Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី​ភ្នំពេញ ទទួលបាន​ការឧបត្ថម្ភ​អង្ករ​ចំនួន ៥០​តោន​ពី​សប្បុរសជន ដើម្បី​ចែកជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​

spot_img

​ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ បានទទួល​អំណោយ ឧបត្ថម្ភ នូវ​អង្ករ​ចំនួន​៥០​តោន​ពី​លោក​ឧកញ៉ា ថោង​សារ៉ាត់ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន UK Condo និង​លោកជំទាវ នៅ​ព្រឹក​ថ្ងៃទី​២១​ខែតុលា ឆ្នាំ​២០២០​នេះ ដើម្បី​យកទៅ​ចែកជូន​បន្ដ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​។

​ក្នុង​ពិធី​ទទួល​អំណោយ​នៅ​សាលា​រាជា​ធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ឧកញ៉ា​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ជា​អង្ករ​ចំនួន​៥០​តោន​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដើម្បី​យកទៅ​ប្រើ​សម្រាប់​ចែក​បន្ដ​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ ពិសេស​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ ដែល​កំពុង​ជម្លៀស​មកកាន់​ទីទួល​សុវត្ថិភាព​។​

​ជាមួយគ្នា​នោះ ឯកឧត្តម ឃួ​ង ស្រេង ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ឧកញ៉ា លោកជំទាវ សប្បុរសជន ដែល​បាន​ចូលរួម​ឧបត្ថម្ភ សម្រាប់​ជួយសង្គ្រោះ​ដល់​បងប្អូន​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ទឹកជំនន់​។ ឯកឧត្តម អភិបាល​បាន​សន្យា​នឹង​នាំយក​អំណោយ​ទាំងនោះ ទៅ​ជួយ​ដល់ដៃ​ប្រជាពលរដ្ឋ​រងគ្រោះ ហើយ​បើ​នៅ​សេសសល់​នឹង​បន្ត​យកទៅជួយ​ជនក្រីក្រ នៅតាម​មូលដ្ឋាន​ដោយ​មិន​ធ្វើ​ឲ្យ​ម្ចាស់​អំណោយ​ខកចិត្ត​ឡើយ​។​

​លោក​ឧកញ៉ា ថោង សារ៉ាត់ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន UK Condo បាន​មានប្រសាសន៍ថា ទោះជា​តិចក្តី​ច្រើនក្តី លោក​ឧកញ៉ា​និង​ក្រុមគ្រួសារ​នឹង​ខិតខំ​ប្រឹងប្រែង​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក៏ដូចជា​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ជួប​បញ្ហា​នានា​ក្នុង​រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់ថា គ្រោះទឹកជំនន់​ដែល​បង្កឡើង​ដោយសារ​ទឹកភ្លៀង​ដ៏​ច្រើន​លើសលប់ ព្រោះ​ឥទ្ធិពល​សម្ពាធ​ទាប និង​ព្យុះ​ចាប់តាំងពី​ថ្ងៃទី​១ ខែកញ្ញា ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០​នេះ បាន​បណ្តាល​ឲ្យ​មនុស្ស​៣១ នាក់​ហើយ បាន​ស្លាប់បាត់​បង់ជីវិត និង​ប៉ះពាល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣១ ម៉ឺន​នាក់ រួមទាំង​កសិផល​និង​ទ្រព្យសម្បត្តិ​ជាច្រើន​ទៀត​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×