Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​ជាង​៣០​នាក់​នាំគ្នា​ធ្វើ​កូដកម្ម​តវ៉ា ព្រោះ​ថៅកែ​អត់បើ​កលុយ​ឲ្យ ៣​ខែ , បុរស​ជនជាតិ​ចិន​ម្នាក់ ប្រុង​លោត​ពីលើ​អគារ​សម្លាប់ខ្លួន​

spot_img

ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ប៉ុនប៉ង​លោត​សម្លាប់ខ្លួន​ពីលើ​ជាន់​ទី ២១ របស់​អគារ​ការដ្ឋាន​សំណង់​មួយ យីហោ ជិន​យ៉ាង​ស៊ី​ង ខណៈ​មាន​ជនជាតិ​ចិន​ជាង​៣០​នាក់​ទៀត បាននាំគ្នា​បិទផ្លូវ ធ្វើ​ការតវ៉ា​ទាមទារ ឲ្យ​ថៅកែ​បើក​ប្រាក់ខែ​ចំនួន​៣​ខែ ឲ្យ​ពួកគាត់​ប្រមាណ​ជាង​៨០​ម៉ឺន​ដុល្លារ ។
ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ នៅវេលា​ម៉ោង ៣​រសៀល ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ ចំណុច​អគារ យីហោ ជិន​យ៉ាង​ស៊ី​ង ផ្លូវ​៥០៨ ភូមិ​៥ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។

លោក អាំង សិរី​ពិសិដ្ឋ អភិបាលរង​ខណ្ឌចំការមន ទទួល​ផែន​សំណង់​បាន​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុ មាន​ក្រុម​កម្មករសំណង់​ជន​ជាតិចិន​មួយក្រុម​ប្រហែល​ជាង​៣០​នាក់​ក្នុងនោះ​មាន​កម្មករ​ជនជាតិខ្មែរ​ដែរ បាននាំគ្នា​ប្រមូលផ្ដុំ លើក​ស្លាក​បដា​បិទផ្លូវ​លេខ​៥០៨​តវ៉ា ដោយសា​តែ​ក្រុមហ៊ុន​មិនបាន​បើកប្រាក់​ខែ​ឲ្យ​ចំនួន ៣​ខែ​មកហើយ​។ លុះ​ក្នុងពេល​ធ្វើការ​រត​វ៉ា​មិនទាន់មាន​ដំណោះស្រាយ ក៏​ស្រាប់តែ​បុរស​ជនជាតិ​ចិន​ម្នាក់ ឡើងទៅ​លើដំបូល​អគារ​ជាន់​ទី ២១ ប៉ុនប៉ង​លោត​សម្លាប់ខ្លួន និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ហើយ​អាជ្ញាធរ​បាន​សម្របសម្រួល​ឲ្យ​ចុះមក​និយាយ​នៅ​ជាន់​ផ្ទាល់​ដី​វិញ ។​

​កម្មករ​សរុប មាន​ជាង​៦០​នាក់ មាន​ខ្មែរ​១០​នាក់ ហើយ​អ្នក​ដែល​នាំគ្នា​មក​បិទផ្លូវ​តវ៉ា គឺមាន​ជាង​៣០​នាក់ ជា​តំណាង​ដើម្បី​ឲ្យ ថៅកែ​ក្រុមហ៊ុន បើកប្រាក់​ខែ​ឲ្យ​ពួកគាត់ ដែលមាន​លុយ​ចំនួន​ជាង​៨០​ម៉ឺន​ដុល្លារ តែ​ពេលនោះ​មាន​អ្នកចេញ​មុខមក​សម្រប​សម្រួល ដោយ​ឲ្យ​លុយ​ចំនួន​២​ម៉ឺន​ដុល្លារ​តែ​ពួកកម្មករ ជនជាតិ​ចិន​មិន​ព្រម​ទទួលយក​នោះទេ តម្លៃ​ខុសគ្នា​ដូច​មេឃ​និង​ដី ។ ក្នុងករណី​នេះដែរ ក៏មាន​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​សាលាខណ្ឌ​សហការ​សមត្ថកិច្ច អធិការដ្ឋាន​ខណ្ឌចំការមន បាន​ចុះទៅ​សម្របសម្រួល ដោយ​ឲ្យ​ពួកគាត់ អែប​ខាង​កុំ​ឲ្យ​មានការ​បិទផ្លូវ​បែបនេះ ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ ហើយ​ភាគី​ក្រុម​កូដកម្ម​ជនជាតិ​ចិន​ក៏​យល់ព្រម​អែប​ខាង តាម​អាជ្ញាធរ​ណែនាំ​ផងដែរ ។

លោក អាំង សិរី​ពិសិដ្ឋ បាន​ប្រាប់ថា ការផ្ទុះ​ការតវ៉ា​អាជ្ញាធរ​ធ្វើការ​ព្យាយាម​សម្របសម្រួល​យូរ​ដែរ ហើយ​តែ​ចំនួន​ទឹកប្រាក់ ដែលមាន​អ្នកបកប្រែ​ប្រាប់ថា ចំនួន​ជាង​៨០​ម៉ឺន​ដុល្លារ វា​ជា​ទឹកប្រាក់​ចំនួន​ធំ​ណាស់ ហើយ​រក​មេការ​មិនឃើញ មិនដឹង​ទៅណា ក៏​មិនដឹងថា​ត្រូវធ្វើ​យ៉ាងម៉េច តែ​ក្នុងនោះ​មាន​តំណាង​ម្នាក់​ចេញមក​ឲ្យ​តែ​លុយ​២​ម៉ឺន​ដុល្លារ តែ​ពួកគាត់​នៅតែ​មិន​ព្រមយក រហូតមកដល់​រសៀល មាន​ផ្ទុះ​ការតវ៉ា​តែម្ដង​។ យ៉ាងណាក៏ដោយ​បាន​សហ​ការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ខណ្ឌចំការមន​ថា កុំ​បិទផ្លូវ​សាធារណៈ​ជា​ទង្វើ​ខុសច្បាប់ និង​ប៉ះពាល់​ដល់​អ្នកដំណើរ លុះ​មកដល់​ម៉ោង ៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល ក្រុមកម្មករ​បាននាំគ្នា រំសាយ​រក​កន្លែង​សម្រាក​រៀងៗ​ខ្លួន ដោយ​មិនទាន់មាន​ដំណោះស្រាយ ពី​ភាគី​ណា​មក​តំណាង​ច្បាស់លាស់​នោះទេ ។​

​ក្រោយ​ជំនួប​ដោះស្រាយ លោក អាំង សិរី​ពិសិដ្ឋ បាន​ឲ្យ​ដឹងថា លទ្ធផល​គូភាគី​បាន​ឯកភាព​ថា នៅ​ថ្ងៃស្អែក មានការ​ផ្តល់ប្រាក់​បណ្តោះ​អាសន្ន​ទៅខាង​ភាគី​កម្មករ​ចំនួន​២​ម៉ឺន​ដុល្លារ ។ ហើយ​ភាគី​តំណាង​ក្រុមហ៊ុន បាន​សន្យាថា នឹង​ប្រមូល​លុយ​មក​ទូទាត់​ជូន​ភាគី​កម្មករ មិន​លើសពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ។
​ជាមួយគ្នានេះ ភាគី​កម្មករ និង​តំណាង​ក្រុមហ៊ុន បាន​ឯកភាពគ្នា ឈប់​ធ្វើបាតុកម្ម ចាប់ពី​ថ្ងៃស្អែក​ទៅ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×