Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិត្ត​ហ្វូ​ន​ផ្តល់​ជូនអំណោយ​ចំនួន ៥,០០០កញ្ចប់​ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​និង​ភ្លៀង​ធ្លាក់​ធ្ងន់ធ្ងរ​

spot_img

គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​រាយការណ៍​ថា ចាប់តាំងពី​ទឹកជំនន់​បាន​កើតឡើង​នៅតាម​បណ្តា​ខេត្ត​ជាច្រើន​នៅ​ទូទាំងប្រទេស​កម្ពុជា ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​និង​អាកាសធាតុ​អាប់អួរ​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​ចាប់តាំងពី​ដើមខែ​តុលា​ម​ក បាន​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រជាជន​ជាង ៤៨០.០០០ នាក់​នៅ​ទូទាំងប្រទេស ផ្ទះ​ជិត ១១០.០០០ ខ្នង​បាន​រង​ការខូចខាត ហើយ​មនុស្ស​ជាង ៤៦.០០០ នាក់​ត្រូវបាន​ជម្លៀស​ចេញទៅ​ទីទួល​សុវត្ថិភាព​។ ក្នុងនោះ​វាលស្រូវ ស្រែចម្ការ​រាប់ពាន់​ហិកតា និង​ដំណាំ​ផ្សេងៗ​ទៀត​ក៏ត្រូវ​ខូចខាត​ជា​ទំងន់​ផងដែរ​។​

​ដោយ​ទទួលស្គាល់​ពី​ស្ថានភាព​ដ៏​លំបាក​នេះ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បានរួម​សហការ​ជាមួយ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​នៅក្នុង​ខេត្ត​ចំនួន ១០ ដែល​បាន​រងគ្រោះ​ទឹកជំនន់​ខ្លាំងជាងគេ ដើម្បី​ឧបត្ថម្ភ​គ្រឿង​បរិភោគ និង​សម្ភារៈប្រើប្រាស់​មួយចំនួន​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​។ អំណោយ​សរុប​ចំនួន ៥.០០០ កញ្ចប់ ដែល​រួមមាន​ស៊ីម​កាត​មួយ​ដែលមាន​ទឹកប្រាក់​ចំនួន ៣០០​ដុល្លារ​រួចជាស្រេច​ត្រូវបាន​ចែកជូន​ប្រជាពលរដ្ឋ​ចាប់ពី​ថ្ងៃនេះ​តទៅ ហើយ​មិត្ត​ហ្វូ​ន​នៅតែ​បន្ត​រៀបចំ​សកម្មភាព​ជំនួយ​បន្ថែមទៀត​នាពេលខាងមុខ​។ អំណោយ​សរុប​ទាំងអស់​សរុប​ជា​ទឹកប្រាក់ ៥ ម៉ឺន​ដុល្លារ​អាមេរិក ត្រូវបាន​រំពឹងថា​នឹង​ជួយ​ចូលរួមចំណែក​ប្រជាជន​រងគ្រោះ​ជិត ៥.០០០ គ្រួសារ​ដើម្បី​ជំនះ​ស្ថានការណ៍​លំបាក​នេះ​។​
​ខេត្ត​ក្រុង​ដែល​ទទួលបាន​ការផ្តល់​ជូនអំណោយ​ពី​កម្មវិធី​នេះ​មានដូចជា ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ក្រុងភ្នំពេញ ខេត្តកណ្តាល ក្រុងព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្ត​ប៉ៃលិន និង​ខេត្តស្ទឹងត្រែង​។​
​ម្យ៉ាងវិញទៀត ទោះបីជា​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​អាកាសធាតុ​មិនល្អ​យ៉ាងណាក៏ដោយ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន និង​ក្រុមការងារ​បច្ចេកទេសរ​បស់​ខ្លួន​បាន​ជម្នះ និង​ខិតខំ​យ៉ាងខ្លាំង​ក្លា ដោយបាន​ថែទាំ​បណ្តាញ​សេវា​ដោយ​មិនមាន​ការរំខាន​ណាមួយ​គួរឱ្យកត់សម្គាល់​លើ​សេវាកម្ម​របស់​មិត្ត​ហ្វូ​ន​ឡើយ​។ បុគ្គលិក​បច្ចេកទេស ១០០% ត្រូវបាន​បញ្ជូនទៅ​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់​ដើម្បី​ធានាបាន​នូវ​គុណភាព​សេវា​ល្អ​បំផុត​នៅ​ទីតាំង​ទាំងនោះ​។​

​ជាមួយនឹង​ទស្សនវិស័យ​អាជីវកម្ម​របស់ខ្លួន “​អ្នក​យកចិត្តទុកដាក់ និង​ច្នៃប្រឌិត​ខ្ពស់​” ចាប់តាំងពី​បើក​ដំណើរការ​អាជីវកម្ម​ដំបូង​របស់ខ្លួន​មក មិត្ត​ហ្វូ​ន​បាន​ក្លាយជា​ប្រតិបត្តិ​ករ​ឈានមុខ​គេ​ក្នុង​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​ជាច្រើន​ដើម្បី​កែលំអ និង​លើកស្ទួយ​ស្ថានភាព​ជីវិត​រស់នៅ សុខភាព ការអប់រំ របស់​ប្រជាជន​កម្ពុជា​ជាអាទិ៍​៖ បរិច្ចាគ​មូលនិធិ​ជំងឺ​កូ​វីដ​១៩ ភ្ជាប់​អ៊ីនធឺណិត​ទៅ​សាលារៀន​ជិត ១៥០០ កន្លែង​ក្នុង​រយៈពេល ៥ ឆ្នាំ ឧបត្ថម្ភ​កម្មវិធី “​នេះ​មិនមែនជា​សុបិន​” ក្នុង​ការជួយ​ស្វែងរក​សាច់ញាតិ​ដែល​បាត់បង់​ជាង ១០០ គ្រួសារ​នា​សម័យ​សង្គ្រាម ឧបត្ថម្ភ​ដល់​ការវះកាត់​សម្រាប់​កុមារ​ក្រីក្រ​ចំនួន ៤៧២ នាក់ ផ្តល់​អ៊ីនធឺណិត​សម្រាប់​បណ្តាញ​អប់រំ​ស្រាវជ្រាវ​កម្ពុជា រៀបចំ​ការត្រួតពិនិត្យ​សុខភាព​និង​ផ្តល់​ថ្នាំ​ឥតគិតថ្លៃ រៀបចំ​កម្មវិធី Munny Care ដើម្បី​ជួយ​សំរួល​សម្ភារៈ​សិក្សា​សំរាប់​សិស្ស​ក្រីក្រ​។ ទឹកប្រាក់​សរុប​ដែល​មិត្ត​ហ្វូ​ន​បាន​ចូលរួមចំណែក​ក្នុង​ការធ្វើសកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​បាន​កើនឡើង​ដល់ ៨៥ លាន​ដុល្លារ​អាមេរិក​៕ ដោយ ៖ CEN

spot_img
×