Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក​យ​កា​-KOICA និង ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​ឆ្នាំ​២០២១ និង ២០២២

spot_img

​ភ្នំពេញ ៖ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​(​ក​យ​កា​-KOICA) និង​គណៈកម្មាធិការ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(​គ​.​ជ​.​នា​/​ក​.​អ​.​ក​-CRDB/CDC) បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ នៅ​ថ្ងៃទី​២១ ខែតុលា​ឆ្នាំ ២០២០ នៅឯ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(​ក​.​អ​.​ក​-CDC)​។​

​ភាគី​ទីភ្នាក់ងារ​ក​យ​កា​-KOICA ដឹកនាំ​ដោយ លោក នោ ហ្យ​ន់​ជូន​(Rho Hyun-Jun) ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (​ក​យ​កា​-KOICA)​ប្រចាំ​ប្រទេស​កម្ពុជា ខណៈ​ដែរ​ភាគី​កម្ពុជា​ដឹកនាំ​ដោយ ឯកឧត្តម ឈៀង យ៉ាណា​រ៉ា រដ្ឋមន្ត្រី ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​គណៈកម្មាធិកា​រ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍ កម្ពុជា​(​គ​.​ជ​.​នា​/​ក​.​អ​.​ក​-CRDB/CDC)​។​

​បើតាម​ប្រកាស​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ក​យ​កា​-KOICA បានបញ្ជាក់​ពី​គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​នេះ​គឺ ដើម្បី​ពិភាក្សា​អំពី​ដំណើរការ​សម្រាប់​ការរៀបចំ​សកម្មភាព​របស់​ទីភ្នាក់ងារ​ក​យ​កា​-KOICA​ស្តីពី ការ​រាតត្បាត​សកល​របស់​វីរុស​កូ​រ៉ូ​ណា និង​ផែនការ​រប​ស់កយ​កា​សម្រាប់​ឆ្នាំ​២០២១ ក៏ដូចជា​គម្រោង​ថ្មីៗ​រប​ស់កយ​កា​សម្រាប់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០២២ និង​ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ទ្វេភាគី​នាពេល​អនាគត​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្ដម ឈៀង យ៉ាណា​រ៉ា បាន​ថ្លែងអំណរគុណ​ចំពោះ​ក​យ​កា​និង​ប្រជាជន ព្រមទាំង​រដ្ឋាភិបាល​កូរ៉េ ដែល​តែងតែ​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​របស់​ប្រទេស​កម្ពុជា តាមរយៈ​ការអនុវត្ត​គម្រោង និង​កម្មវិធី​នានា និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក​យ​កា ដែល​គាំទ្រ​យ៉ាងសកម្ម​ដល់​ប្រទេស​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង កូ​វីដ​-១៩ និង​សម្របសម្រួល​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​។​

​ចាប់តាំងពី​ឆ្នាំ​១៩៩១-២០១៩ ក​យ​កា​បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ២៦៧,៧​លាន​ដុល្លារ​អាមេរិក ដើម្បី​ចូលរួមចំណែក​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ដោយ​ផ្តោតលើ​វិស័យ​អាទិភាព​ចំនួន​៤ រួមមាន ១)​វិស័យ​គ្រប់គ្រង​ទឹក និង​សុខភាព​សាធារណៈ ២)​វិស័យ​អប់រំ ៣)​វិស័យ​អភិវឌ្ឍ​ជនបទ និង ៤)​វិស័យ​ដឹកជញ្ជូន​។ ដោយឡែក សម្រាប់​ឆ្នាំ​២០២០​នេះ ជំនួយឥតសំណង រប​ស់កយ​កា​ដល់​កម្ពុ​ជាមាន​ចំនួន​សរុប ២៤,៥​លាន​ដុល្លារ​អាមេរិក​។​

​នៅក្នុង​បរិបទ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក​យ​កា​បាននិងកំពុង​គាំទ្រ​យ៉ាងសកម្ម ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា ការដោះស្រាយ​ផលប៉ះពាល់​នៃ​ជំងឺ​ជំងឺ​-១៩ ការគាំទ្រ​សំខាន់ៗ គឺ​គាំទ្រ​វិស័យ​សុខាភិបាល​តាមរយៈ ទី​១)​ការអភិវឌ្ឍ​និង​ការអនុវត្ត​៥​ឆ្នាំ​ដំបូង​នៃ​ដំណើរ​ឆ្ពោះទៅ​ការអនុវត្ត​គម្រោង​សុវត្ថិភាព​សុខមាលភាព​ជាស​កល​(GHSA) ទី​២)​កម្មវិធី​របស់​អ្នក​ស្ម័គ្រ​កូរ៉េ ដែលមាន​ឈ្មោះថា​មិត្ត​ភ​ត្តិ​របស់​កូរ៉េ​(WFK) និង​សមាគម​អតីត​កម្មសិក្សាការី​កម្ពុ​ជា​-​កូរ៉េ ទី​៣)​ជំនួយ​ចំនួន​៣០​ម៉ឺន​ដុល្លារ​ពី​ស្ថានទូត​កូរ៉េ​និង​ក​យ​កា​-KOICA រួមមាន (២០​ម៉ឺន​ដុល្លារ​អាមេរិក​តាមរយៈ​ការផ្ទេរ​ប្រាក់​ដោយផ្ទាល់ និង​ការផ្តល់​ឧបករណ៍​ធ្វើ​តេ​ស្តិ៍​កូ​រីដ​-១៩ ដែលមាន​តម្លៃ​សរុប ១០​ម៉ឺន​ដុល្លារ ដល់​រាជរដ្ឋាភិបាល​កម្ពុជា​), ទី​៤)​កម្មវិធី ABC​របស់​កូ​វីដ​-១៩, ទី​៥)​ពង្រឹង​បន្ថែម ប្រព័ន្ធ​សុខាភិបាល​ដើម្បី​ការពារ​និង​ឆ្លើយតប​ចំពោះ​ជំងឺឆ្លង និង​ទី​៦)​កម្មវិធី​សមធម៌​សុខភាព​និង​ការកែលំអ​គុណភាព (H-EQIP) ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×