Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ការចាប់អារម្មណ៍​ខ្លាំង​! យាយ​សួយ បង្គួ​យ​អន្ទង់​ចឹក តុបតែង​គ្រង​ឈុត​ទាំងនេះ​លើក​ទី​១ ធ្វើ​ឲ្យ​អ្នកគាំទ្រ​លាន់មាត់​ថា​…

spot_img

ភ្នំពេញ៖ និយាយ​ដល់​ឈ្មោះ យាយ​សួយ បង្គួ​យ​អន្ទង់​ចឹក នោះ​ពុក​ម៉ែ​បងប្អូន និង​មហាជន​ទូទៅ​នៅក្នុង​បណ្តាញ​សង្គម ប្រាកដ​ណាស់​ជា​បាន​ស្គាល់​ច្បាស់​ដូច​ថ្ងៃ​ហើយ ព្រោះថា ពីមួយថ្ងៃ​ទៅមួយថ្ងៃ យាយ​សួយ ហាក់​កំពុង​ឡើង​កូដ​ខ្លាំង​ជាមួយ​ភាពជោគជ័យ​មុខ​ជំនួញ​លក់​ឡេ​តាម​អន​ឡាញ ដោយសារតែ​ភាពល្បីល្បាញ​និយាយ​លេងសើច​កំប្លុកកំប្លែង​ជាមួយ​សំឡេងរ​ឌឺ​នៗ​ម្យ៉ាង​គួរ​ឲ្យ​ចង់​ស្តាប់ និង​ពិសេស​គឺ​និយាយ​មិនសូវ​ចេះ​សំចៃមាត់​ដាក់​ដល់ៗ ឲ្យ​តែ​អ្នកលេង​ហ្វេ​ស​ប៊ុ​កណា​ចេញមក​រៀង​ភ្លាវៗ កុំថាឡើយ អ្នក​ខំមិន​នៅក្នុង​ការ​ឡាយ​លក់​ឡេ​។​

​អ្នកលក់​ឡេ​ដ៏​មាន​ប្រជាប្រិយ​រូបនេះ ដែល​គេ​ផ្តល់​រហសនាម​ថា «​យាយ​សួយ បង្គួ​យ​អន្ទង់​ចឹក​» ថ្មីៗ​នេះ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ ក៏បាន​បង្ហោះ​ពី​សកម្មភាព​ដ៏​ប្រពៃ ដោយ​រូបនាង​បាន​ផ្តួចផ្តើម​អ្នក​ជោគជ័យ​លើ​មុខ​ជំនួយ​អន​ឡាញ​អន​ឡាញ​ជាច្រើន​នាក់ បាន​ចុះ​ទៅកាន់​ខណ្ឌដង្កោ រួមជាមួយ​ស្វាមី​រៀងៗ​ខ្លួន ដើម្បី​ចែក​អំណោយ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​។​

​យ៉ាងណាមិញ ងាក​មក​ចាប់អារម្មណ៍​ពី​ការតុបតែង​ខ្លួន​វិញ យាយ​សួយ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ផ្ទុះ​ការចាប់អារម្មណ៍ និង​លាន់មាត់​សរសើរ​ជាខ្លាំង ក្រោយពី​បានឃើញ​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​គ្រង​ឈុត​អប្សរា ពិតជា​ស្រស់ស្អាត​ខ្លាំង​មើល​មិន​ចង់​ស្គាល់ ដូច​ក្រមុំ​១៨​ឆ្នាំ​អ៊ីចឹង​។​

​ទន្ទឹម​នោះ​ផងដែរ អ្នកប្រើប្រាស់​ក្នុង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាន​ចូល comment ថា​៖ «​ចុ​ម idol មើល​អត់​ចង់​ស្គាល់​, អូន​ចាំង​ភ្នែក​ណាស់​យាយ​ស្រួយ ដូច​ក្រមុំ​១៨​ឆ្នាំ​ចឹ​ង​, ស្អាត​ម្លេះ​ក្រមុំ​កូន​១, ព្រះ​នាង​ម្ចាស់ ( ក្រលៀន​ខ្មៅ ) ហៅ​យាយ​អន្ទង់​ចឹក ពេល​ឡាយ​មុខ​ប៉ោង ពេល​ថត​មុខ v កាមេរ៉ា​2020cute ម្ល៉េះ សុខ ពិសី សុំ​ខ្មាស ថត​នៅ​ហាង​ណា សុំ​ទៅ​ថត​ដែរ យាយ​សួយ​អន្ទង់​ចឹក​!» ។ រីឯ​អ្នក​ខ្លះទៀត ក៏បាន​លេងសើច​ថា​៖ «​ហា៎​! យាយ​សួយ​! មើល​យូរៗ​ទៅ ដូច​ព្រហ្ម​មុខ​បួន ឬ ប្រាសាទបាយ័ន មិនដឹងថា​អប្សរា ឬក៏​ព្រះព្រហ្ម​ទេ​»៕ ដោយ​៖ លឹម ហុង​

spot_img
×