Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិ អំពាវនាវ​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ បន្ត​អនុគ្រោះ​ដល់​អ្នក​ខ្ចីប្រាក់ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​

spot_img

​ភ្នំពេញ​៖​យោងតាម​សេចក្តី​ជូន​ដឹ​ណឹ​ង​របស់​ធនាគារជាតិ នៅ​ថ្ងៃទី​២១ តុលា​នេះ បាន​បញ្ជាក់ថា​ក្នុងស្ថានភាព​ដែល​ខេត្ត ក្រុង​មួយចំនួន​នៃ​ប្រទេស​កម្ពុជា ទទួលរង​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់ ធនាគារជាតិ​នៃ​កម្ពុជា​ស្នើសុំ​ដល់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញ បន្ត​កិច្ចសហការ​ល្អ ក្នុង​ក្របខ័ណ្ឌ​ការពារ​អតិថិជន និង​បន្ត​អនុគ្រោះ​តាម​លទ្ធភាព​ចំពោះ​អ្នក​ខ្ចីប្រាក់ ដែល​បាន​រង​ផលប៉ះពាល់​ជាក់ស្តែង​ដោយសារ​ទឹកជំនន់ ។​

​ធនាគារជាតិ​នៃ​កម្ពុជា បាន​អំពាវនាវ​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ បន្ត​អនុគ្រោះ ដល់​អ្នក​ខ្ចីប្រាក់ ដែល​រងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់ ឱ្យ​ដូច​ការអនុគ្រោះ​ចំពោះ​អ្នក​រង​ផល​ប៉​ពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩ តាមរយៈ​ការមិន​រឹប​ទ្រព្យ និង​ការរៀបចំ​ឥណទាន​សារ​ឡើងវិញ​ជាដើម​។

​ធនាគារជាតិ​បានឱ្យដឹងថា ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​អនុវត្ត​យ៉ាង​ល្អ នូវ​អនុវត្ត​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល និង​ធនាគារជាតិ​នៃ​កម្ពុជា ដូចជា​ការរៀប​ចំឥណ​ទាន​ឡើងវិញ ការអនុគ្រោះ​បន្ធូរបន្ថយ​កម្រៃ​សេវា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ឥណទាន និង​ការលើកលែង​ការផាកពិន័យ​ផ្សេងៗ​និង​ការ​រឹបអូស​ទ្រព្យ​បញ្ចាំ ដោយ​មិនមាន​ដីការ​ពី​តុលាការ​ជាដើម ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​អ្នក​ខ្ចីប្រាក់​។​
​ធនាគារជាតិ​សង្ឃឹមថា គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ នឹង​បន្ត​ចូលរួម​សហការ​ប្រកប​ដោយ​ការយោគយល់ និង​អធ្យាស្រ័យ​ខ្ពស់​តាម​ស្ថានភាព​ជាក់ស្តែង​។ ការស្នើ​របស់​ធនាគារ​ជាតិ​នាពេលនេះ ដោយសារតែ​ទឹកជំនន់ បាន​បណ្តា​ឱ្យ​ពលរដ្ឋ​កម្ពុជា​ចំនួន​ជាង​១​សែន​គ្រួសារ ដែល​ស្មើ​ជាង​៤១​ម៉ឺន រង​ផលប៉ះពាល់ ដូចជា​ប៉ះពាល់​ដល់​អាជីវកម្ម និង​ការ​ខូច​ខាង​ផលដំណាំ​ជាដើម​។​
​បើតាម​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លើកឡើងថា ក្នុងអំឡុងពេល​នៃ​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​១៩ ចំនួន​អ្នក​ខ្ចីប្រាក់ ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ប្រមាណ​ជាង ២៨​ម៉ឺន​នាក់​បានដាក់​ពាក្យស្នើសុំ​ការរៀបចំ​ឥណទាន​ឬ ប្រាក់កម្ចី ឡើងវិញ​ក្នុងនោះ​មាន​អតិថិជន​ជាង​២៧ ម៉ឺន​នាក់​ហើយ ទទួលបាន​ការរៀបចំ​ឥណទាន​ឡើងវិញ ក្នុង​ទំហំ​ទឹកប្រាក់​កម្ចី​សរុប​១.២៧០​លាន​ដុល្លារ​អាមេរិក​៕ ដោយ​៖​ឡេង បញ្ញា​ឬ​ទ្ធិ​

spot_img
×