Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តែងៗ​ណាស់​! មិនដឹង​បែក​ថ្នាំ ឬ​ចោរ​គាស់​ផ្ទះ ឡើងដល់​ដំបូល​កំពស់​២​ជាន់ តែ​ត្រូវ​ម្ចាស់ផ្ទះ​ព័ទ្ធ​ជាប់ អស់​ផ្លូវ ចុងក្រោយ​ស្រាប់តែ​ស៊ី​ជោរ​… (​វីដេអូ​)

spot_img

កាលពី​វេលាយប់​អា​ធ្រា​ត្រ​ថ្ងៃ​តី​២២ ខែតុលា ឆ្នាំ​២០២០ មាន​ករណី​ជនសង្ស័យ​ជា​ចោរ​ម្នាក់ បាន​ឡើងលើ​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​មួយ នៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដេ​ី​ម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​តែម្តង​។

​ដោយសារតែ​ម្ចាស់ផ្ទះ​បានដឹង​ទាន់ ហើយ​ធ្វើការ​ឡោមព័ទ្ធ បុរស​នោះ​ក៏បាន​សម្ងំ​នៅលើ​ដំបូលផ្ទះ​រហូតទល់​ភ្លឺ​។ ដោយឡែក នៅវេលា​ម៉ោង​ប្រមាណ ៨ ព្រឹក ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ ដោយ​ឃើញ​ប្រជាពលរដ្ឋ​មក​ចោមរោម​ច្រើន​កុះករ ជនសង្ស័យ​រូបនោះ ដែល​មិនដឹងថា​បែក​ថ្នាំ ឬ យ៉ាងណា ស្រាប់តែ​ងើបឈរ​បែរខ្នង គំរាម​លោត​សម្លាប់​ចុះមក​។ មួយសន្ទុះ​ក្រោយមក ដោយសារតែ​ស៊ី​ជោរ​តាម​ការលើកទឹកចិត្ត​ពី​មនុស្ស​មួយចំនួន​នៅ​ខាងក្រោម​ស្រែកថា «​បើ​ខ្លាំង​លោត​មក​» នៅ​ទីបំផុត បុរស​ចិត្តសឿង​រូបនេះ​ក៏បាន​លោតរ​ឡា​ត​ខ្លួន​ថយក្រោយ​ពីលើ​ដំបូលផ្ទះ​កំពស់​២​ជាន់​ស្តែងៗ​ដូច​និ​ន​ចារ​អ៊ីចឹង តែ​មិន​ដូច​ក្នុង​រឿងកុន លទ្ធផល​គឺថា​ដេក​ស្តូកស្តឹង​តែម្តង​។

​ជុំវិញ​ហេតុការណ៍​ដ៏​រន្ធត់​ញាក់សាច់​នេះ​ផងដែរ បើតាម​លោក​អធិការនគរបាល​ក្រុង​តាខ្មៅ បាន​ប្រាប់​ឲ្យ​ដឹងថា ករណីនេះ​ជន​ដែល​លោត​អាច​មិនមែនជា​ចោរ​ទេ ព្រោះ​ជន​រូបនេះ ពុំ​ត្រូវបាន​រកឃើញ​ភស្តុតាង​មាន​ឧបករណ៍​សម្រាប់ធ្វើ​សកម្មភាព​ជាប់​នឹង​ខ្លួន​នោះទេ​។ ហេតុនេះ លោក​ក៏បាន​ដាក់​ការ​សន្និដ្ឋានថា នេះ​អាចជា​ករណី​បែក​ថ្នាំ​ច្រើនជាង​។

​យ៉ាងណាមិញ បើទោះជា​ជនសង្ស័យ​រូបនេះ ពុំ​ស្លាប់ និង​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​យ៉ាងណា តែ​សម្រាប់​របួស​ដ៏​ធ្ងន់ធ្ងរ​បែបនេះ នោះ​មហាជន​សង្ឃឹម​តិច​ណាស់​សម្រាប់​លទ្ធភាព​ជួយសង្គ្រោះ​ជីវិត​៕ ដោយ​៖ លឹម ហុង​

spot_img
×