Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឌី សូ​នី​តា មាន​ផ្ទៃពោះ​គ្រប់​ខែ​បាត់​មហាជន​ស្រឡាំងកាំង ព្រោះ​មិនទាន់​រៀបការ ខណៈ​សា​ម៉ី​ខ្លួន​ចេញមក​សុំទោស​ចំពោះ​កំហុសឆ្គង និង​លើក​ហេតុផល​ថា​…

spot_img

​ភ្នំពេញ​៖ តារា​សម្តែង ឌី សូ​នី​តា ថ្មីៗ​នេះ បានធ្វើ​ឲ្យ​មហាជន​ជាពិសេស​អ្នកគាំទ្រ ផ្ទុះ​ការភ្ញាក់ផ្អើល ស្រឡាំងកាំង​គ្រប់ៗ​គ្នា​តែម្តង ក្រោយពី​នាង​ស្រាប់តែ​លេចមុខ​ក្នុង​វីដេអូ បង្ហាញ​មាន​ផ្ទៃពោះ​គ្រប់​ខែ​បាត់ទៅហើយ ទាំង​ពុំទាន់​បាន​រៀបការ​។​

​តាមរយៈ​វីដេអូ​ចេញ​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ តារា​សម្តែង ឌី សូ​នី​តា បាន​អះអាងថា កូន​ដែល​នៅក្នុង​ផ្ទៃ​នោះ​គឺជា​តំណក់ឈាម​រួមគ្នា​ជាមួយ​ដៃគូ​សម្តែង លោក អា​ឡិច ហ្សូ​រ៉ា តែម្តង ខណៈដែល​អ្នក​ទាំងពីរ​មិនដែល​បាន​បានបង្ហាញ​ពី​រឿង​មង្គលការ​អ្វី​សោះ ពោលគឺ​សូម្បីតែ​ការភ្ជាប់​ពាក្យ​ក៏​គ្មាន​ផង​នោះ​។​

​តែ​យ៉ាងណា អ្នក​ទាំងពីរ​ក៏បាន​ធ្វើការ​សុំទោស​ដល់​មហាជន​ផងដែរ ចំពោះ​ការ​មាន​ផ្ទៃពោះ​ទាំង​មិនទាន់​រៀបការ​បែបនេះ ព្រោះ​ក៏​ដឹងខ្លួន​ថា​ជាតា​រា ជា​មនុស្ស​របស់​មហាជន ដែល​មិនគួរណា​ធ្វើ​រឿង​ជ្រុល​ហួស​ខុស​ប្រពៃណី​បែបនេះ​នោះទេ​។​

​ទាក់ទង​នឹង​ការសម្រេចចិត្ត​យក​កូន​ទាំង​មិនទាន់បាន​រៀបការ​ឲ្យ​មហាជន​បាន​ដឹងឮ ឌី សូ​នី​តា បានលើកឡើង​ហេតុផល​ថា មាន​បញ្ហា​ផ្ទាល់ខ្លួន​ទាក់ទង​នឹង​សុខភាព​របស់​នាង​ច្រើន​ដែល​ទស្សនិកជន​មិនអាច​ដឹងបាន​។ នាង​ក៏បាន​អះអាងថា ក្រុមគ្រួសារ​នាង​មាន​ជំងឺ​តំណរ​ពូជ​ដែល​ពិបាក​នឹង​ពរ​ពោះ​ក្រោយ​វ័យ​៣០ ឆ្នាំ ទើបបានជា​នាង​សម្រេចចិត្ត​ទទួលយក​ដំណក់ឈាម​មួយ​នេះ ដោយ​មិនបាន​ឆ្លង​ក​កាត់​ការរៀប​ការ​។ ហើយ​នាង​ក៏​មិន​លាក់លៀម​នោះដែរ ដោយ​ជំងឺ​តំណពូជ​នោះ គឺ​គីស​ដែលជា​បញ្ហា​ដ៏​ប្រឈម​គ្រោះថ្នាក់​សម្រាប់​ការ​មានកូន​។​

​បន្ថែម​ពីនេះ ឌី សូ​នី​តា បាន​រៀបរាប់​តាមរយៈ Caption វីដេអូ​ថា​៖ “​នេះ​គឺជា​វីដេអូ​ជា​ផ្លូវការ​របស់​នាង​ខ្ញុំ ដែល​បាន​សន្យាថា​នឹង​បង្ហោះ​ជូន​បងប្អូន​ក្នុងថ្ងៃនេះ នាង​ខ្ញុំ​សង្ឃឹមថា ពុក​ម៉ែ​បងប្អូន​ទាំងអស់​មិន​ថា​ក្នុងស្រុក​ឬ​ក្រៅ​ស្រុក​យោគយល់ និង​អធ្យាស្រ័យ​ដល់​រូបនាង​ខ្ញុំ​។ មូលហេតុ​និង​ហេតុផល​នៃ​រឿង​នាង​ខ្ញុំ​បាន​បកស្រាយ​នៅក្នុង​វីដេអូ​នេះ​អស់ហើយ សង្ឃឹមថា​កា​ដុង​នឹង​នៅតែ​ជា​មនុស្ស​ម្នាក់​នៅក្នុង​ចិត្ត​បងប្អូន ជា​មនុស្ស​ដែល​បងប្អូន​តែងតែ​អោយ​តម្លៃ​និង​ជា​តារា​ម្នាក់ ដែល​ធ្វើអោយ​បងប្អូន​សើច​សប្បាយរីករាយ​រហូត​ទៅ​។ សូមទោស​ហើយក៏​អរគុណ​ដល់​ពុក​ម៉ែ​បងប្អូន​ដែល​អធ្យាស្រ័យ #Smile #comming# #soon-“​។​

​ដោយឡែក នៅ​ល្ងាច​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ នេះ ដែលជា​ថ្ងៃ​នាង​ត្រូវ​សម្រាលកូន ឃើញថា​ក៏មាន​វត្តមាន​តារា​សម្តែង គឹម លីហ្សា និង​ស្វាមី មក​ផ្តល់​កម្លាំងចិត្ត​ដល់​អ្នក​ទាំងពីរ​ផងដែរ​។ ក្នុងនោះ​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន អ្នកនាង គឹម លីហ្សា ក៏បាន​បង្ហោះ​សារ​យ៉ាង​រំភើបចិត្ត​ថា​៖ «​មក​មើល Mummy ថ្មី ហើយក៏​កំពុង​ទន្ទឹង​ចាំ​មើលមុខ​ក្មួយ Smile Dy Sonita Alexora John»៕ ដោយ​៖ លឹម ហុង​

spot_img
×