Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CAMSOC ពិភាក្សា​លើ​គម្រោង​សាងសង់​ភូមិ​កីឡា ការថ្វាយ​ភ្លើង​អាទិទេព​កីឡា​ ​និង​ពិធី​រត់​ភ្លើង​គប់ ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​បណ្ឌិត ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈ​អចិន្ត្រយ៍​ប្រចាំ​សប្តាហ៍ លើ​របៀបវារៈ​សំខាន់ៗ​ចំនួន​ពីរ ដើម្បី​ត្រៀម​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម (​កីឡា​ជនពិការ​) លើក​ទី​១២ ឆ្នាំ​២០២៣​។​

​ថ្លែង​ក្រោយ​បញ្ចប់​កិច្ចប្រជុំ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់​ខ្លឹមសារ​ថា នៅ​សប្តាហ៍​នេះ​ផ្តោត​សំខាន់​លើ​បទ​បង្ហាញ​គម្រោង​សាងសង់​ភូមិ​កីឡា ឬ​បុរី​កីឡា​របស់​ក្រុមហ៊ុន World Bridge Sport Village ដែល​គម្រោង​សាងសង់​ភូមិ​កីឡា​នេះ​ស្ថិតនៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរ​ត​តេ​ជោ​។ កិច្ចប្រជុំ​ក៏​ជជែក​គ្នា​អំពី​កម្មវិធី​លម្អិត ស្តីពី​ការថ្វាយ​ភ្លើង​អាទិទេព​កីឡា និង​ពិធី​រត់​ភ្លើង​គប់ កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣​។​

​សម្រាប់​របៀបវារៈ​ទី​១​នេះ​ត្រូវបាន​ឯកឧត្តម​អគ្គលេខាធិការ​លើកឡើង​ថា ភូមិ​កីឡា គឺជា​ក​ន្លែ​ស្នាក់នៅ ហូបចុក​របស់​កីឡាករ កីឡាការិនី ក្នុងពេល​ស៊ី​ហ្គេម ដែល​អាច​រក្សា​នូវ​សុវត្ថិភាព ការគ្រប់គ្រង​ជាដើម​។ ភូមិ​កីឡា​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​បានប្រគល់​ឲ្យ World Bridge Sport Village ដែលជា​ក្រុមហ៊ុន​ធ្លាប់មាន​ស្នាដៃ​កសាង​អគារ​ខ្ពស់ៗ ក្នុង​រាជធានី​ភ្នំពេញ​។ ក្រុមហ៊ុន​នេះ​ដឹកនាំ​ដោយ​លោក​ឧកញ៉ា សៀរ រិទ្ធី បានធ្វើ​បទ​បង្ហាញជូន​គណៈអចិន្ត្រៃយ៍ ដែល​ដឹកនាំ​អង្គប្រជុំ​ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន ដើម្បី​ពិនិត្យមើល​លើ​ភាព​បន្ស៊ី​គ្នា​រវាង​សំណង់ និង​តម្រូវការ​របស់​យើង​ក្នុងពេល​ស៊ី​ហ្គេម ដែល​ភូមិ​កីឡា​មាន​អគារ​ស្នាក់នៅ វិឡា​មួយចំនួនទៀត សម្រាប់​មន្ត្រី អាជ្ញាកណ្តាល ចៅក្រម ដោយមាន​បន្ទប់​ស្នាក់នៅ​ជាង​១៧០០​បន្ទប់ ក្នុងនោះ​មាន​បន្ទប់​ខ្លះ​មាន​គ្រែ​១ ដល់​៥ ដែលមាន​ត្រូវ​បំពាក់​សម្ភារ​មួយចំនួន​នៅតាម​បន្ទប់​ផងដែរ ដើម្បី​ផ្តល់​ផាសុខភាព​ជូន​ដល់​កីឡាករ កីឡាការិនី ដែល​ស្នាក់នៅ​ក្នុងពេល​ស៊ី​ហ្គេម ដែលមាន​រយៈពេល​ប្រមាណ​១​ខែ ដោយសារ​អត្ត​ព​លិ​ក​អន្តរជាតិ​អាចមក​មុនពេល​ស៊ី​ហ្គេម ជាង​១០​ថ្ងៃ និង​ក្រោយ​ស៊ី​ហ្គេម ពី​២​ទៅ​៣​ថ្ងៃ​។ នៅក្នុង​គម្រោង​សាងសង់​ភូមិ​កីឡា​នេះ​ឃើញថា​មាន​សោ​ភ័​ណ្ឌ​ភាព រចនាបទ​ល្អ និង​គោរព​ទៅតាម​បទដ្ឋាន​និយាម​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​សំណង់​ភូមិ​កីឡា​នឹងត្រូវ​សាងសង់​លើ​ផ្ទៃដី ទំហំ​ប្រមាណ​៨​ហិកតា ស្ថិតនៅ​ផ្នែក​ខាងក្រោយ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។ នៅក្នុង​ភូមិ​កីឡា​នេះ នឹង​រៀបចំ​ឲ្យ​មាន​សារមន្ទីរ​ស៊ី​ហ្គេម ដែល​នឹង​អាច​ផ្ទុក​អនុស្សាវរីយ៍​ទាំងឡាយ​នៅក្នុង​សារមន្ទីរ​ស៊ី​ហ្គេម សម្រាប់​ការសិក្សា​ស្រាវជ្រាវ​របស់​សិស្សានុសិស្ស និស្សិត ក៏​ដូ​ជា​មហាជន​ទូទៅ​ជំនាន់​ក្រោយៗ​អាច​ស្វែងរក​ការស្រាវជ្រាវ​នៅ​ទីនោះ​បាន​។ ភូមិ​កីឡា​នេះ​នឹងត្រូវ​ប្រគល់ជូន CAMSOC នា​ចុងឆ្នាំ​២០២២ សម្រាប់​ការរៀបចំ​ប្រើប្រាស់ ក្នុង​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​តាម​ការគ្រោង​នឹង​អាចមាន​អត្ត​ព​លិ​ក​ប្រមាណ​៧០០០​នាក់ រួមទាំង​ប្រតិភូ មន្ត្រី គ្រូបង្វឹក ប្រមាណ​៣០០០​នាក់​ទៀត សរុប​ប្រមាណ​១​ម៉ឺន​នាក់ នៅក្នុង​ភូមិ​កីឡា​តែមួយ​នេះ ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង ថែរក្សា​សុវត្ថិភាព ក៏ដូចជា​អាច​ហូបចុក ស្នាក់នៅ​ជុំគ្នា ព្រមទាំង​ងាយស្រួល ក្នុងការ​ដឹកជញ្ជូន​ផងដែរ​។​

