Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខេត្តក្រចេះ ចុះ​ពិនិត្យមើល​ទីតាំង​ដី ដែល​កំពុង​រង​ការកាប់​ទន្ទ្រាន​ពី​សំណាក់​ក្រុម​អនាធិបតេយ្យ ស្ថិតនៅក្នុង​ឃុំ​កំពង​ចាម ស្រុក​សំបូរ​

spot_img

​ក្រចេះ​៖ រដ្ឋបាល​ខេត្តក្រចេះ បានចេញ​ផ្សាយ​ព័ត៌មាន​ថា ឯកឧត្តម គង់ គឹម​នី អញ្ជើញ​ចុះ​ពិនិត្យមើល​ទីតាំង​ដី​ក្រុមហ៊ុន​CHPB ដែល​កំពុង​រង​ការកាប់​ទន្ទ្រាន​ពី​សំណាក់​ក្រុម​អនាធិបតេយ្យ ។​

​ឯកឧត្តម គង់ គឹម​នី អភិបាលរង​ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ស្រុក​សំបូរ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ជាក់ស្ដែង​នៅ​ទីតាំង​ដី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​(CHPB) development ដែល​ស្ថិតនៅក្នុង​ឃុំ​កំពង​ចាម ស្រុក​សំបូរ ខេត្តក្រចេះ គណៈ​ក្រុមហ៊ុន​មួយ​នេះ​ត្រូវបាន​ក្រុម​ជន​អនាធិបតេយ្យ​ធ្វើ​សកម្មភាព​កាប់​ទន្ទ្រាន​នឹង​សាងសង់​ផ្ទះ​នៅ​លើដី​របស់​ក្រុមហ៊ុន​មួយ​នេះ​។​

​ការចុះ​ពិនិត្យមើល​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​(CHPB) development​ខាងលើ​គឺធ្វើឡើង​បន្ទាប់ពី ខាង​ភាគី​ក្រុមហ៊ុន​បានស្នើ​ដល់​អាជ្ញាធរ​ខេត្តក្រចេះ​និង​ក្រសួង មន្ទីរ​ពាក់ព័ន្ធ​ជួយ​ទប់ស្កាត់​ការកាប់​រាន​ដីព្រៃ​របស់​ក្រុមហ៊ុន​ធ្វើជា​កម្ម​សិទ្ឋិ ពី​សំណាក់​ពលរដ្ឋ​ចំណាកស្រុក​ជាច្រើន​គ្រួសារ ដែល​កំពុង​នាំគ្នា​កាប់​រាន​ដីព្រៃ​ក្រុមហ៊ុន​ធ្វើជា​កម្ម​សិទ្ឋិ​ផ្ទាល់ខ្លួន​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។​

​ឯកឧត្តម គង់ គឹម​នី អភិបាលរង​ខេត្តក្រចេះ បន្ទាប់ពី​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​មន្ទីរ​ពាក់ព័ន្ធ​រួម​និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ពិនិត្យ​ជាក់ស្ដែង ក៏បាន​បើក​កិច្ចប្រជុំ​ពិភាក្សា ជាមួយ​មន្ត្រី​ជំនាញ រួម​និង​អាជ្ញាធរ ឃុំ ស្រុក និង​តំណាង​ក្រុមហ៊ុន​ដើម្បី រក​ដំណោះ ស្រាយ​ជាក់លាក់​មួយ លោក​ក៏បាន​ផ្ដាំផ្ញើ​ឲ្យ​អាជ្ញាធរ​ឃុំ ស្រុក ចុះ​ស្រាវជ្រាវ​វែក​រកមុខ​មេ​ខ្យា​ល់​ដែល​កៀរគរ ឲ្យ​ប្រជាពលរដ្ឋ​ចូលទៅ​កាប់​ទន្ទ្រាន​ដី ក្រុមហ៊ុន ឲ្យ​បញ្ឈប់​ជាបន្ទាន់​។​

​ក្នុងនាម​អាជ្ញាធរខេត្ត ឯកឧត្តម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​ចេះ​គោរព​ច្បាប់​កុំ​ធ្វើ​អ្វី​កុំ​បំពាន​ច្បាប់ បើសិនជា​បងប្អូន​ខ្វះ​ដី​ពិតប្រាកដ សុំ​ឲ្យ​បងប្អូន​ដាក់ពាក្យ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច នៅ​នឹង​មូលដ្ឋាន​បងប្អូន​ផ្ទាល់ មក​អាជ្ញាធរខេត្ត​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×