Friday, September 17, 2021

តុលាការ​កំពូល នឹង​ប្រកាស​សាលដីកា​សំណុំរឿង របស់​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ចំនួន​២​នាក់ នៅ​ថ្ងៃទី​២៧​តុលា​ខាងមុខ​

​ភ្នំពេញ​៖​ចៅក្រម​ជំនុំជម្រះ​តុលាការ​កំពូល​ការកំណត់​ប្រកាស​សាលដីកា​នេះ បន្ទាប់ពី​ការ​បើ​សវនាការ​នេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០២០​នេះ បណ្ដឹង​ប្ដឹង​សារទុក្ខ​របស់​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ចំនួន​២​នាក់ ពាក់ព័ន្ធ​នឹង​ការចាត់​របៀប របស់​សាលាឧទ្ធរណ៍ បានសម្រេច​តម្កល់​សំណុំរឿង​ចាត់​របៀប​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជាបានការ​ដដែល ដោយ​ជនជាប់ចោទ​មិន​សុខចិត្ត​ទើប​ប្តឹង​សាទុក្ខ​មក​តុលាការ​កំពូល​។​

​ជាប់ចោទ​ឈ្មោះ​អ៊ួ​ន ឈិន​ភេទ​ប្រុស អតីត​បុគ្គលិក វិទ្យុ​អាស៊ីសេរី​និង​ឈ្មោះ​យាង សុធា​រិន្ទ ហៅ យាង​សុជា​មេត្តា ភេទ​ប្រុស​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី បានបង្ហាញ​វត្តមាន​ក្នុង​សវនាការ​នេះ​ផងដែរ​។ ហើយ​លោក​ចៅក្រម​ជំនុំជម្រះ បានសម្រេច​លើក​ពេល​ទៅធ្វើ​ការប្រកាស​សាលដីកា​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ​២០២០​ខាងមុខ បន្ទាប់ពី​សវនាការ​ចប់​។​

​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ជាប់​ទាំងពីរ​នាក់ កាលពី​យប់​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៧​កន្លងទៅ នៅក្នុង​បន្ទប់​សណ្ឋាគារ ម៉ារ​ឌី ស្ថិតនៅ​ក្បែរ​ស្ពាន​អាកាស​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ជនជាប់ចោទ​ទាំង​២​នាក់​ខាងលើ ត្រូវ​តុលា​ការចេញ​ដីកាឃុំខ្លួន​ជា​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស កាលពី​រសៀល​ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០១៨ និង​ភស្តុតាង​មួយចំនួន​ផងដែរ​។ ក្រោយមក​នៅ​ថ្ងៃទី​២១​ខែសីហា ឆ្នាំ​២០១៨ ជនជាប់ចោទ​ទាំង​២​នាក់ ត្រូវបាន​តុលាការ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​សិន​។​

​ជនជាប់ចោទ​ឈ្មោះ​អ៊ួ​ន ឈិន​និង​ឈ្មោះ​យាង សុធា​រិន្ទ ហៅ យាង សុជា​មេត្តា ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ​លួច​ផ្តល់ព័ត៌មាន​ឲ្យ​បរទេស និង​ផលិត​វីដេអូ​អាសអាភាស​៕​ដោយ​៖​ឡេង បញ្ញា​ឬ​ទ្ធិ​