Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ប៉ុនប៉ង​មនុស្សឃាត ក្រុម​ជនល្មើស ប្រើ​អាវុធខ្លី​បាញ់រះ​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​រងរបួស បង្កឡើង​ដោយ​ជនជាតិ​ចិន​បាញ់​ទៅលើ​ជនរងគ្រោះ​ជា​ជន​ជាតិចិន​ដូចគ្នា

spot_img

ខេត្ត​ព្រះសីហនុ​៖​ករណី​ផ្ទុះអាវុធ​នៅ​ក្រុងព្រះសីហនុ កាលពី​យប់​រំលងអធ្រាត្រ ឆ្លង​ចូល​ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២០ សមត្ថកិច្ច​អះអាងថា ជា​ករណី​ប៉ុនប៉ង​មនុស្សឃាត ក្នុងនោះ​ក្រុម​ជនល្មើស ប្រើ​អាវុធខ្លី​បាញ់រះ​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​រងរបួស បង្កឡើង​ដោយ​ជនជាតិ​ចិន​បាញ់​ទៅលើ​ជនរងគ្រោះ​ជា​ជន​ជាតិចិន​ដូចគ្នា​។

បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​អំពី​ករណីនេះ លោក​ឧត្ដមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​ខេត្ត​ព្រះសីហនុ បាន​បញ្ជា​កម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​បាន​និង​ឃាត់ខ្លួន​បាន​ជ​នស​ង្ស​យ័​ពាក់​ព​ន្ធ័​ចំនួន ៤ នាក់ ។ ចំណែក​ជនរងគ្រោះ ២ នាក់ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ។

​សមត្ថកិច្ច​បញ្ជាក់ថា ជនល្មើស​បាន​ជិះ​រថយន្ត ហាំ​មើ ស្លាក​លេខ 2BI-7260 ភ្នំពេញ បាន​បាញ់រះ​ដោយ​អាវុធខ្លី​ចូល​ហាង​ចាក់​សាក់ មួយកន្លែង​ស្ថិតនៅ​ចំណុច​មហោស្រព​ចាស់ ក្រុមទី​៤ ភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ បណ្តាល​ឲ្យ​របួស​បុរស​ជនជាតិ​ចិន​២​នាក់ (​ម្នាក់​របួស​ដៃ និង​ម្នាក់ទៀត​របួស​ជើង​)​។​
វត្ថុតាង​ដកហូត​បានរួម​មាន ៖ -​អាវុធខ្លី​១​ដើម ម៉ាក​CZ-75 (​លេខ​រលុប​),​បង់​១ និង​គ្រាប់កាំភ្លើង​ចំនួន​២០​គ្រាប់ ។ – សំបក​កា​ទុ​ស ១០ សំបក – រថយន្ដ ហាំ​មើ​ស្លាក​លេខ​2BI-7260 ភ្នំពេញ ១​គ្រឿង​។ ចំពោះ​អាវុធខ្លី ១​ដើម ម៉ាក CZ-75 (​លេខ​រលុប​) ដែល​ជនសង្ស័យ​យក​ធ្វើ​សកម្មភាព ជ​នស​ង្ស​យ័​សារភាព​ប្រាប់​នគរបាល​ថា បាន​ទិញ​ពី​បុរស​ជនជាតិខ្មែរ​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ​(​នគរបាល​កំពុង​ស្រាវជ្រាវ​រក​) ក្នុងតម្លៃ ២,៨០០$ (​ពីរពាន់​ប្រាំបី​រយ​ដុល្លារ​អាមេរិក​) ។​

​ជនរងគ្រោះ​ទាំង​២​នាក់​៖ ១-​ឈ្មោះ CHANG JINLONG ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេ​ខៈ EE2471751 មុខរបរ បើកហាង​ចាក់​សាក់ ស្នាក់នៅ​ក្រុមទី​៤ ភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ រងរបួស​ត្រូវ​ដើមដៃ​ខាងឆ្វេង​១​គ្រាប់​(​ធ្លាយ​)​។ ២-​ឈ្មោះ CHA YON BING ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​(​យកទៅ​បន្ត​វី​សារ​)​មុខរបរ​បើកហាង​លក់​ស្លឹក​តែ ស្នាក់នៅ​ក្រុមទី​៤ ភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ រងរបួស ត្រូវ​ប្រអប់ជើង​ខាងឆ្វេង​១​គ្រាប់​(​ចំ​បញ្ឆិត​)​។​

