Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជួយ​ស៊ែរ​ឲ្យ​ល្បី​ផង​! ជាង​ឡាន​ចិត្តធម៌ ឃើញ​ពីរ​នាក់​ប្រពន្ធ​ខូច​ឡាន​យប់​ជ្រៅ អាណិត ខំ​ខ្ចី​អាគុយ​គេ​យកមក​ដាក់​ឲ្យ​ចុងក្រោយ​ចប់​និយាយ ព្រោះតែ​…

spot_img

​ភ្នំពេញ​៖ ថ្មីៗ​នេះ មានរឿង​ដ៏​គួរ​ឲ្យ​ហួសចិត្ត​ទៀតហើយ ខណៈដែល​ជាង​ឡាន​ម្នាក់​បានសម្រេច​ចិត្ត​បង្ហោះ​ពី​ចរិត​មិន​ថ្លៃថ្នូរ​របស់​ម្ចាស់​ឡាន​ប្តី​ប្រពន្ធ​មួយ ដែល​ខូច​ឡាន​ទាំង​កណ្តាលយប់ ហើយ​គាត់​ខំ​ជួយ​អស់ពី​ចិត្ត ដោយ​ខ្ចី​អាគុយ​គេ​មក​ដាក់​ឲ្យ​ទៀត តែ​បែរជា​មានគំនិត​អាក្រក់​ស៊ីដាច់ ព្រោះថា​រហូតមកទល់​ពេលនេះ​មាន​រយៈពេល ៣ ថ្ងៃ​ហើយ គឺ​ចាប់តាំងពី​បាន​សន្យា​យក​អាគុយ​មក​សង​វិញ​នៅ​ថ្ងៃអាទិត្យ បន្ទាប់ពី​ធ្វើ​នៅ​យប់​ថ្ងៃ​សៅរ៍​ទី​១៧ ខែតុលា ឆ្នាំ​២០២០ ហើយ​ពេលនេះ​ទូរស័ព្ទ​តេ​ចូល​តែ​មិន​លើក​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ជាង​ច្រូច ឡាន បានបញ្ជាក់​ឲ្យ​ដឹងថា បុរស​ម្នាក់​នៅក្នុង​រូបនេះ ដែល​ជិះឡាន​ផ្លាកលេខ ភ្នំពេញ 2Y 8164 ពីរ​នាក់​ប្ដី​ប្រពន្ធ បានមក​ពឹង​គាត់​ឲ្យ​ធ្វើ​ឡាន​ទាំងយប់​នៅ​ថ្ងៃ​សៅរ៍​ទី​១៧ ខែតុលា ឆ្នាំ​២០២០ នៅវេលា​ម៉ោង ១០ និង​១៥5 នាទី​ដោយ​ឡាន​នេះ​ខូច​អាគុយ ហើយពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ​ក៏​អង្វរ​គាត់​ឱ្យ​ដូរ​អាគុយ​ឲ្យ ហើយ​គាត់​ក៏​នឹកឃើញ​អាណិត ព្រោះ​យប់​ជ្រៅ​ណាស់​ហើយ គាត់​ក៏​ព្រមយក​អាគុយ​ទៅ​ដាក់​ឲ្យ​។ ពេលធ្វើ​រួចរាល់ ប្តី​ប្រពន្ធ​នេះ​ក៏​និយាយថា ព្រឹក​ថ្ងៃអាទិត្យ ម៉ោង ៨​និង​០០​នាទី នឹង​យកមក​ឲ្យ​វិញ ប៉ុន្តែ រហូតមកទល់​ពេលនេះ​ដល់​ថ្ងៃ​អង្គារ ទូរស័ព្ទ​តេ​ចូល​តែ​មិន​លើក​សោះ​។​

​ជាង​ឡាន​ខាងលើ ក៏បាន​សម្តែង​ការហួសចិត្ត​ជាខ្លាំង​ថា «​គ្រាន់តែ​ជា​អាគុយ​មួយ​សោះ​ធ្វើ​ចរិត​ថោកទាប​ណាស់​។ ខំ​ជួយ​ទាំងយប់​ហើយ​មិនដឹង​គុណ​គេ​ទៀត​។ ហើយ​អាគុយ​នេះ​ជា​អាគុយ​ឡាន​របស់គេ​ផ្សេងទៀត ខ្ញុំ​ខំ​ធ្វើ​ល្អ​ដាក់​ពួកគាត់​ហើយ ហើយ​ពួកគាត់​មិន​យល់​ពី​ទឹកចិត្ត​ដែល​ខ្ញុំ​ខំ​ធ្វើ​ឲ្យ​ទាំងយប់ ហើយ​ពួកគាត់​និយាយថា គាត់​រស់នៅ​ម្ដុំ​ផ្សារ​ត្រពាំង​ក្រឡឹង​។​

​គាត់​បន្តថា​៖ «​ស្អប់​ណាស់​អាម​នុស្ស​បោកប្រាស់​មិនដឹង​ពី​គុណ​របស់គេ ត្រឹមតែ​អាគុយ​ឡាន​មួយ​វា​មិន​ថ្លៃ​ទេ តែ​ខ្ញុំ​ត្រូវ​សង​អាគុយ​គេ ពីព្រោះ​អាគុយ​ឡាន​គេ​យកមក​ធ្វើ​នៅ​កា​រាស់​។ ខំ​ធ្វើ​ល្អ​ដាក់​គេ​ជាន់​ទុកដាក់​ខ្លួន​មែន​!»​។​

​ហេតុនេះ បើ​បងប្អូន​អ្នក​នៅ​ខាង​ត្រពាំង​ក្រឡឹង ដែល​បាន​ស្គាល់ ឬ​ឃើញ​ផ្លាកលេខ​ឡាន​នេះ និង​មុខមាត់​ម្នាក់នេះ សូមជួយ​ប្រាប់​គាត់​ផង តាមរយៈ​លេខ​ទូរស័ព្ទ​របស់គាត់ 0887380385៕ ដោយ​៖ លឹម ហុង​


spot_img
×