Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ធ្វើដំណើរ​តាម​ទូក​ចុះ​ពិនិត្យមើល​ស្ថានភាព ការលិចលង់​ផ្ទះ​របស់​ប្រជាពលរដ្ឋ និង​ផ្ដល់​អំណោយ​សង្គ្រោះ​តាម​ខ្នង​ផ្ទះ​

spot_img

​ភ្នំពេញ​៖ បន្ទាប់ពី​អញ្ជើញ​ចែក​អំណោយ​នៅ​ទីតាំង​ទី​១​រួចហើយ​មក សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​អញ្ជើញ​ធ្វើដំណើរ​តាម​ទូក ដើម្បី​ពិនិត្យមើល​តាម​ខ្នង​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​នូវ​ការលិចលង់​ផ្ទះ និង​បាន​នាំយក​អំណោយ​ចែកជូន​ដោយផ្ទាល់​នៅតាម​ផ្ទះ​ផងដែរ​។​

​បងប្អូន​ប្រជាពលរដ្ឋ​ដែល​លិចលង់​នៅផ្ទះ​នេះ ពួកគាត់​បាន និង​កំពុងស្នាក់នៅ​លើ​ទីទួល​សុវត្ថិភាព​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​នេះ ដែល​កំពុង​ទទួលបាន​នូវ​ការយកចិត្តទុកដាក់​ពី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ទាំង​សុវត្ថិភាព​រស់នៅ និង​ការផ្ដល់​សម្ភារៈ​និង​ចំណីអាហារ​ផ្សេងៗ​។​

​នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​១​ម៉ឺន​គ្រួសារ​(​ទីតាំង​ទីមួយ ៥​ពាន់​គ្រួសារ និង​គោលដៅ​ទី​ពីរ​៥​ពាន់​គ្រួសារ​) នៅ​ខេត្តបន្ទាយមានជ័យ ខណៈដែល​ថ្ងៃទី​២២ ខែតុលា នឹង​បន្ត​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​១​ម៉ឺន​គ្រួសារ​ទៀត​។ ពិធី​ចែក​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ត្រូវធ្វើឡើង​ពីរ​គោលដៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ គឺ​គោលដៅ​ទី​១ ស្ថិតនៅ​បរិវេណ​ចំណុច​ទីទួល​សុវត្ថិភាព (​ផ្លូវជាតិ​លេខ​៥-​ផ្លូវ​វៀង​) ភូមិ​បត់​ត្រង់ ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បង្ហាញ​នូវ​ក្តី​រីករាយ​ដែល​បាន​អញ្ជើញ​មក​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្តបន្ទាយមានជ័យ​នាពេលនេះ​។ សម្តេច​តេ​ជោ​ក៏បាន​ពាំ​នាំនូវ​ព្រះរាជសារ​ផ្តាំ​សាកសួរ​សុខទុក្ខ​ពី​ព្រះមហាក្សត្រ និង​សម្តេចម៉ែ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោត​ទឹកជំនន់​នេះ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​សូម​ចូលរួម​នូវ​មរណទុក្ខ​ចំពោះ​គ្រួសារ​ដែល​បាន​បាត់​បង់ជីវិត​ក្នុងពេល​មាន​គ្រោះទឹកជំនន់​នេះ​ផងដែរ​។ សម្តេច​តេ​ជោ​បន្តថា ខេត្តបន្ទាយមានជ័យ ជា​ខេត្ត​ដែល​រងគ្រោះ​ធ្ងន់​ជាងគេ និង​យូរ​ជាងគេ ដែល​ចាំបាច់​ត្រូវ​ផ្តល់​អទិភាព​សង្គ្រោះ​ផង និង​ស្តារឡើងវិញ​ក្រោយ​ទឹកជំនន់​ផង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​បណ្តា​សប្បុរសជន ដែល​ជួយផ្តល់​ជា​ថវិកា​ក្តី​ជា​សម្ភារៈ​ស្បៀងអាហារ​ក្តី តាមរយះ​រាជរដ្ឋាភិបាល ឬ​កាកបាទក្រហម ឬ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ក្នុង​ការចុះ​ចែក​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​។​
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​កោតសរសើរ​ចំពោះ​ស្ថាប​ន័​ថ្នាក់ជាតិ​និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ព្រះសង្ឃ​ក្រុមយុវជន​ទាំងអស់​ដែល​បាន​ចូលរួម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​តំបន់​
​រងគ្រោះ​ដែល​នេះ ដែល​បានបង្ហាញ​នូវ​កម្លាំង​សាមគ្គីភាព​ដ៏​រឹងមាំ​និង​ទូលំទូលាយ​នៃ​ជាតិ​យើង​។ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា អ្វីដែល​សំខាន់​គឺ​ការជម្លៀស​ប្រជាជន​ចេញពី​កន្លែង​រងគ្រោះ​អោយបាន​ដើម្បី​ជៀសវាង​ការគ្រោះថ្នាក់​ដល់​អាយុជីវិត​។
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា​ពេលនេះ រថយន្ត ចំនួន​២៩០​គ្រឿង ដែល​ពេល​ទិញ​ត្រូវបាន​គេ​វាយប្រហារ​នោះ តែ​ពេលនេះ​កំពុងតែ​បម្រើ​សកម្មភាព​ដ៏​សំខាន់​ក្នុងការ​អន្តរាគ​ន៍​ជួយ​ដល់​បងប្អូន​ប្រជា​ល​រដ្ឋ​ដែល​រងគ្រោះ​ទឹកជំនន់​នេះ ដែល​វា​មិន​ដូច​អ្វីដែល​គេ​បាន​លើកឡើងថា ទិញ​ដើម្បី​ធ្វើសង្គ្រាម ឬ​ដើម្បី​សម្លាប់​ប្រជាជន​នោះទេ​។

