Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហានិភ័យ​! ពលរដ្ឋ​រត់​ចែក​ជើង​គ្នា ខណៈ​ប្រទះឃើញ​ក្រពើ​ដ៏​ធំ​១​ក្បាល​នៅ​គល់ស្ពាន​អង្គរជុំ តែ​ចុងក្រោយ​ទើប​ដឹងថា​សត្វ​ក្រពើ​នេះ​វា​បាន​…

spot_img

​ភ្នំពេញ​៖ ករណី​រួច​ក្រពើ​តូចធំ​ជា​បន្តបន្ទាប់ ចេញពី​អាង​កសិដ្ឋាន​ចិញ្ចឹម​នៅក្នុង​តំបន់​មួយចំនួន ដោយសារតែ​ជំនន់​ទឹកភ្លៀង​ដ៏​ធ្ងន់ធ្ងរ បានធ្វើ​ឲ្យ​ពាក្យ «​ហានិភ័យ​» ត្រូវបាន​បង្កើតឡើង ហើយ​ពាក្យ​នេះ​ផងដែរ ក៏​កំពុង​ពេញនិយម​ប្រើប្រាស់​ខ្លាំង​តែម្តង នៅក្នុង​បណ្តាញ​សង្គម​បច្ចុប្បន្ន​។

​តែ​យ៉ាងណា ពុំមាន​មាន​សត្វ​ក្រពើ​ដែល​បាន​រួច​ណាមួយ បាន​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​នោះទេ ខណៈ​កម្លាំង​មន្ត្រី​ពាក់ព័ន្ធ ក៏​បាននិងកំពុង​ខិតខំ​គ្រប់​វិធី​ដើម្បី​តាម​ចាប់​សត្វ​ក្រពើ​ទាំងនោះ​យកមក​វិញ​ជា​បន្តបន្ទាប់​ផងដែរ​។ តែ​ទោះជា​យ៉ាងណា ហានិភ័យ​នៃ​ការ​រួច​សត្វ​ក្រពើ​នេះ គឺ​នៅតែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ជាខ្លាំង​ដដែល ព្រោះថា​សត្វ​ក្រពើ​តែងតែ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ជា​បន្តបន្ទាប់ ហេតុនេះ ពុំមែន​រួច​តែ​១​ក្បាល ឬ ២ ក្បាល​នោះទេ គឺអាច​នៅមាន​ច្រើន​ទៀត​។​

​ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ នេះ ប្រជាពលរដ្ឋ​រស់នៅ និង​ក៏​ដូច​អ្នកដំណើរ​ឆ្លងកាត់​ក្បែរ​ស្ពាន​មួយកន្លែង នៅ​អង្គរជុំ មានការ​ភ័យ​ស្លន់ស្លោ​គ្រប់ៗ​គ្នា ក្រោយពី​បាន​ប្រទះឃើញ​សត្វ​ក្រពើ​ដ៏​ធំ​១​ក្បាល កំពុង​ស្ថិតនៅ​លើគោក​ក្បែរ​គល់ស្ពាន​។ តែ​យ៉ាងណា ប្រជាពលរដ្ឋ​បាន​បញ្ចា​ក់ថា សត្វ​ក្រពើ​ដ៏​ធំ​នេះ បាន​ងាប់​បាត់​តៅ​ហើយ ដោយ​ពុំ​ដឹង​មូលហេតុ​នោះទេ​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ នី ចាន់​យុគ បាន​រៀបរាប់​បញ្ជាក់ប្រាប់​យ៉ាងខ្លី​ថា​៖ «​មកពី​ខាង​ណា​នេះ តែ​វា​បាន​ស្លាប់​ហើយ អ្នក​អង្គរជុំ​ប្រយ័ត្នៗ​ផង​បាទ​! (​ក្រពើ​ងាប់​)»​។​

​យ៉ាងណាមិញ ក្រោយពី​បានឃើញ​បែបនេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម បាន​ចូល​ខ​មិន​ឲ្យ​បងប្អូន​ទាំងអស់គ្នា ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្បស់ ព្រោះថា​ក្រពើ​មិនមែន​រួច​តែ​១ ឬ ២ ក្បាល​នោះទេ​។ រីឯ​មនុស្ស​ជាច្រើន​ទៀត បានខ​មិន​បែប​កំប្លែង​លេងសើច​បែបៗ​ថា​៖ «​វា​លង់ទឹក​ហើយ សង្ស័យ​ពុល​សំឡី​អនាម័យ​, ក្រពើ​លង់ទឹក​ហើយ សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​ហានិភ័យ​ផង​, ឆ្នាំនេះ​ទឹកធំ​មែន សូម្បីតែ​ក្រពើ​ក៏​ងាប់​ដែរ​, ហេតុ​អី​ក៏​អ្នក​គ្រប់គ្នា​អត់​ចិត្ត​ម្ល៉េះ ទឹកជំនន់​ឡើង​គ្រប់​ទីកន្លែង​គ្នា​ឈ្លក់​ស្រ​វេ​ស្រ​វ៉ា វារ​ឡើង​មកលើ​ឲ្យ​គ្រប់គ្នា​ជួយ អ្នក​គួរ​ធ្វើការ​សង្គ្រោះ​បឋម​ដូចជា សង្កត់​ទ្រូង​ផ្លុំ​ខ្យល់​តាម​មាត់ មិនគួរ​ដាច់ចិត្ត​ឲ្យ​គ្នា​ងាប់​បែបនេះ​ទេ​»៕ ដោយ​៖ លឹម ហុង​

spot_img
×