Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ចេះតែ​ហ៊ាន​! ជិះ​ម៉ូតូ​បង្ហោះ​ឆ្វេ​ត​ឆ្វាច​ឌឺ​ពេក សមត្ថកិច្ច​ចាប់បាន​ដោះកង់​មុខ​ចេញ​និង​ថែមទាំង​…

spot_img

​ភ្នំពេញ​៖ ករណី​ក្មេង​ទំនើង​បង្ក​ភាពអសន្តិសុខ​ក្នុងសង្គម បើទោះជា​សមត្ថកិច្ច​ធ្វើការ​បង្ក្រាបយ៉ាងណា ក៏​ទង្វើ​ដ៏​គ្មាន​ខ្លាចរអា​របស់​ពួកគេ គឺ​នៅតែ​កើតមានឡើង​នៅ​ស្ទើរ​គ្រប់​ទីកន្លែង ក្នុងនោះ​មាន​ទាំង​ការបើក​ម៉ូតូ​លឿនៗ​ជ្រេ​ឆ្វេ​ត​ឆ្វាច និង​ការ​បង្ហោះ​នៅលើ​ដងផ្លូវ ខណៈ​ចរាចរណ៍​កំពុង​មមាញឹក និង​ជាពិសេស​គឺ​នៅ​តំបន់​ដើរលេង​កម្សាន្ត​នានា​ជាដើម​។​

​តែ​យ៉ាងណា ថ្មីៗ​នេះ ពួកក្មេង​ឈាមរាវ​មួយក្រុម ដែល​បាន​បង្ហោះ​ម៉ូតូ​យ៉ាង​សាហាវៗ ផ្អើល​អ្នកដំណើរ និង​ក៏​ដូច​អ្នកដើរ​លំហែកាយ នៅ​ចំណុច​មហាវិថី OCIC ក្នុង​សង្កាត់​ជ្រោយចង្វា ត្រូវបាន​កម្លាំង​សន្តិសុខ​ក្រុមហ៊ុន OCIC ធ្វើការ​បង្ក្រាប​ចាប់បាន​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា ៦ ល្ងាច ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០​។​

​លទ្ធផល​នៃ​ការបង្ក្រាប​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​បាន​យុវជនឈាមរាវ​ចំនួន ៨ នាក់ និង​ម៉ូតូ ៥ គ្រឿង​។​

​យ៉ាងណាមិញ ដើម្បី​ជាការ​ដាក់ទណ្ឌកម្ម សមត្ថកិច្ច​បានធ្វើការ​ដោះកង់​មុខ​ម៉ូតូ​ចេញ​ទាំង​អស់ហើយ​បន្ទាប់មក ក៏បាន​អប់រំ​ណែនាំ​ពួកគេ​កុំ​ឲ្យ​ជិះ​ម៉ូតូ​បង្ហោះ​ឆ្វេ​ត​ឆ្វាច​បន្តទៀត​ព្រោះថា​ប្រសិនបើ​ភ្លាត់​ឆ្នៀ​ត នោះ​ពុំ​ត្រឹមតែ​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ប៉ុណ្ណោះ​ទេ គឺអាច​នឹង​ប៉ះពាល់​ដល់​អ្នកដទៃ​ដែល​កំពុងធ្វើដំណើរ​ទៀត​ផង​។ លើសពីនេះ សមត្ថកិច្ច​ក៏បាន​ធ្វើការ​ព្រមាន​ថា បើ​ថ្ងៃក្រោយ​ចាប់បាន នឹងដាក់​ធ្ងន់​ជាង​នេះ​៕ ដោយ​៖ លឹម ហុង​

spot_img
×