Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អភិបាល​រាជធានី​ភ្នំពេញ​បញ្ជា​ឱ្យ​ខណ្ឌ​ទាំង​១៤ បង្កើន​ការការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ឱ្យបាន​ម៉ឺងម៉ាត់​នៅ​ថ្ងៃទី​២៣​ខែតុលា​ស្អែក​នេះ​

spot_img

​ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ​បញ្ជា​ឱ្យ​ខណ្ឌ​ទាំង​១៤ បង្កើន​ការការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ឱ្យបាន​ម៉ឺងម៉ាត់ នៅ​ថ្ងៃទី​២៣​ខែតុលា​ស្អែក​នេះ ដើម្បី​ធានាបាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​សណ្តាប់ធ្នាប់​សង្គម​។​

នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា​នេះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឱ្យកម្លាំង​ចម្រុះ និង​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​ទាំង​១៤ ដាក់​កម្លាំង​ល្បាត​ប្រចាំការ​នៅ​ទីតាំង​សំខាន់ៗ ដើម្បី​ទប់ស្កាត់​ការប្រមូលផ្តុំ​ខុសច្បាប់​គ្រប់​រូបភាព ក្នុង​គោលដៅ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​។​

ការបង្កើន​កិច្ច​គាំពារ​សង្គម​នេះ​បានធ្វើ​ឡើង ដោយសារតែ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន បាន​ត្រៀម​ផែនការ​ប្រមូលផ្តុំ​កម្លាំង​ដោយ​ខុសច្បាប់​នៅ​ថ្ងៃទី​២៣ ខែតុលា ដែលជា​ខួប​២៩​ឆ្នាំនេះ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារី​ស ដើម្បី​ប្រឆាំង​តវ៉ា​នៅ​គោលដៅ​មួយ ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​។​

ឯកឧត្តម​ឃួ​ង ស្រេង បាន​បញ្ជាក់ថា ផែនការ​ប្រមូលផ្តុំ​រប​ស់​ក្រុម​អមិត្ត​នេះ គឺជា​សកម្មភាព​ផ្ទុយ​នឹង ច្បាប់ ដែល​កម្លាំង​សមត្ថកិច្ច​មិនអាច​មើលស្រាល​បានឡើយ ពោលគឺ​ត្រូវតែ​ទប់ស្កាត់​ឱ​ខាងតែបាន ដើម្បី​ធានា​សុវត្ថិភាព​សង្គម នឹង​មិនឱ្យ​ក្រុម​ណាមួយ​មក​បំផ្លាញ​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​ឡើយ​។​

​កាលពី​ថ្ងៃទី​២១ ខែតុលា​ម្សិល​ម៉ិ​ញ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏បាន​ព្រមាន​ឱ្យ​ប្រយ័ត្ន​ខ្លួន ចំពោះ​អ្នក​ដែល​ចង់​មក​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​ចិន​ប្រចាំ កម្ពុជា​នៅ​ថ្ងៃទី​២៣​ខែតុលា​នេះ ខណៈ​ការប្រមូលផ្តុំ​ធ្វើបាតុកម្ម​នេះ ជា​សកម្មភាព​ខុសច្បាប់​។​

​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា ខ្ញុំ​សូម​ផ្តាំ​អ្នក​ដែល​ចង់​ធ្វើបាតុកម្ម នៅមុខ​ស្ថានទូត​ចិន​នៅ​ទីក្រុង​ភ្នំពេញ​ប្រយ័ត្នប្រយែង គេ​កំពុងទឹក​លិច​កុំមករ​ញ៉េ​រ​ញ៉ា​យ​មុខសញ្ញា​អ្នកឯង​គេ​គ្រប់គ្រង​បាន​ហើយ​៕
ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×