Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អបអរសាទរ​ខួប ២៩​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ២៣ តុលា​

spot_img

​ភ្នំពេញ​៖​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លៃ​ង​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នា​ថ្ងៃនេះ​ថា ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០​នេះ គឺជា​ខួប ២៩​ឆ្នាំ (២៣​តុលា ១៩៩១-២៣​តុលា ២០២០) នៃ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ។

២៩ ឆ្នាំមុន ពោលគឺ​នៅ​ថ្ងៃទី​២៣ តុលា ឆ្នាំ​១៩៩១ ភាគី​ទាំង​៤ របស់​កម្ពុជា​រួមមាន សម្តេច​តេ​ជោ ហ៊ុន សែន តំណាងអោយ​រដ្ឋាភិបាល​កម្ពុជា​, ចលនា​តស៊ូ​ហ្វ៊ុនស៊ីនប៉ិច ដែល​តំណាង​ដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចក្រុមព្រះ នរោត្តម រណ​ប្ញ​ទ្ឋិ​, រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​តំណាង​ដោយ លោក សឺ​ន សាន និង ក្រុម​ចលនា​កម្ពុជា​ប្រជាធិបតេយ្យ (​ប៉ុលពត​)​តំណាង​ដោយ លោក ខៀវ សំផន បាន​ឈានទៅ​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​សន្តិភាព នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្រោម​វត្តមាន​សាក្សី​មកពី​១៨​ប្រទេស រួមទាំង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​។​

​មុននឹង​ឈាន​មកដល់​កិច្ចព្រមព្រៀង​នាទី​ក្រុងប៉ារីស ២៣ តុលា គឺ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួបពិភាក្សា​ដំបូង​បំផុត​ជាមួយ អតីតព្រះមហាក្សត្រ​ខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅ ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ​១៩៨៧ នៅ FERE-EN-TARDENOIS នៅ​ប្រទេស​បារាំង ដែល​ការចរចា​នេះ​មាន​សេចក្តីប្រកាស​រួម​ឡាយព្រះហស្តលេខា​ដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ហៅថា (​ជំនួប​ចរចា សីហនុ​-​ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី​០២-០៤ ខែធ្នូ ឆ្នាំ​១៩៨៧)​។ ហើយ​បន្ទាប់មក​ក៏មាន​កិច្ចចរចា​បន្ត​រវាង សីហនុ​-​ហ៊ុន សែន លើក​ទី ២ ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​២០-២១ ខែមករា ឆ្នាំ​១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេស​បារាំង និង​នៅ​ទីកន្លែង​ផ្សេងៗ​មួយចំនួនទៀត​។​

​ទោះបី​មាន​កិច្ចព្រមព្រៀង សន្តិភាព​ប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​នៅ​បន្ត​ដែល​បង្កដោយ​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ (​ប៉ុលពត​)​។

​ក្រោម​នយោបាយ ឈ្នះ​-​ឈ្នះ របស់ សម្តេច​តេ​ជោ ហ៊ុន សែន គឺ​បានបញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង នៅ​ឆ្នាំ ១៩៩៨ ដែល​កម្ពុជា​ទូទាំងប្រទេស​បាន​ស្គាល់​នូវ​សន្តិភាព​ពេញលេញ និង​សំបូរ​សប្បាយ​រហូតមក​ដល់​សព្វថ្ងៃ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×