Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា នៅតែ​រក្សាបាន​ចំណូល​ជា​វិជ្ជមាន

spot_img

​ភ្នំពេញ​៖ បើទោះបីជា ទីផ្សារ​ហ៊ុន​ក្នុង​តំបន់ និង​ពិភពលោក កំពុង​រង​ផលប៉ះពាល់ ដោយ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ ក៏ដោយ ក្រុមហ៊ុន​ចុះបញ្ជី​មួយចំនួន នៅលើ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) នៅតែ បង្ហាញ​ពី​ប្រតិបត្តិការ​និង​រក្សាបាន​ចំណូល​ជា​វិជ្ជមាន នៅ​ប៉ុន្មាន​ខែ​មកនេះ​។

​កំពង់ផែ​ស្វយ័ត​ភ្នំពេញ បាន​រាយការណ៍​ថា រកបាន​ប្រាក់ចំណូល​ប្រមាណ ២២, ២៦៤ លាន​ដុល្លារ នៅក្នុង​រយៈពេល ៩​ខែ​ឆ្នាំនេះ បើ​ធៀប​នឹង ២១,៧០៧​លាន ដុល្លារ ក្នុង​រយៈពេល​ដូចគ្នា​និង​ឆ្នាំមុន កើនឡើង​២,៥៦​ភាគរយ​។

​អ្នកជំនាញ​លើកឡើងថា អាជីវកម្ម ក្នុង​វិស័យ​កំពង់ផែ ហាក់ដូចជា​ធ្វើបាន​យ៉ាង​ល្អ ទោះបី​ជាការ​ចរាចរ កាន់តែ​ទាប ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​១៩ ក៏ដោយ ខណៈដែល​ឧស្សាហកម្ម​កាត់ដេរ ត្រូវ​រង​ផលប៉ះពាល់ យ៉ាងខ្លាំង ដោយសារតែ​តម្រូវការ និង​ការបញ្ជាទិញ​ធ្លាក់ចុះ និង​ការពន្យារពេល​នាំចេញ​ផលិតផល​ទៅឱ្យ អតិថិជន ដែល​បណ្ដាលមកពី​ការបិទ​ប្រទេស ក្នុងអំឡុងពេល​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​សម្រាប់​ក្រុមហ៊ុន Pestech (Cambodia) Plc ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ខ្សែ​បញ្ចូល​ថាមពល និង​ជា​បុត្រ​សម្ព័ន្ធ​គ្រប់គ្រង ១០០ ភាគរយ ដោយ​ក្រុមហ៊ុនមេ Pestech International Bhd មាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​ចុះបញ្ជី​មូល​ប​ត្រ​កម្មសិទ្ធិ​របស់ខ្លួន​ជា​ផ្លូវការ​នៅលើ​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា (CSX) នៅ​ខែសីហា ឆ្នាំនេះ បើទោះបីជា​ស្ថិតក្នុង​ស្ថានភាព​ដ៏​តានតឹង​នៃ​ការប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ ក៏ដោយ​។ ក្រុមហ៊ុន​នេះ បាន​រាយការណ៍​ពី​ប្រាក់ចំណេញ​សុទ្ធ កើនឡើង ៣០០​ភាគរយ មាន​ចំនួន ៩,២៤៣ លាន​ដុល្លារ បើ​ប្រៀបធៀប​នឹង​តួលេខ​កាលពី​ឆ្នាំមុន​ចំនួន ២,៣៤៣ លាន​ដុល្លារ​។​

​ដោយឡែក ប្រាក់ចំណេញ​សុទ្ធ​របស់​ក្រុមហ៊ុន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ដែល​បាន​ចុះបញ្ជី​ក្នុង​ក្រុមហ៊ុន​មូល​ប​ត្រ​កម្ពុជា បាន​កើនឡើង​ខ្លាំង ៧១ ភាគរយ ហើយ​ចំណែកឯ​ធនាគារ Aclyda ប្រាក់ចំណេញ សុទ្ធ បាន​កើនឡើង ២,៧​ភាគរយ​។​

​បើតាម​លោក​ហុង សុខ ហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា CSX បានឱ្យដឹងថា រហូតមកដល់​ពេលនេះ CSX មាន​ក្រុមហ៊ុន​ចុះបញ្ជី​ចំនួន ១៣ ក្នុងចំណោម​នោះ ក្រុមហ៊ុន ៧ ចុះបញ្ជី​មូល​ប​ត្រក​ម្មសិ​ទិ្ធ និង​ក្រុមហ៊ុន ៦ ចុះបញ្ជី​សញ្ញា​បណ្ណ​សាជីវកម្ម​។ ក្រុមហ៊ុន​ទាំង ១៣ នេះ​បាន​ប្រមូល​មូលនិធិ​ប្រហែល ២៤៣ លាន​ដុល្លារ​។ គិត​ត្រឹម​បញ្ចប់​ឆមាស​ទី ១ ឆ្នាំ​២០២០​នេះ ទំហំ​មូលធន​នូ​ប​នីយកម្ម​ទីផ្សារ​មូល​ប​ត្រ​បាន​កើនឡើង​ដល់ ២,៥៧ ពាន់​លាន​ដុល្លារ ដោយ​កើនឡើង​ចំនួន ៤,៥ ដង បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​ប្រតិបត្តិការ របស់​ក្រុមហ៊ុន​ចុះបញ្ជី​ខុសគ្នា​ពី​ឧស្សាហកម្ម​មួយ​ទៅ​ឧស្សាហកម្ម​មួយ​។ ទោះយ៉ាងណា​ប្រតិបត្តិការ​ជារួម​កំពុង​ទទួលបាន ភាព​វិជ្ជមាន ទោះបីជា​ស្ថិតក្នុង​សភាពការណ៍ នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ក៏ដោយ​៕
​ដោយ​៖CEN

spot_img
×