Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អគ្គិភ័យ​ឆេះ​ក្លឹប​អតីត​៥៥ ចាស់​ទុកចោល

spot_img

​ភ្នំពេញ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​អតីត​ក្លឹប​កម្សាន្ត​៥៥ ដែល​ទុកចោល​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​ខាង​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​។ ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ៥ និង ១០ នាទី​ល្ងាច ថ្ងៃទី​២១ ខែតុលា ឆ្នាំ ២០២០ តាម​បណ្តោយ​ផ្លូវ ២៤០ កែង​នឹង​ផ្លូវ ៥៥ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹងថា អគ្គិភ័យ​ឆេះ​ក្លឹប​នេះ​បណ្តាលមកពី​ឧបករណ៍​ផ្សារ​កាត់​ដែក​អាស៊ី​ទី​ឡែ​ន ទើប​ធ្វើ​ឲ្យ​ឆេះ​នៅក្នុង​ក្លឹប​នោះ​ដែល​ទុកចោល ហើយ​ក្នុងការ​
​ឆាបឆេះ​នេះ​មិន​បណ្តាល​ឲ្យ​រាលដាល​ដល់ផ្ទះ​អ្នក​នៅក្បែរ​ខាង​នោះទេ​។​

​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ការិយាល័យ​អគ្គិភ័យ​ចំនួន​៨ គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ១៦​ឡាន ស្មើនឹង​៦៤​ម៉ែត្រគូប ។ រថយន្ត​ជំនួយ​អ​ន្តា​គម​ន៍​ពន្លត់​មានដូចជា រថយន្ត​អគ្គិភ័យ​ទីក្រុង​អូរ​ឡាំ​ព្យា​ចំនួន ២​គ្រឿង​ប្រើប្រាស់​ទឹក​អស់ ២​ឡាន​ស្មើនឹង​៨ ម៉ែត្រគូប ។ រថយន្ត​អគ្គិភ័យ​ធានា​គារ​ជាតិ​កម្ពុជា ចំនួន ២​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ២​ឡាន ស្មើនឹង ៨​ម៉ែត្រគូប ៕

spot_img
×