Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី​បាញ់​ប្រពន្ធ​មិនទាន់​រៀបការ នៅ​ស្រុក​ក្រឡាញ់ ដោយសារ​ទំនាស់​ពាក្យសម្តី​ភ្លើងប្រច័ណ្ឌ​

spot_img

​សៀមរាប​៖ សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ២​និង​៥០​នាទី​ថ្ងៃទី​២២ តុលា ២០២០ មាន​ករណី​ផ្ទុះអាវុធ នៅ​ផ្លូវជាតិ​លេខ ចំណុច​មុខ​សាលាបឋមសិក្សា​សាមគ្គី ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។ សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ស្រាវជ្រាវ​ចាប់​ជនបង្ក​បាន​ហើយ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ក្នុងករណីនេះ ជនបង្ក​គឺជា​ប្តី​មិនទាន់​រៀបការ ដោយសារ​ទំនាស់​ពាក្យសម្តី​ភ្លើង​ប្រច័ណ្ឌ​។​

​ជនបង្ក​ឈ្មោះ ចាន់ ផល ហៅ​ពៅ ភេទ​ប្រុស អាយុ​ប្រហែល​៥០​ឆ្នាំ ទីលំនៅ​ភូមិ​ស្វាយ​ធំ ខេត្តសៀមរាប ជិះ​រថយន្ត​ពណ៌​ខ្មៅ​មិន​ស្គាល់​ម៉ាក​ស្លាក​លេខ​៨៧៨៧ អាវុធ​ម៉ាក​K៥៤​លេខ​៣៧៦៣​។ ក្នុង​ហេតុការណ៍​បាញ់​នោះ បណ្តាល​ឲ្យ​ជនរងគ្រោះ​ឈ្មោះ សំអុល សុខ​ដា​នី ភេទ​ស្រី អាយុ​២៧​ឆ្នាំ ទីលំនៅ​ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ភ្នំពេញ រងរបួស​ធ្ងន់​ចំ​ដើមទ្រូង​ខាងឆ្វេង​១​គ្រាប់​(​បៀម​គ្រាប់​)​។ ក្រោយ​មានការ​ផ្ទុះអាវុធ​ជនបង្ក បាន​ឡើង​រថយន្ត​គេចខ្លួនបាត់ ចំណែក​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ដឹក​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​

​តាម​ការរៀបរាប់ របស់​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា នៅវេលា​កើតហេតុ រូបនាង​ត្រូវបាន ប្តី បាញ់សម្លាប់​ក្នុង​រថយន្ត ត្រូវ​ចំណុច​លើ សុដន់ ផ្នែក​ខាងឆ្វេង បៀម​គ្រាប់​ជាប់​ក្នុង​សាច់ តែ​សំណាងល្អ រូបគាត់​មិន​ស្លាប់ ហើយ​បាន​បើកទ្វា​រថយន្ត រត់ចេញ​ក្រៅ ស្រែក​ឲ្យ​គេ​ជួយ​។ ខណៈនោះ​កម្លាំង​នគរបាល និង កម្លាំង​ប្រជា​ការពារ ដែល​ការពារ សន្តិសុខ សុវត្ថិភាព ដែល​ឈរជើង​នៅ​ទីនោះ ជួយសង្គ្រោះ​ទាន់ពេលវេលា និង បាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×