្ដ​ហ្វូ​ន​អាច​ទាញយក​កម្មវិធី Pulse របស់​ព្រូ​ដិ​នស​ល​កម្ពុជា​បាន​ពី App Store ឬ Google Play ដោយ​ឥតគិតថ្លៃ​” ។​

​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មិត្ត​ហ្វូ​ន​គឺជា​ប្រតិបត្តិ​ករ​ឈានមុខ​គេ​ដែលមាន​បណ្តាញ​គ្របដណ្តប់​ទូទាំងប្រទេស ហើយ​ចាប់តាំងពី​ឆ្នាំ 2020 មកនេះ​មិត្ត​ហ្វូ​ន​បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​នាយកដ្ឋាន​រដ្ឋាភិបាល​នានា និង​សហគ្រាស​លើ​ការអនុវត្ត​ដំណោះស្រាយ ICT៕
​ដោយ​៖CEN


spot_img
×