Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ឃួ​ង ស្រង ថ្លែង​កោតសរសើរ​ដល់​កងក​ម្លាំ​ង​អន្តរាគមន៍ មកពី​គ្រប់ភាគី​ពាក់ព័ន្ធ និង​សប្បុរសជន ដែល​បាន​ចូលរួម​ជួយ​ជនរងគ្រោះ​ដោយ​ទឹកជំនន់ និង​បញ្ហា​សំរាម ក្នុង​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ​៖ ក្រោយពី​ស្ថានភាព​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត និង​ជំនន់​ទឹកភ្លៀង បាន​ថមថយ​ជា​បន្តបន្ទាប់ ធ្វើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន បាន​វិលត្រឡប់​ទៅកាន់​លំនៅដ្ឋាន​វិញ​ជា​បណ្តើៗ​ហើយ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ថ្លែង​កោតសរសើរ​និង​អំណរគុណ​យ៉ាង​ជ្រៀវ​ជ្រៅ​បំផុត ចំពោះ​កងកម្លាំង​គ្រប់​ប្រភេទ អាជ្ញាធរ​មូលដ្ឋាន ក្រុមយុវជន ស ស យ ក កាកបាទក្រហមកម្ពុជា​និង​សប្បុរសជន​ជិត​ឆ្ងាយ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​និង​ដោយ​ទឹកចិត្ត​ជ្រះថ្លា ក្នុង​បុព្វហេតុ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ក្នុង​រាជធានី​ភ្នំពេញ នា​អំឡុងពេល​ជាង​២​សប្តាហ៍​មកនេះ​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​នៅ​សាលា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០២០​នេះ ឯកឧត្តម ឃួ​ង ស្រេង បាន​អះអាងថា ដោយសារ​កម្លាំង​សាមគ្គី ដែលជា​ចលករ​ដ៏​សំខាន់ បំផុត​ជួយ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជំនះបាន​នូវ​ឧបសគ្គ​ដ៏​ធំធេង ក្នុងការ​ជួយសង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ តាម​មូលដ្ឋាន ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត បាន​ជោគជ័យ និង​មិនមាន​ប្រជាពលរដ្ឋ រងគ្រោះ​បាត់បង់​ជីវិត​នោះទេ​។

​ឯកឧត្តម​អភិបាល​បាន​មានប្រសាសន៍ថា សមូរ​ភូមិ​ដ៏​ស្មុ​គ្រ​ស្មាញ​នេះ ថ្វីត្បិតតែ​មិនទាន់​ទៅណា​ឆ្ងាយ​ក៏ពិតមែន តែ​ឆ្លងកាត់​ពេលវេលា​គ្រោះថ្នាក់​មួយ​នេះ បានបង្ហាញ​យ៉ាងច្បាស់​ពី​ការយកចិត្តទុកដាក់​ដ៏​ធំធេង​បំផុត ពី​ប្រមុខ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ពិសេស​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ក៏ដូចជា​ក្រុម​អ្នក​ស្ម​គ្រ​ចិត្ត​និង​សប្បុរជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​បាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ទាំង​កម្លាំងកាយ​ចិត្ត ស្មារតី សម្ភារៈ​និង​ថវិកា រួមគ្នា​ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​តែង​ជួប​នូវ​គ្រោះធម្មជាតិ​មួយ​នេះ​។​

​បន្ថែម​ពីនេះ ឯកឧត្តម អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​លើកឡើង​ពី​ការទទួលបាន​ជោគជ័យ​ផងដែរ លើ​ការសម្របសម្រួល​ជាមួយ​បងប្អូន​កម្មករ ប្រមូល​និង​ដឹកជញ្ជូន​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី ដែល​បានធ្វើ​កូដកម្ម មិន​ប្រមូល​សំរាម​ជាង​២​សប្តាហ៍​នោះ ឥឡូវនេះ​បងប្អូន​កម្មករ​ទាំងនោះ​បាន​ចូល​បំរើកា​រងា​វិញ​ជាធម្មតា ក្រោម​ការទទួលយក​នូវ​ដំណោះស្រាយ​ដ៏​គាប់ប្រសើរ និង​មានការ​ទទួលខុសត្រូវ ពី​សំណាក់​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​យ៉ាង​ច្បាស់លាស់​។​

​យ៉ាងណា​ឯកឧត្តម ឃួ​ង ស្រេង ក៏បាន​បញ្ជាក់ថា បន្ទាប់​ពីនេះ អាជ្ញាធរ​រាជ​ធាព​នី​ភ្នំពេញ នឹង​រៀបចំ​កម្លាំង​ដើម្បី​ចុះជួយ​ប្រជាពលរដ្ឋ​ក្នុង​ការលាង​ជូត​សំអាត និង​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅតាម​តំបន់​ដែល​រង​ការលិចលង់ ដើម្បី​សុខមាលភាព​ប្រជាពលរដ្ឋ​ជាពិសេស​កុមារ​តូចៗ​។​បន្ត​ពីនេះ​ក៏ត្រូវ​ធ្វើ​សកម្មភាព​ជួសជុល​និង​ស្តារ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ នៅតាម​មូលដ្ឋាន​ជាច្រើន​ដែល​រង​ការ​បំ​ផ្លិត​បំផ្លាញ​ដោយ​ទឹកជំនន់​នៅក្នុង​រាជធានី​ភ្នំពេញ​ឱ្យបាន​ល្អប្រសើរ​ឡើងវិញ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×