Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​សុក្រ ទី​ ២៣ ខែតុលា ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​លោកអ្នក​កើត​បញ្ហា​តប់​ប្រ​ម៉​ល់​និង​ពិសេស​ងាយ​កើតរឿង​រាវ​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​ផង​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ក្រៅពីនេះ​ក៏​មិនសូវ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ផងដែរ​។​

ជំនួញ ៖ ​​ការចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​ហើយ​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានដំណើរ​ទៅមុខ​យឺតៗ​និង​ងាយ​ថយក្រោយ​ណាស់​៕

ឆ្នាំឆ្លូវ

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែងមាន​ភាព​ភ្លឺ​ថ្លា ហើយ​ការប្រកប​ការងារ​ក៏មាន​លក្ខណៈ​ជឿនលឿន​ផងដែរ​។​ការប្រកប​ការងារ​ទោះ​ជួប​ភាព​តានតឹង​បន្តិច​តែ​ក៏​នៅ​សម្រេច​ជោគជ័យ​ជានិច្ច​។

ជំនួញ ៖ លាភ​ហេង​ធ្លាប់តែ​បោល​ហួស​ឬ​ជួប​ភាព​តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល ហើយ​បើ​មាន​ក្រុម​អតិថិជន​ជំពាក់​ប្រាក់កាស​គេ​អាច​យកមក​សង​វិញ​ទៀតផង​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុងការ​រៀបចំ​ផ្សំផ្គុំ​ជា​គ្រូ​សារ​បំផុត​៕

ឆ្នាំខាល

​​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​ចរចា​លើ​បញ្ហា​អ្វីមួយ​តែង​ទទួលជោគជ័យ​ច្រើន​ផង​។​ក្រៅពីនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ការងារ​ឬ​ប្រកបការងារ​អ្វីមួយ​ផង​។​

ជំនួញ ៖ មានការ​ចម្រើន​លូតលាស់​ទៅមុខ​គួរសម​ហើយ​ភាព​សុខដុម​ក៏​កើតមាន​ច្រើន​ដែរ​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​បើ​លោក​អ្នកមាន​ការចង់​ទំនាក់ទំនង​ស្នេហា​ឬ​សម្រេចចិត្ត​ចូល​និយាយ​ដល់​ចាស់ទុំ​សម្រាប់​ផ្សំផ្គុំ​គ្រួសារ​តែង​ជួប​ជោគ​សំណាង​ច្រើន​ផង​៕

ឆ្នាំថោះ

​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​នៅថ្ងៃនេះ​ការប្រកប​ការងារ​តែង​រាំងស្ទះ​និង​មាន​បញ្ហា​ច្រើន​ចំពោះមុខ​ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ក្រៅពីនេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​តែងមាន​ការ​បាំង​ភ្នែក​បាំង​ចិត្ត​នាំឱ្យ​មិន​សុខ​ស្រួល​ចិត្ត​នោះឡើយ​។

ជំនួញ ៖ ​​ដំណើរ​ជីវិត​របស់​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​លំបាក​ច្រើន​ពិសេស​ឱ្យ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ឡើង​ថែមទៀត​។​

ស្នេហា ៖ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ញុះញង់​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​៕

​ឆ្នាំរោង

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ដោយ​បើ​មានការ​ត្រៀម​បានល្អ​នោះ​ឃើញថា​ផល​ជា​ផ្លែផ្កា​តែង​ផ្តល់ឱ្យ​នៅពេល​ក្រោយ​វិញ​ជាក់​ជាពុំខាន​។​

ជំនួញ ៖ អ្នក​អាជីវករ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ការរស់នៅ​មាន​ភាព​សុខដុម​គួរសម ហើយ​បើ​ចង់​ដោះស្រាយ​ជម្លោះ​វិវាទ​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់ដែរ​។​

ស្នេហា ៖ ​​​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

ឆ្នាំម្សាញ់

រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​មិនល្អ​ងាយ​កើតឡើង​ជាង​សព្វមួយដង​។​ក្នុងថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ​ដូចនេះ​ការប្រកប​ការងារ​អ្វី​ត្រូវ​ប្រយ័ត្នប្រយែង​បើ​ពុំនោះ​ពិតជា​ត្រូវ​រែកពន់​ផល​លំបាក​នៅពេល​ក្រោយ​វិញ​ជាក់​ជាពុំខាន​។

ជំនួញ ៖ ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនទាន់​ភ្លឺ​ថ្លា​ប៉ុន្មាន​ទេ​គឺ​អួអាប់​ណាស់ ហើយ​ផល​ចំណូល​នោះ​ទៀតសោត​ក៏​ជួប​ការលំបាក​ដូចនេះ​ទាល់តែ​ខិតខំ​ខ្លាំង​បន្តិច​ទើប​អាច​រកប្រាក់​ចំណូល​គ្រាន់​ធូរចិត្ត​ទៅរួច​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ទៅមុខ​យឺត​តែ​ងាយ​ថយក្រោយ​ដូចនេះ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះស្រាំ​រហូត​ក្លាយជា​រឿង​បែកបាក់​៕

