Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹង​ខុស​ចេះ​កែ​ជា​រឿង​ល្អ​! មាន សូ​នី​តា កែតម្រូវ​ខ្លួន​ភ្លាម ក្រោយ​រង​ការរិះគន់​ចំអក​

spot_img

​ភ្នំពេញ​៖ រាជិនី​ក្រ​ម៉ា មាន សូ​នី​តា ក្រោយ​រង​ការរិះគន់​ធ្ងន់ៗ​ពី​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក រឿង Copy Caption អ្នកដទៃ​មក​ធ្វើជា​របស់ខ្លួន​ដោយ​មិនបាន​ផ្តល់ Credit ឲ្យ​ម្ចាស់​ដើម​នោះ ឥឡូវ​បានកែតម្រូវ​ហើយ​។​

​ការរិះគន់​នេះ​បាន​ផ្ទុះឡើង ក្រោយពី​ម្ចាស់​សំណេរ​ដើម​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Doung Dara បាន​បង្ហោះ​សា​យ៉ាងដូច​ច្នេះ​ថា «Content របស់ Page ខ្ញុំ​អាច​រសើប​ដល់ Idol មិនធម្មតា មិន​កំណាញ់​ទេ​តែ​ជួយ​ដាក់ Credit ឲ្យ​ខ្ញុំ​ផង​បាទ Idol Good in copy without gave owner credit, Should Give someone #Respect»​។ ក្រោយ​ការ​បង្ហោះ​នេះ​រួច ក៏មាន​អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន​បាន​ចែករំលែក​តៗ​គ្នា និង​បញ្ចេញមតិ​រៀងខ្លួន ដោយ​ហួសចិត្ត​មិនគួរណា​តារា​សម្តែង​ល្បី​ម្នាក់​ដែល​ចូលចិត្ត​ចេញ​វីដេអូ​អប់រំ​គេ បែរជាយក​សំណេរ​របស់​អ្នកដទៃ​មក​បង្ហោះ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​បែបនេះ​ទៅវិញ​។ ហើយ​នៅពេល​អ្នកគាំទ្រ​របស់​នា​ង​ខំ​មិន​សួរថា «​ទ្រឹស្តី​ល្អ ខ្ញុំ​សុំ​កូ​ពី​បាន​អត់ ដោយ​ការអនុញាត ស្រាប់តែ​កញ្ញា មាន សូ​នី​តា ឆ្លើយ​ឡើង​រំភើយ​ថា «​បាន​ណា​»​។ ក្រៅពីនោះ​ក៏មាន​អ្នកលេង​បណ្តាញ​សង្គម​ម្នាក់ទៀត​បាន​ចូល​ខំ​មិន​ថា «​ឆ្ងល់​ថា​យក​របស់គេ​មក​ផុស​បន្ត ធ្វើ​ដូច​របស់​ខ្លួនឯង​និង មាន​អៀនខ្មាស​ខ្លះ​អត់​ណ៎​?? ហេតុ​អី​មិន​ដាក់ credit ឲ្យ owner ផង​…..»​។ ក្រោយពី​មានការ​រិះគន់​និង​ចំអក​ខ្លាំងៗ ពី​អ្នកលេង​បណ្តាញ​សង្គម មាន សូ​នី​តា ក៏បាន​កែរ​តម្រូវ​អត្ថបទ​ដែល​ខ្លួន​បាន​បង្ហោះ ដោយ​បន្ថែម​ឈ្មោះ​ម្ចាស់​ដើម​នៅ​ខាងក្រោម​។​

​គួរបញ្ជាក់​ផងដែរ​ថា ការដែល​យក​សំណេរ ឬ​ទ្រឹស្តី​របស់​នរណាម្នាក់ មក​និយាយ​ដោយ​មិនបាន​ប្រាប់​ពី​ប្រភពដើម​នោះ គឺជា​រឿង​ខុសឆ្គង​ធ្ងន់​បំផុត ហើយ​នៅក្នុង​ប្រទេស​ជឿនលឿន ប្រសិនបើ​សិស្ស​និស្សិត​ណា​បង្កើត​កំហុស​បែបនេះ​លើ​ការប្រឡង ហើយ​ខាង​សាលា​ឬ​គ្រូ​ទទួលបន្ទុក​ស៊ើប​ដឹង នឹងត្រូវ​ឲ្យ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ គ្មាន​សិទ្ធិ​ប្រឡង​ទៀត​នោះទេ​។ យ៉ាងណាក៏ដោយ​សកលវិទ្យា​ល័យ​ជាច្រើន នៅក្នុង​ប្រទេស​កម្ពុជារ​បស់​យើង​បច្ចុប្បន្ន ក៏បាន​ផ្តោត​និង​ដាក់​មេរៀន​របៀបនេះ ដើម្បី​បង្រៀន​សិស្ស​និស្សិត​ផងដែរ ហើយ​ចំពោះ​សិស្ស​ណា ដែល​យក​សំណេរ​របស់​អ្នកដទៃ មក​ដាក់បញ្ចូល​លើ​អត្ថបទ​ខ្លួន ដោយ​មិនបាន​បញ្ជាក់​ប្រភពដើម​ត្រឹមត្រូវ នឹងត្រូវ​កាត់​ពិន្ទុ ឬ​ធ្លាក់​ដូចគ្នា​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×