Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ស្រុក​ព្រៃនប់​ឃាត់ខ្លួន​បុរស​ម្នាក់​ជា​មុខសញ្ញា​ចែកចាយ​រក្សារ​ទុក​ថ្នាំញៀន​

spot_img

​ព្រះសីហនុ​: កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បានធ្វើការ​ប​ង្រា​ប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែលជា​មុខសញ្ញា​ចែកចាយ និង​រក្សារ​ទុក​សារធាតុ​ថ្នាំញៀន ការឃាត់ខ្លួន​ធ្វើឡើង នៅ​រសៀល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៧ ស្ថិតក្នុង​ភូមិ​កោះ​ខ្យង ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។

​តាម​ការ​អោយដឹងពី​មន្ត្រីនគរបាល​ស្រុក​ព្រៃនប់ បានអោយដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ ឡោះ សា​ឡេះ ភេទ ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ អ្នកនេសាទ មាន​ទីលំនៅ​ភូមិ​កោះ​ខ្យង ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​ដោយ​ជនសង្ស័យ​បាន​យក​ថ្នាំញៀន​មក​លក់​អោយ​អ្នករត់ម៉ូតូឌុប ក៏មាន​ប្រជាពលរដ្ឋ​រាយការណ៍​អោយ​សមត្ថកិច្ច​ទើប​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បានតែ​ម្តង និង​មានការ​ដកហូត​វត្ថុតាង​ចាប់យក​រួមមាន​៖ ១-​ម្សៅ​ស​ថ្លា​ចំនួន ១​កញ្ចប់​ធំ​និង​១​កញ្ចប់​តូច​។​

​ក្រោយពី​ធ្វើការ​សាកសួរ ជនសង្ស័យ​រួចរាល់​ហើយ និង​វត្ថុតាង​ដែល​ដកហូត​នោះ​ត្រូវបាន​នគរបាល​ស្រុក​ព្រៃនប់​ធ្វើ​នីតិវិធី​បញ្ជូនទៅ​ស្នងការដ្ឋាន​គរ​បាល​ខេត្ត​ព្រះសីហនុ ដើម្បី​កសាង​សំណុំរឿង​បន្ត បញ្ជូនទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្ត​ន្ទោ​ស​តាមច្បាប់​៕​ ដោយ ៖ បេឡា

spot_img
×