Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ​បង្ក្រាប​រថយន្ដ​ដឹកឈើ​៥​គ្រឿង ឃាត់ខ្លួន​មនុស្ស​១០​នាក់

spot_img

​ក្រចេះ​៖ កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​ស្នួល នៅ​យប់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ បាន​បង្ក្រាប​រថយន្ដ​សាំង​យ៉ុង​ដឹកឈើ​ឃ្លុំ​ចំនួន​៥​គ្រឿង គ្មាន​ច្បាប់​អនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ និង​ឃាត់ខ្លួន​១០​នាក់ នៅ​ភូមិ​ស្រែ​រនាម ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ​។​

លោក លន់ ប៊ុន​ថុល មេបញ្ជាការ​អាវុធហត្ថ​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា ប្រតិបត្តិ​ការបង្ក្រាប​នេះ បានធ្វើ​ឡើង​ក្រោម​ការបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន្ត ប៊ុន​ថា មេបញ្ជាការ​អាវុធហត្ថ​ខេត្ត ដោយ​កម្លាំង​អាវុធហត្ថ បាន​ចុះបង្ក្រាប​បាន​រថយន្ដ​៥​គ្រឿង ផ្ទុក​ឈើ​អាច​ម្រុះ និង​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ពាក់​ព​ន្ធ័​ចំនួន​១០​នាក់ ក្នុងនោះ​ស្ត្រី​ចំនួន​ម្នា​ក់ល កំពុង​ឃាត់​និង​រក្សាទុក​នៅ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ស្នួល​។​

​ជនសង្ស័យ​ទាំង​១០​នាក់ ដែល​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន ក្នុង​ប្រតិ​ប​ត្ត​ការបង្ក្រាប​ទ​ល្មើស​ព្រៃឈើ​នោះ ធ្វើឡើង​ក្រោម​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្តទៀត​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×