​សម្តេច​តេ​ជោ សូម​ឲ្យ​អាជ្ញាធរ​ទាំងអស់ បង្កើន​ការយកចិត្តទុកដាក់​ជួយ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ត្រូវ​បន្ត​ដើរល្បាត​មើល​បងប្អូន​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ ក្រែងលោ​មាន​បងប្អូន​ប្រជាពលរដ្ឋ​នៅជាប់​តា​ផ្ទះ​ឬ នៅលើ​ដើមឈើ​ជាដើម ត្រូវ​ពិនិត្យ​ការពារ​សុ​វត្តិភាព​ការពារ​ផ្ទះ​របស់គាត់ ក្រែង​មាន​ចោរ​ចូល​លួច​របស់របរ​គាត់​ជាដើម​។​
​ឆ្លៀត​ក្នុងឱកាស​នោះ សម្តេច​តេ​ជោ​ក៏បាន​អំពាវនាវ​ចំពោះ​ម្ចាស់​ធនាគារ ម្ចាស់​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ត្រូវ​យោគយល់ ចំពោះ​អ្នក​ដែលមាន​ការលិចលង់ ដែល​ត្រូវ​ជំពាក់​លុយ ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ ត្រូវ​មានការ អធ្យាស្រ័យ ដូចជា​ការពន្យា ឬ​បន្ថយ​ការប្រាក់​ជាដើម ជាពិសេស​កុំអោយ​មានការ​រឹបអូស​ទ្រព្យសម្បត្តិ ក្នុងអំឡុងពេល​កូ​វីដ និង​អំឡុងពេល​ទឹកជំនន់​នេះ​។
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​អោយ​អាជ្ញាធរ​ក៏ ដូចជា​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​អនុវត្ត​ចំពោះ​វិធានការ​សំខាន់ ០៣​ក្នុងអំឡុង​ពេលនេះ ទី​១)​ចូលរួម​ទប់ស្កាត់​ការចម្លង​ជម្ងឺ​កូ​វីដ​១៩ ទី​២)​ជម្នះ​ការ​លំ​ការ​ជាមួយគ្នា​ក្នុងការ​គ្រប់គ្រង​ទឹកជំនន់ និង​ទី​៣)​យើង​ត្រូវ​ខិត​ស្តារ​អភិវឌ្ឍន៍​ឡើងវិញ​ក្រោយពេល​ទឹកជំនន់​។

​ចំពោះ​អំណោយ​ដែល​ផ្តល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នាំ​ពេលនេះ ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​៖ អង្ករ​២៥​គីឡូ​, មី​១​កេស​, ទឹកត្រី​១​យួ​, ទឹកស៊ីអ៊ីវ​១​យួ​, ទឹកបរិសុទ្ធ​១​កេះ​ធំ​, ឃី​ត​១ (​មុង​១ ភួយ​១ ខ្នើយ​១ កន្ទេល​១) និង​ថវិកា ៥​ម៉ឺន​រៀល​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×