​ឯកឧត្តម វ៉ា​ត់ ចំរើន ចាត់ទុកថា នេះ​គឺជា​សេចក្តីសង្ឃឹម ហើយក៏​ជា​ស្តង់ដា​នៃ​ការទទួល​រៀបចំ​ស៊ី​ហ្គេម ជា​លើកដំបូង​របស់​កម្ពុជា ដែលជា​គំរូ​មួយ ដែល​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ភូមិ​កីឡា​ដ៏​ល្អ ដែល​ចាត់​ទុ​ថា​អាចជា​ការត្រៀមខ្លួន​ដ៏​ល្អ​របស់​កម្ពុជា ក្នុងការ​រៀបចំ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ដែល​អាច​ល្អប្រសើរ​ជាង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀតផង ដែល​ប្រតិភូ​កីឡា​កម្ពុជា​ធ្លាប់បាន​ចូលរួម​ប្រកួតប្រជែង​មេដាយ ស៊ី​ហ្គេម នាពេល​កន្លងមក​។ ឯកឧត្តម​បន្ថែមទៀតថា ថ្វីដ្បិតតែ​កម្ពុជា​ទើប​រៀបចំ​ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ គឺជា​លើកដំបូង​ក៏ពិតមែន ប៉ុន្តែ​នេះ​គឺជា​មោទនភាព​របស់​យើង ក្នុងការ​ត្រៀមលក្ខណៈ​សម្បត្តិ​រៀបចំ​របស់​ម្ចាស់ផ្ទះ​កម្ពុជា​នេះ​មាន​ភាព​លេចធ្លោ និង​អាច​ទាក់ទាញ​បណ្តា​ប្រទេស​នានា ក្នុង​អាស៊ីអាគ្នេយ៍​ចំនួន​១០​ប្រទេស​ផ្សេងទៀត ដែល​ត្រៀម​ចូល​ស៊ី​ហ្គេម នៅ​កម្ពុជា​កាន់តែ​មាន​ទំនុកចិត្ត​ខ្ពស់ ក៏ដូចជា​អាចបំពេញ​ចិត្ត​ជូន​ដល់​ប្រតិភូ​ទូទាំង​ពិភពលោក​ផងដែរ​។​

​ចំពោះ​របៀបវារៈ​ទី​២ ត្រូវបាន​ឯកឧត្តម វ៉ា​ត់ ចំរើន បញ្ជាកជូន​ដែរ​ថា «​យើង​បាន​គូសវាស​នូវ​ផែនការ​មួយចំនួន ពាក់ព័ន្ធ​នឹង​ពិធី​សុំ​ភ្លើង​គប់​អាទិទេព​កីឡា និង​ពិធី​រត់​ភ្លើង​គប់ ដែលជា​ពិធី​អប់រំ​ផ្សព្វផ្សាយ​សង្គម បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ និង​បាន​ផ្សព្វផ្សាយ​នៅ​ទូទាំង​ពិភពលោក ដែល​ពិធី​រត់​ភ្លើង​គប់​នេះ​ជា​និមិត្តរូប​នៃ​សន្តិភាព ថាមពល​កីឡា សាមគ្គីភាព ក៏ដូចជា​និមិត្តរូប​សន្តិភាព​នៃ​ចលនា​អូឡាំពិក​នៅលើ​ពិភពលោក​ផងដែរ​។ ពិធី​សុំ​ភ្លើង​គប់​អាទិទេព​កីឡា និង​ពិធី​រត់​ភ្លើង​គប់​នេះ​គឺ​យក​លំនាំ​តាម​ចលនា​កីឡា​អូឡាំពិក ដែល​យក​ភ្លើង​ចេញពី​ព្រះអាទិត្យ ហៅថា​ភ្លើង​អាទិទេព ដែលមាន​ប្រភពដើម​នៅ​ប្រទេស​ក្រិ​ក​។ គម្រោង​លម្អិត​នេះ​ត្រូវបាន​រៀបចំ​នូវ​ផែនការ​ជាច្រើន​ទម្រង់ ដែល​ក្នុងនោះ​អាចធ្វើ​ពិធី​សុំ​ភ្លើង​អាទិ​ពេ​ទ​កីឡា​ពី​ព្រះអាទិត្យ នៅ​ប្រាសាទអង្គរវត្ត ឬ​នៅ​ព្រះបរមរាជវាំង និង​ការរត់​ភ្លើង​គប់​នៅ​កម្ពុជា និង​បន្ត​រត់​នៅ​បណ្តា​ប្រទេស​នានា ក្នុង​អាស៊ីអាគ្នេយ៍ រួចហើយ​រត់​ចូលមក​ក​​ម្ពុ​ជា​វិញ ដើម្បី​រត់​ចូល​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលជា​កន្លែង​ប្រារព្ធ​ពិធី​បើក​ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×