Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម ជំ​រុញឱ្យ​វិនិយោគិន​ជប៉ុន មក​បើក​អាជីវកម្ម ឬ​រោងចក្រ​កែច្នៃ​ផ្សេងៗ​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម បានទទួល​ជួប​លោក Masahiro Miyao ប្រធាន​តំណាង​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ស្រុក​ជប៉ុន (JETRO) ប្រចាំ​ប្រទេស​កម្ពុជា ដើម្បី​សម្ដែង​ការគួរសម និង​ជម្រាបលា ក្នុងឱកាស​ដែល​លោក​ត្រូវ​បញ្ចប់​អណ​ត្តិ​បេសកកម្ម​នៅ​កម្ពុជា​ក្នុង​ខែតុលា​នេះ​។ ជាមួយគ្នានេះ លោកស្រី Marisa Haruta ប្រធាន​តំណាង​អង្គការ JETRO ប្រចាំ​កម្ពុជា​ដែល​ទើប​តែងតាំង​ថ្មី ក៏មាន​វត្តមាន ដើម្បី​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​មួយចំនួន​ផងដែរ​។​

​ជាការ​ចាប់ផ្ដើម ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​សម្ដែង​នូវ​ការស្វាគមន៍ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការបំពេញ​បេសកកម្ម ការងារ​របស់លោក Masashiro Miyao កន្លងមក ដែល​លោក​ជា​ប្រធាន​តំណាង​ប្រចាំ​ក​ម្ព​ជាទី​៣​នៃ​អង្គការ JETRO​។ ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋមន្ដ្រី ក៏បាន​សម្ដែង​ការស្វាគមន៍ និង​អបអរសាទរ​ចំពោះ​លោកស្រី Marisa Haruta ប្រធាន​តំណាង​អង្គការ JETRO ថ្មី​ប្រចាំ​កម្ពុជា ដោយ​សង្ឃឹមថា ក្នុង​អណ​ត្តិ​បំពេញការងារ​របស់លោក​ស្រី នឹង​ពង្រឹង​បាន​ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ ក្នុង​ការបន្ដ​លើកកម្ពស់​ទំនាក់ទំនង​ដ៏​ល្អប្រសើរ​រវាង​កម្ពុជា​-​ជប៉ុន​។​

​ក្នុង​កិច្ច​ជំនួប​នេះ លោក Masashiro Miyao បាន​ជម្រាបជូន ឯកឧត្តម​រដ្ឋមន្ដ្រី ថា ក្រុមហ៊ុន​ជប៉ុន​មួយចំនួន​មានបំណង​ផ្លាស់ប្ដូរ​ទីតាំង​របស់ខ្លួន​ពី​ប្រទេស​ចិន​មក​បណ្ដា​ប្រទេស​អាស៊ាន ដែល​កម្ពុជា គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​អទិភាព​សម្រាប់​វិនិយោគិន​ជប៉ុន​។ ជាមួយនេះដែរ តំណាង JETRO ក៏បាន​ជម្រាបជូន​ផងដែរ​ថា ក្រុមហ៊ុន​ជប៉ុន​មួយចំនួន​កំពុងតែ​មានការ​ចាប់អារម្មណ៍​ខ្ពស់​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ជាពិសេស​លើ​ប្រភេទ​កសិផល​សរីរាង្គ​សម្រាប់​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​ក្នុងស្រុក និង​សម្រាប់​នាំ​ចេញទៅ​ជប៉ុន និង​គោលដៅ​ដទៃទៀត ដែល​ផលិតផល​សរីរាង្គ​មាន​តម្រូវការ​ខ្ពស់​។​

​ជាការ​ឆ្លើយតប ឯកឧត្តម​រដ្ឋមន្ដ្រី បាន​ថ្លែងសេចក្ដី​ស្វាគមន៍ និង​ជំរុញ​ឱ្យ​វិនិយោគិន​ជប៉ុន មក​បើក​អាជីវកម្ម ឬ​រោងចក្រ​កែច្នៃ​ផ្សេងៗ​នៅ​កម្ពុជា និង​លើកទឹកចិត្ត​ឱ្យមាន​ការនាំចេញ​កសិផល ក៏ដូចជា​ផលិតផល​កែច្នៃ​របស់​កម្ពុជា​បន្ថែម​ទៅ​ប្រទេស​ជប៉ុន និង​គោលដៅ​សក្ដានុពល​ដទៃទៀត ជាពិសេស​គឺ​ត្រូវ​ទាញយក​ផលប្រយោជន៍​ឱ្យបាន​ពេញលេញ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា ដែល​កម្ពុជា​ជា​គូភាគី​។ ឯកឧត្តម​បាន បានបង្ហាញ​សេចក្ដី​ស្វាគមន៍​នូវ​ការបន្ដ​កិច្ចការ និង​គាំទ្រ​ក្រុមហ៊ុន​ជប៉ុន​ក្នុង​ការធ្វើ​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ហើយ​ក្រសួងពាណិជ្ជកម្ម នឹង​បន្ដ​សហប្រតិបត្តិការ​ជាមួយ​អង្គការ JETRO ក្នុងការ​គាំទ្រ​អាជីវកម្ម​ជប៉ុន​នៅ​កម្ពុជា​។​

​ក្នុង​កិច្ច​ជំនួប​នេះដែរ ឯកឧត្តម​រដ្ឋមន្ដ្រី ក៏បាន​ជម្រាប​ដល់​តំណាង​អង្គការ JETRO នូវ​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នា​តូច (AIMS) របស់​ក្រសួងពាណិជ្ជកម្ម ដែល​អ្នក​ផលិត​ជា​ក្រុម​កសិករ​ខ្នាតតូច និង​ក្រីក្រ​នៃ​ផលិតផល ដូចជា បន្លែ មាន់​ស្រែ ស្រូវ ដំ​ឡូ​វ​មី និង​សូត្រ​ឆៅ និង​ស្នើ​សុំឱ្យ​ក្រុមហ៊ុន AEON របស់​ជប៉ុន ពិនិត្យ​លទ្ធភាព​ដាក់លក់​ផលិតផល​របស់​គម្រោង AIMS នៅ​ទីផ្សារ​របស់ខ្លួន​ផងដែរ​។

​ជា​កិច្ចបញ្ចប់ ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​ជូនពរ​ដល់​លោក Masashiro Miyao នូវ​កិច្ចការ​បន្ទាប់​របស់លោក និង​លើកទឹកចិត្ត​ជូន​លោកស្រី Marisa Haruta ដែលជា​ប្រធាន​តំណាង​ថ្មី​ឱ្យ​បន្ដ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ​រវាង​អង្គការ JETRO និង​ក្រសួងពាណិជ្ជកម្ម​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×