​ជនសង្ស័យ​ទាំង​៤​នាក់​៖ ១-​ឈ្មោះ HUANG XIAO HU ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ចិន គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ សណ្ឋាគារ ហាវ​ឆឹង ស្ថិតនៅ​ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ សីហនុ ។ ២-​ឈ្មោះ QIAN SHI CAI ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិ​ចិន គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ សណ្ឋាគារ ហាវ​ឆឹង ស្ថិតនៅ ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ សីហនុ ។ ៣-​ឈ្មោះ CHENG YOU WEN ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ​ចិន គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន មុខរបរ ប្តូរប្រាក់ ស្នាក់ នៅ​សណ្ឋាគារ ហាវ​ឆឹង ស្ថិតនៅ ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ សីហនុ ។ ៤-​ឈ្មោះ YIN YA GIANG ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិ​ចិន គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន មុខរបរ​បុគ្គលិក​កាស៊ីណូ ហាវ​ឆឹង ផ្នែក សេវាកម្ម​បំរើ​អតិថិជន ស្នាក់នៅ​សណ្ឋាគារ ហាវ​ឆឹង ស្ថិតនៅ ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

សមត្ថកិច្ច​បញ្ជាក់បន្ថែម​ថា ករណីនេះ​កើតឡើង​ដោយសារ ជនសង្ស័យ​ឈ្មោះ HUANG XIAO HU បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ ដែលជា​ប្អូនស្រី​របស់​ជនរងគ្រោះ​ឈ្មោះ CHANG JINLONG ដោយ​ប្រពន្ធ​របស់​ជនសង្ស័យ​ខឹង​ខ្លាំងពេក ក៏បាន​អារ​ដៃ​ខ្លួនឯង​បណ្តាល​ឲ្យ​រងរបួស បន្ទាប់ពី​ដឹង​រឿន​នេះ ជនរងគ្រោះ​ឈ្មោះ CHANG JINLONG បាន​ទៅ​មើល​ប្អូនស្រី​របស់ខ្លួន​ដែល​កំពុង​ព្យាបាល​របួស​នៅ​មន្ទីរ ពេទ្យ​ថៃ​ខាង ពេល​នៅក្នុង​មន្ទីរពេទ្យ ជនសង្ស័យ​ឈ្មោះ HUANG XIAO HU មិនបាន​ទៅ​មើល​ប្រពន្ធ​ទេ ដោយ​ទុកអោយ​បក្ខពួក ២​នាក់​:(១-​ឈ្មោះ QIAN SHI CAI , ២-​ឈ្មោះ CHENG YOU WEN ) នៅ​មើល​ជំនួស ពេលនោះ​ជនរងគ្រោះ​បាន​សួរនាំ ហេតុអ្វី​មិនឃើញ​ជនសង្ស័យ​ឈ្មោះ HUANG XIAO HU មក​មើល​ប្រពន្ធ​ដែល​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ បន្ទាប់មក​ក៏មាន​មិត្តភក្តិ​របស់​ជនរងគ្រោះ​បាន​ដេញ​វាយ និង​ប្រើ​កាំបិត​ដេញ​កាប់ ទៅលើ​បក្ខពួក​របស់​ជនសង្ស័យ ២​នាក់​នោះ តែ​ពួកគេ​ទាំង​២​នាក់ បាន​រត់ គេចខ្លួន​ទាន់ ហើយក៏​បើករថយន្ត ១​គ្រឿង ម៉ាក HUMMER ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BI-7260 ចេញ​ទៅរក​ជនសង្ស័យ​ឈ្មោះ HUANG XIAO HU និង​ជនសង្ស័យ​ឈ្មោះ YIN YA GIANG ដោយ​ពួកគេ​បាន​ប្រាប់​ពី​រឿង​ត្រូវបាន​មិត្តភក្តិ​របស់​ជនរងគ្រោះ ដេញ​វាយ​និង​កាប់ ហើយ​ជនសង្ស័យ​ទាំង ៤​នាក់ ក៏បាន​បើករថយន្ត ម៉ាក HUMMER ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2BI-7260 ទៅ​ហាង​ចាក់​សាក់​របស់​ជនរងគ្រោះ នៅ​ម​ហោ​ស្រាព​ចាស់ ពេលទៅដល់​ជនសង្ស័យ​ទាំង​៤​នាក់ បាន​ចុះ​ពី​រថយន្ត និង​គោះទ្វារ​ហាង​របស់​ជនរងគ្រោះ ពេលនោះ​ជន​រង គ្រោះ​មិន​ព្រម​បើកទ្វារ ជនសង្ស័យ​ឈ្មោះ HUANG XIAO HU ក៏បាន​ដក​កាំភ្លើងខ្លី​១​ដើម ម៉ាក CZ-75 បាញ់រះ​ចូលទៅក្នុង​ហាង​របស់​ជនរងគ្រោះ​ចំនួន​១០​គ្រាប់ បណ្តាល​ឲ្យ​ជនរងគ្រោះ​ទាំង ២​នាក់ ត្រូវ​គ្រាប់កាំភ្លើង​ម្នាក់​មួយគ្រា​ប់ ។

បច្ចុប្បន្ន​ជនល្មើស​និង​វត្ថុតាង សមត្ថកិច្ច​កំពុង​សាកសួរ​បន្ត​តាម​និតិ​វិធី កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ចាត់ការ​តាមច្បាប់ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×