Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើករថយន្តរហូតដាច់កង់ ​​១​គូ ​ចេញពី​រថយន្ត​ ​ខ្ទាត​ត្រូវ​ក្មេង​ប្រុស​ម្នាក់​​ស្លាប់​

spot_img

​ព្រះ​សីហ​នុ​ ៖​ រថយន្តមិនស្គាល់មួយគ្រឿង បើករហូតទាល់តែដាច់កង់​រថយន្ត​១​គូ​ ហើយ​ខ្ទាត​ចេញផ្លូវ ​បុក​​ក្មេង​ប្រុស​​ អាយុ​៨​ឆ្នាំ​ បណ្តាលឲ្យស្លាប់​ ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ១៨ លើ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ១៧៧-១៧៨​ ស្ថិត​នៅ​ក្នុងភូមិ​ចំការ​កៅស៊ូ​ ឃុំ​ជើងគោ​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​។

ករណី​​គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​ រស់​ ភារ​ម្យ ហើយបាន​បញ្ជូន​ទៅ​សង្គ្រោះ ប៉ុន្តែ​ក្រោយមកបាន​ស្លាប់ដោយសាររបួសធ្ងន់ធ្ងរពេក​ ​។​ ​រីឯ​វត្ថុ​តាង​កង់​រថយន្ត​ ១​គូ​ នេះមិនដឹងថាដាច់ចេញពីមួយណាទេ ដែលកំពុងបើកបរលើផ្លូវជាតិលេខ៤ ហើយត្រូវបានសមត្ថកិច្ចបាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ ដើម្បី​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​ ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×