ឆ្នាំមមី

​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​មានកា​រ​រីកលូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។

ជំនួញ ៖ ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឬ​ស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​គ្នា​ថែមទៀត​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ភាព​ប្រចែប្រច័ណ្ឌ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំមមែ

​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ប្រៀប​ដូច​ទឹកនឹង​ល្អ​ហើយ​ដំណើរ​ជីវិត​មានការ​លូតលាស់​ទៅមុខ​គួរសម​ផងដែរ​។​ក្នុង​ពេលនេះ​លោកអ្នក​គួរ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​រក​ពេលវេលា​សម្រាក​ឱ្យបាន​ច្រើន​ទើប​ជាការ​ប្រពៃ​បំផុត​។

ជំនួញ ៖ មាន​ការទិញចូល​លក់​ចេញ​ដាច់​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​បន្តិច​ព្រោះ​ងាយ​រងគ្រោះ​ណាស់​។​

​ស្នេហា ៖ ​ប្រុស​ស្រី​កុំ​ដើរហើរ​ពាស​វា​កាល​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​៕

ឆ្នាំវក

​​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​រាំងស្ទះ និង ជួប​នូវ​ផល​លំបាក​ច្រើន​ចំពោះមុខ​ផង​។​ការប្រកប​ការងារ​ទាំ​ង​ស្ត្រី​បុរស​បើ​មើលឃើញថា​អ្នកដទៃ​គេ​រំលោភបំពាន​ឬ​បង្កហេតុ​ចង់​ចាញ់ឈ្នះ​លោកអ្នក​ត្រូវធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​ពីព្រោះ​មិន​នាំ​កើតរឿង​រាវ​ត្រូវ​ឈឺក្បាល​។

ជំនួញ ៖ ​​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​លោកអ្នក​មិនអាច​លោភលន់​បានដែរ​ហើយ​បើ​ឃើញថា​របស់​អ្វីដែល​អាច​បញ្ចេញ​លក់​ឬ​មានការ​ផ្លាស់ប្តូរ​គប្បី​បញ្ចេញ​ឱ្យអស់​។​

ស្នេហា ៖ ប្រុស​ស្រី​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​៕

ឆ្នាំរកា​

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​ដែល​សំខាន់​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​

ជំនួញ ៖ ​ការជួញដូរ​ទីជិត​ឆ្ងាយ​តែង​ហុច​ផល​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ទោះ​ដួង​រាសី​ល្អប្រសើរ​ក្តី​តែ​លោកអ្នក​គប្បី​ប្រុងប្រយ័ត្ន​ផងដែរ​ពីព្រោះថា​ឧបទ្រពចង្រៃ​មាន​យាយី​នៅឡើយ ។​

ស្នេហា ៖ ​​ប្រុស​ស្រី​មានការ​ចុះសម្រុង​និង​មាន​ភាពស្រស់​ស្រាយ​ប្រពៃ​ណាស់​៕

ឆ្នាំច

​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​ដោយសារ​នៅថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នក​ស្រុតចុះ ដូច្នេះ​ធ្វើ​អ្វីៗ​មិនអាច​ប្រមាថ​បានទេ​បើ​ពុំនោះ​អាច​ត្រូវ​ជួប​រឿង​រាវ​ណាមួយ​នាំ​អំពលទុក្ខ​ជាក់​ជាពុំខាន​។​ការរស់នៅ​ចូរ​ប្រយ័ត្ន​ជំងឺ​ចាស់​លាប់​ឡើងវិញ​ពិសេស​ឱ្យ​ប្រយ័ត្ន​បញ្ហា​ចំណីចំណុក​ទើប​ជាការ​ប្រពៃ​បំផុត​។​

ជំនួញ ៖ ​​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​​​កំលោះ​ក្រមុំ​មាន​បញ្ហា​ចូលលុកលុយ​យាយី​ច្រើន​ដូចនេះ​ត្រូវ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះឆា​៕

ឆ្នាំកុរ

រាសី​ល្អជា​មធ្យម​។​

​ការងារ ៖ ​ថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វីៗ​មិនអាច​លោភលន់​បានទេ​ពីព្រោះ​ងាយ​ខកបំណង​និង​ជួប​ផល​លំបាក​តូចធំ​ណាស់​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ក៏​ងាយ​ផ្ទុះ​ជម្លោះ​វិវាទ​ណាស់​គប្បី​មានការ​ខន្តី​និង​បើក​ចិត្ត​ឱ្យ​ទូលាយ​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​កើតមានឡើង​។​

ជំនួញ ៖ ​​​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន​ដូច្នេះ​គួរ​មានការ​ប្រ​យ័​ត្ត​ប្រយែង​។​

ស្នេហា ៖ ​ប្រុស​ស្រី​កុំ​គប្បី​មើលផ្លូវ​អាក្រក់​ចំពោះ​គ្នា​ប្រយ័ត្ន​កើតជា​ទម្លាប់​អាក្រក់​ហើយ​កើត​តែ​បញ្ហា មិនចេះចប់​មិនចេះហើយ​៕

spot_img
×