Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ឃាត់​គ្រឿងចក្រ​មួយគ្រឿង ពាក់ព័ន្ធ​ករណី​កាយ​ប្រឡាយ​ព្រំ ដើម្បី​យក​ដីព្រៃ​រដ្ឋ​

spot_img

​ស្ទឹងត្រែង​៖​សមត្ថកិច្ច​ឃាត់​គ្រឿងចក្រ​មួយគ្រឿង​ពាក់ព័ន្ធ​ករណី​កាយ​ប្រឡាយ​ព្រំ​ដើម្បី​យក​ដីព្រៃ​រដ្ឋ​អត់​ប្លង់​កម្មសិទ្ធិ​ចេញ​ដោយ​សុរិយោដី​ខេត្ត​មាន​ទំហំ​ជាង ៥០ ហិកតា​ក្នុង​ឃុំ​ថា​ឡា​បរិ​វ៉ា​ត់​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។​

កម្លាំង​នគរបាល​ឃាត់​គ្រឿងចក្រ​មួយគ្រឿង​និង​បានប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ស្រុក​កសាង​សំណុំរឿង​បន្ត​កាលពី​ថ្ងៃទី 18 ខែតុលា​។​រហូតមកដល់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០​នេះ ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ មិនទាន់​បានធ្វើ​ការដឹក​ជញ្ជូន​គ្រឿងចក្រ​មក​រក្សាទុក​នៅឡើយ​ទេ​។​

​លោក​វ៉ា សុខា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​បញ្ជាក់ថា គ្រឿងចក្រ​ដែល​ខាង​កម្លាំង​នគរបាល​ឃាត់​នោះ ពុំទាន់​បាន​យកចេញ​មក​ទេ​ដោយសារ​គ្រឿងចក្រ បើក​ចេញពី​កន្លែង​ទីតាំង​ចម្ងាយ​ជាង ៥០០ ម៉ែត្រ​បាន​ខូច​។ ម្យ៉ាងទៀត​ដោយសារ​ស្ថានភាព​ផ្លូវ​ក្នុង​រដូវ​ធ្លាក់ភ្លៀង​លំបាក​ខ្លាំង​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា គ្រឿងចក្រ​ពីរ​គ្រឿង​គ្រោង​សម្អាត​ព្រៃ​យក​ដី​ពីរ​កន្លែង​ផ្សេងគ្នា មាន​ទំហំ​ប្រមាណ​ជា ៨០​ហិកតា នៅ​ភូមិសាស្ត្រ​ឃុំ​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។ នៅ​ក្នុងនោះ​គ្រឿងចក្រ​មួយគ្រឿង កំពុងតែ​ឈូស​ផ្លូវ​ចូល​និង​មួយគ្រឿង​ទៀត បាន​កាយ​ប្រឡាយ​ព្រំ​លើ​ផ្ទៃដី​ជាង ៥០​ហិកតា​រួចរាល់​ហើយ​។​

​ដី​ជាង​៥០ ហិច​តា ដែល​គ្រឿងចក្រ​មួយគ្រឿង​កាយ​ព្រំ ដើម្បី​ឈូសឆាយ​សម្អាត​ព្រៃ​នោះ ទំនង​មិនទាន់មាន​ប្លង់​កាន់កាប់​ចេញ​ដោយ​សុរិយោដី​ខេត្ត​នៅឡើយ​ទេ ពីព្រោះថា​ដី​នៅ​ព្រៃ​ពុំទាន់​មាន​ដំណាំ​សោះ​។ រីឯ​ម្ចាស់​ដី​គឺជា​អ្នក​ភ្នំពេញ​ជិះ​រថយន្ត​ទំនើប​មួយគ្រឿង ចេញចូល​មើល​ការខុសត្រូវ​។ តែ​ពេល​ឃើញ​សមត្ថកិច្ច​ក៏​បើករថយន្ត​គេច​បាត់​។​

​ដំបូង​មេការ​ម្នាក់​ឈ្មោះ​ឌី បាន​យក​គ្រឿងចក្រ​ចំនួន​២​គ្រឿង ទៅ​សម្អាត​ព្រៃ​ពីរ​កន្លែង​នៅ​ចំណុច​ខាងលើ​។ ប៉ុន្តែ​សកម្មភាព​ជាក់ស្តែង​គ្រឿងចក្រ​មួយគ្រឿង ទើបបាន​កាយ​ព្រំ​លើ​ផ្ទៃដី​ទំហំ​ជាង​៥០​ហិកតា​ហើយ​។ ហេតុនេះហើយ​កម្លាំង​សមត្ថកិច្ច​ដកហូតយក​គ្រឿងចក្រ​តែមួយ​គ្រឿង​ទេ ពីព្រោះថា​បានធ្វើ​សកម្មភាព​បទល្មើស​ជាក់ស្តែង និង​ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ពិនិត្យ​បន្ត​។ ដោយឡែក​មួយគ្រឿង​ទៀត មិនទាន់​ធ្វើ​សកម្មភាព​នៅឡើយ​ទេ​។ តែ​គេ​បានឃើញ​ធ្វើ​ផ្លូវ​ចូលទៅ​កាន់​ដី​ទំហំ​ជាង ៥០ ហិកតា​។ មេការ​គ្រឿងចក្រ​ឈ្មោះ​ឌី បាន​អួតខ្លួន​ថា​គ្រឿងចក្រ​ដែល​កំពុងតែ​កាយ​នោះ គឺ​ធ្វើ​ផ្លូវ​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​តែប៉ុណ្ណោះ ហើយក៏​បាន​សុំ​អនុញ្ញាត​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ នៅក្នុង​មូលដ្ឋាន​រួចហើយ​ដែរ​។ ថែមទាំង​អួតថា​ម្ចាស់​ដី​មាន​ខ្នង​ធំ​ណាស់ នៅ​ក្រុងភ្នំពេញ​៕ ដោយ​៖​សុខុម​

spot_img
×