Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនកាត់​បរទេស​រប​ស់ ខៀវ សាន​សា​ណា ពុំ​ត្រឹម​ស្រស់ស្អាត​ខ្លាំង​គួរ​ឲ្យ​ស្រឡាញ់​ទេ តែ​អាច​និយាយ​ខ្មែរ​បាន​យ៉ាងច្បាស់ ហើយ​ថែមទាំង​… (​វីដេអូ​)

spot_img

​អ្នកនាង ខៀវ សាន​សា​ណា បើទោះជា​បាន​ឈាន​ជើង​ចូលប្រឡូក​សិល្បៈ​រាង​ចាស់វស្សា​ទៅហើយ​ក្តី​តែ​ប្រជាប្រិយភាព​របស់​អ្នកនាង​ហាក់​ពុំ​ធ្លាក់​ស្រុត​នោះទេ ដោយ​នៅតែ​ជាទី​ចាប់អារម្មណ៍ និង​ការគាំទ្រ​យ៉ាង​ពេញទំហឹង ពី​សំណាក់​ទស្សនិកជន​ដដែល ព្រោះថា​អ្នកនាង​ពុំ​ត្រឹមតែ​ជា​ពិធីករ​ដ៏​ច្នើម​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​និយាយ​ភាសា​អង់គ្លេស​យ៉ាង​ស្ទាត់ជំនាញ និង​ជាពិសេស បើ​និយាយ​ពី​សម្រស់​វិញ គឺ​រឹតតែ​នៅ​ខ្ចី​ខ្ញិ​ញ​តែម្តង​។​

​និយាយ​ដល់​ជីវិត​អា​អាពាហ៍ពិពាហ៍​វិញ ឃើញថា​ពិធី​ការិនី​សម្តី​ផ្អែម​និង​មាន​វោហា​សព្ទ​ចាក់ទឹកមិនលិច​រូបនេះ បាន​រៀបការ​ជាមួយ​ស្វាមី​ជា​ជន​អូស្ត្រាលី អស់​រយៈ​ជាង​៤​ឆ្នាំ​មកហើយ​។ ហើយ​ចំណងអាពាហ៍ពិពាហ៍​រប​ស់​អ្នកនាង​ទាំងពីរ គឺ​ទទួលបាន​កូនប្រុស​ស្រី​២​នាក់​ដែល​ពេលនេះ​ធំៗ​អស់ហើយ និង​ថែមទាំង​មាន​រូប​សម្រស់​សុទ្ធតែ​ស្អាតៗ​គួរ​ឲ្យ​ស្រឡាញ់​។​

​យ៉ាងណាមិញ អ្វីដែល​នឹកស្មាន​មិន​ដល់ និង​គួរ​ឲ្យ​កោតសរសើរ​ជាខ្លាំង​នោះ គឺថា​កូនស្រី​ពៅ​របស់​អ្នកនាង​ដែលមាន​ទម្រង់​មាត់​ជា​កូន​បរទេស​ទេ តែ​កុំ​ស្មាន​កូនស្រី​របស់​អ្នកនាង​ដែលមាន​ឈ្មោះថា ដុន​ណា គឺអាច​និយាយ​ខ្មែរ​បាន​យ៉ាងច្បាស់ ហើយ​ពុំ​ត្រឹមតែ​ប៉ុណ្ណឹង​ទេ គឺជា​ក្មេងស្រី​ដែលមាន​ភាព​វ័យឆ្លាត​ទៀតផង​។​

​ជាក់ស្តែង ចូលរួម​លេង​ហ្គេម​ធ្វើតេស្ត​ចង់ដឹងថា កូនកាត់​បរទេស​រូប​នេះ ចេះ​ខ្មែរ​ដល់​កម្រិតណា នៅ​កម្មវិធី 3 Fun គឺ​កូនស្រី ដូ​ណា អាច​យល់ដឹង​ច្រើន​ដ៏​មិន​នឹកស្មាន ហើយ​ថែមទាំង​អាច​ពន្យល់​ហ្គេម​ដល់​អ្នក​ម៉ាក់ សាន​សា​ណា បាន​យ៉ាង​រលូន​តែម្តង​៕ ដោយ​៖ លឹម ហុង​

 


spot_img
×