Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហា​សោក​សង្វេក​! ស្ត្រី​ម្នាក់​លង់​ស្លាប់​ក្នុង​ទឹកជំនន់ បន្សល់ទុក​កូនប្រុស​ម្នាក់​កំព្រា​ឯកា​គ្មាន​ទីពឹង ខណៈ​ផ្ទះ​ក៏​គ្មាន​នៅ​ទៀត​

spot_img

​បាត់ដំបង ៖ នេះ​ជា​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​សោកសង្រេង​ខ្លាំងណាស់ ខណៈដែល​សព​ស្ត្រី​ម្នាក់​ដែល​គាត់​ស្លាប់​ដោយសារ​លង់​ក្នុង​ទឹកជំនន់ ត្រូវបាន​ដាក់​មឈូស​ត​ម្ក​ល់​នៅលើ​ដងផ្លូវ​កណ្តាលវាល ដោយ​គ្មាន​តង់​បិទបាំង ដែល​ឃើញ​ហើយ​ពិតជា​អាណោចអាធ័ម​ជាខ្លាំង​។​

​អ្វីដែល​អាណិត​ខ្លោចចិត្ត​ទៀត​នោះ គឺ​ការបាត់បង់​អាយុជីវិត​ស្ត្រី​ខាងលើ បា​នប​ន្យ​ល់​ទុក​កូនប្រុស​ម្នាក់ ឲ្យ​នៅ​កំព្រា​ឯកា គ្មាន​ទីពឹង ខណៈ​ផ្ទះ​ក៏​គ្មាន​នៅ​ដែរ​។​

​នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ជាង​ហង្ស បាត់ដំបង បានបញ្ជាក់​ប្រាប់​ដឹងថា កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ មាន​ករណី​ស្ត្រី​មេម៉ាយ​លង់ទឹក​ស្លាប់ ចំណុចកើតហេតុ ភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ហើយ​បាត់​បង់ជីវិត​របស់គាត់ គឺ​បា​នប​ន្យ​ល់​ទុក​កូនប្រុស​ម្នាក់​ឈ្មោះ រិទ្ធី សិលា​។​

​លោក​បាន​បន្ត​ទាំង​អារម្មណ៍​ក្តុកក្តួល​ថា ចាប់ពី​ថ្ងៃនេះ​ទៅ រិទ្ធី សិលា នឹង​តែលតោល​គ្មាន​ទីពឹង​ទៀត​ទេ ខណៈ​ផ្ទះ​ក៏​គ្មាន​ដែរ ។ ហេតុនេះ​ក្លឹប​ប្រដាល់​គុន​ខ្មែរ​របស់​ពួកគាត់ សូម​សន្យាថា​នឹង​ផ្តល់​ភាពកក់ក្តៅ​ឲ្យ​គេ​តាម​លទ្ធភាព​ដែល​ពួកគាត់​អាចធ្វើ​ទៅបាន​៕ ដោយ​៖ លឹម ហុង​

spot_img
×