Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​មូលដ្ឋាន ស្រង់​ឈ្មោះ​អ្នករងគ្រោះ​ទឹកជំនន់ ដើម្បី​ទទួល​អំណោយ​ពី​រាជរដ្ឋាភិបាល ឬ​សប្បុរសជន​នានា ឲ្យ​ច្បាស់លាស់​ចៀសវាង​មានការ​រិះគន់​

spot_img

​បាត់ដំបង​៖ ឯកឧត្តម ឡោក ហួ អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង បាន​ណែនាំ​ទៅកាន់​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ស្រង​ឈ្មោះ​ពលរដ្ឋ​រងគ្រោះ ដោយ​ទឹកជំនន់​ដែល​នឹង​ទទួល​អំណោយ​ពី​រាជរដ្ឋាភិបាល​ឬ​សប្បុរសជន​នានា ឲ្យ​ច្បាស់លាស់ មាន​តម្លាភាព មិន​ប្រកាន់​និ​ន្នា​នយោបាយ ចៀសវាង​មានការ​រិះគន់​ទៅលើ​រាជរដ្ឋាភិបាល​ថា​មិនបាន​ខ្វាយខ្វល់​ពលរដ្ឋ​រងគ្រោះ​គ្រប់គ្នា​។​

​ការលើកឡើង​បែបនេះ ក្នុង​ពិធី​ចែក​អំណោយ​ពលរដ្ឋ​ចំនួន មួយ​ពាន់​គ្រួសារ ដែលជា​អំណោយ​របស់​ក្រុមហ៊ុន​ស្មា​ត នៅក្នុង​ស្រុក​សង្កែ លា​លពី​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០២០​។​

ឯកឧត្តម ឡោក ហួ​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា បញ្ហា​ទឹកជំនន់ បានធ្វើ​ឲ្យ​ពលរដ្ឋ​ជាច្រើន​ម៉ឺន​គ្រួសារ​រង​ការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដែរ ហើយ​បញ្ហា​នេះ​ជា​បន្ទុក​របស់​រាជរដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​។ នៅ​ចំពោះមុខ​អ្វីដែល​ត្រូវ​ដោះស្រាយ​បន្ទាន់ បន្ទាប់ពី​ជម្លៀស​ពលរដ្ឋ​មកកាន់​ទីទួល​សុវត្ថិភាព អាជ្ញាធរ​ត្រូវ​ចុះ​ចែក​ស្បៀង​បណ្ដោះអាសន្ន ដល់​ពួកគាត់​ឲ្យ​បាន​គ្រប់គ្នា ដែល​ការចែក​នេះ ត្រូវធ្វើ​ឲ្យ​បាន​គ្រប់​ពលរដ្ឋ​រងគ្រោះ​ធ្ងន់ធ្ងរ​ពិតប្រាកដ ហើយ​ទាមទារ​ឲ្យ​អាជ្ញាធរ មូលដ្ឋាន​ត្រូវធ្វើ​ការងារ​នេះ​ឲ្យ​បានច្បាស់លាស់​។​

​ឯកឧត្តម ឡោក ហួ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ដែរនោះ ប៉ុន្តែ​មិនមាន​លិចលង់​ធ្ងន់ធ្ងរ​ហើយ​មាន​ជីវ​
​ភាព​ក្នុង​គ្រួសារ​សមរម្យ សូមកុំ​អាក់អន់ចិត្ត ដែល​អាជ្ញាធរ​មិនបាន​ផ្ដល់​ស្បៀង​ជូន​។​

​លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា គិត​ត្រឹម​ថ្ងៃទី​២១ ខែតុលា​នេះ ទឹកជំនន់​នៅ​ខេត្តបាត់ដំបង បាន​ស្រក​អស់​ច្រើន​ជា​អន្លើរៗ​ហើយ​។ នៅ​ខេត្តបាត់ដំបង មិនទាន់មាន​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដែល​ចាត់​ដាក់​ចូលក្នុង​គ្រោះមហន្តរាយ ដោយសារ​ទឹកជំនន់​នោះទេ​។ ចំពោះ​មាន​ករណី​អ្នកស្លាប់​ដោយសារ​លង់ទឹក ក្នុងអំឡុង​ទឹកជំនន់​នៅ​ខេត្តបាត់ដំបង​នោះ គឺជា​ករណី​ពលរដ្ឋ​ទៅលេង​ទឹក ហើយ​លង់​ស្លាប់​ដោយ​ខ្លួនឯង មិនមាន​កើតឡើង ដោយសារ​លិចលង់​លំនៅដ្ឋាន ហើយ​ពួកគាត់​លង់​ស្លាប់​នោះទេ​៕ ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×