Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​អាមេរិក ចុះហត្ថលេខា​លើ​អនុស្សារណ​:​យោគយល់​គ្នា​តាម​ប្រព័ន្ធ​Online ស្តីពី​កិច្ចសហប្រតិបត្តិការ​ព​ន្លឿ​ន​ការផ្តល់​ប្រកាសនីយបត្រ​តក្កកម្ម

spot_img

​ភ្នំពេញ​៖ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​និង​អង្គភាព​ប្រកាសនីយបត្រ​តក្កកម្ម និង​ពាណិជ្ជសញ្ញា​សហរដ្ឋអាមេរិក​(USPTO)​បាន​ហត្ថលេខា​លើ​អនុស្សារណ​:​យោគយល់​គ្នា ថ្មី​មួយ​បន្ថែម ទៀត​ស្តីពី​កិច្ចសហប្រតិបត្តិការ​ព​ន្លឿ​ន​ការផ្តល់​ប្រកាសនីយបត្រ​តក្កកម្ម​នៅ​កម្ពុជា​។

​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ថ្លែងថា នេះ​គឺជា​កិច្ចសហប្រតិបត្តិការ​ព​ន្លឿ​ន​ការផ្តល់​ប្រកាសនីយបត្រ​តក្កកម្ម (Patent)​នៅ កម្ពុជា ត្រូវបានធ្វើ​ឡើងជា​បន្ត​បន្ទាប់ ជាមួយ​ប្រទេស​ជាច្រើន រួមមាន​៖​ប្រទេស​សឹង្ហ​បុរី ជប៉ុន ចិន កូរ៉េខាងត្បូង និង​សហគមន៍​អឺរ៉ុប​ក្នុងន័យ​ព​ន្លឿ​ន​ការចុះបញ្ជី​ការពារ​សុពលភាព​ប្រកាសនីយបត្រ​តកក្ក​កម្ម (Patent)​នៅ​កម្ពុជា ឲ្យ​បាន​ឆាប់រហ័ស​និង​កាន់តែច្រើន ។

​ហត្ថលេខី​នៃ​ពិធី​នេះ​ដែល​បាន​ធ្វើតាម​ប្រព័ន្ធ​Online គឺ​រវាង​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ជាមួយ លោក Andrei lancu នាយក​អង្គភាព​ប្រកាសនីយបត្រ​តក្កកម្ម និង​ពាណិជ្ជសញ្ញា​សហរដ្ឋអាមេរិក (USPTO) ពី​ទីក្រុង​វ៉ាស៊ីនតោន​សហរដ្ឋអាមេរិក ។

​ដោយឡែក លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​មាន​វត្តមាន
​អញ្ជើញ​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ បាន​ស្ថិតនៅ​ទីស្តីការក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ ប
​ច្ចេក​វិទ្យា និង​នវានុវត្តន៍ ។

​ភាគី​ទាំងពីរ បានបង្ហាញ​នូវ​ទឹកចិត្ត​រីករាយ​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ហើយ​បាន​ឈានដល់​ពិធី​ចុះហត្ថលេខា​នា​ថ្ងៃនេះ ដើម្បី​ជា​ផ្នែក​មួយ​រួមចំណែក​ក្នុងការ​ទាក់ទាញ អ្នកវិនិយោគ​ពី​សហរដ្ឋអាមេរិក​មក​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើនឡើង ក្នុង​ជំនឿ​ទុកចិត្ត​ថា​ស្នាដៃ​បច្ចេកវិទ្យា​និង​របប​គំហើញ ផ្សេងៗ​ដែល​ចង់​មក​ផលិត​វិនិយោគ និង​ផ្តល់​សេវា​នៅ​កម្ពុជា ត្រូវ​បានទទួល​កិច្ចការពារ​នូវ​កម្មសិទ្ធិបញ្ញា​ផ្នែក​ប្រកាស​នី​យ​ប្រតក្ក​កម្ម​ស្ថិតក្នុង​សុពលភាព​របស់ខ្លួន ។
​លោ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ក៏បាន​បង្ហាញ​នូវ​ចំណាប់​អារ​ម្ម​ណ៌ ដោយបាន​បញ្ជាក់ថា​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ ត្រូវបាន​ពង្រឹង​ជា​យូរលង់​មកហើយ ហើយ​ឆ្នាំនេះ​ជា​ឆ្នាំ​ខួប​ទី​៧០ នៃ​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំងពីរ ។

​សម្រាប់​ពិធី​ចុះហត្ថលេខា​នេះ ជា​សក្ខីភាព​នៃ​ការជំរុញ​ភាព​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​និង​ទំនុកចិត្ត​ផ្នែក វិនិយោគ​បន្ថែមទៀត និង​ចាត់ទុក​ការអនុវត្ត​នូវ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ប្រកាសនីយបត្រ​តក្កកម្ម ដែល​កម្ពុជា​បានធ្វើ​ជាមួយ​ប្រទេស​ជាច្រើន រួមទាំង​សហរដ្ឋអាមេរិក​ផង​នោះ ស្រប​ពេលដែល​កម្ពុជា មិនទាន់មាន​ធ​ធាន​មនុស្ស និង​ធនធាន​សំភារ​:​ថវិកា​គ្រប់គ្រាន់​សម្រាប់​ពិនិត្យ​វាយតម្លៃ និង​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​សម្រាប់​ការពារ​ស្នាដៃ​ម្ចាស់​តក្កករ ដូចដែល​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី បាន​លើ​លពី​ខាងដើម​ស្រាប់ ។

​ការងារ​នេះ​ទៀតសោត​សហរដ្ឋអាមេរិក​នឹងមាន​ចុះផ្សាយ​ពី​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ តាមរយៈ​វេ​ប​សាយ ក៏ដូចជា​តាម​បណ្តាសារ​ព័ត៌មាន​ផ្សេងៗ ដើម្បី​ជូនជ្រាប​ដល់​សាធារណៈជន និង​ជាពិសេស តក្កករ នៅក្នុង​សហរដ្ឋអាមេរិក​ឱ្យមក​ចុះបញ្ជី​ប្រកាសនីយបត្រ​តក្កកម្ម​នៅ​កម្ពុជា សម្រាប់​មុខសញ្ញា​នៃ​ការវិនិយោគ​របស់ខ្លួន​នៅ​កម្ពុជា​៕
​ដោយ​៖CEN​

spot_img
×