Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនបរទេស​ចូលនិវត្តន៍​ម្នាក់ បាន​ស្លាប់ នៅ​បន្ទប់​ជួល​

spot_img

​សៀមរាប ៖ មាន​ជនបរទេស​ម្នាក់ បាន​ស្លាប់​នា​វេលា​ម៉ោង ៩​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ភូមិ​មណ្ឌល​១​សង្កាត់ ស្វាយដង្គំ ក្រុង​/​ខេត្ត សៀមរាប​។​

​ជនរងគ្រោះ​ឈ្មោះ LAMOOT JEAN REMY ARTHUR ភេទ​ប្រុស កើត​ថ្ងៃទី​៣–០៩–១៩២៤ ជនជាតិ បារាំង កាន់​លិខិតឆ្លងដែន​លេខ​១៣CK៣៣៩៣០ មុខរបរ ចូលនិវត្តន៍ ស្នាក់នៅ​ផ្ទះជួល ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប​។​

​តាម​ការស្រាវជ្រាវ​រប​ស់​សមត្ថកិច្ច​ជំនាញ​និង​លោក​វេជ្ជបណ្ឌិត អ៊ិត ឆប​ឆ​រ័ត្ន គ្រូពេទ្យ​អម​តុលាការ​បា​នស​និ្ន​ដ្ឋា​ន​ថា​៖ ជនរងគ្រោះ​ស្លាប់​ដោយសារ ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​។​

​បច្ចុប្បន្ន សមត្ថកិច្ច​បាន​បញ្ជូន​សាកសព​ទៅ​តម្កល់ទុក​បណ្តោះអាសន្ន​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​–​សូ​វៀត រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការសម្រេច​ពី​ក្រុមគ្រួសារ​និង​ស្ថានទូត ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×