Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ត្រូវបាន​រថយន្ត HYUNDAl បុក​ពីក្រោយ​រួច​ហោះ​ទៅបុក​ផ្ទប់​ទ្រុង​រថយន្ត​ពេញទំហឹង​ប​ណ្តោ​ល​ឲ្យ​បែកក្បាល​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ តាម​បណ្តោយ​ផ្លូវ​ព្រៃ​ស​

spot_img

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ត្រូវបាន​រថយន្ត​ដឹក​ថ្ម​បុក​ពីក្រោយ​ពេញទំហឹង​ ប​ណ្តោ​ល​អោយ​បុរស​ម្នាក់​ហោះទៅបុក​ផ្ទប់ជាមួយនិង​ទ្រុង​រថយន្ត​​បែកក្បាល​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​នៅតាម​បណ្តោយ​ផ្លូវ​ព្រៃ​ស ចំណែកឯ​តា​កុង​រថយន្ត​បាន​រត់គេចខ្លួន​បាត់ស្រមោល ទុក​តែ​រថយន្ត​នៅ​និង​កន្លែងកើតហេតុ​។

​ហេតុការណ៍​នេះ​បានកើត​ទ្បើង​នៅវេលា​ម៉ោង ៧​និង​៣២​នាទី ត្រូវ​និង​ថ្ងែ​ទី​២៣​ខែតុលា ឆ្នាំ​២០២០ ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រៃ​ស នៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ពត៍​មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើ​ិ​ត​គេ​ឃើញ​រថយន្ត​HYUNDAl ពាក់​ស្លាក​លេខ ភ្នំពេញ 3B6315 បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើតមក​ដល់​មុខ​និង​បុរី ទ្រី គីម បាន​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង​ប​ណ្តោ​ល​អោយ​បុរស​ម្នាក់​បោក​ផ្ទុក​ទៅ​និង​ទ្រុង​រថយន្ត​មួយគ្រឿង​ដែល​ចត​ចោល​បាន​បែកក្បាល​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង ចំណែកឯ​ម៉ូតូ​ជនរងគ្រោះ​ម៉ាក​សេ​125 ស៊េរី​09 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កណ្តាល​1l 3960​។

​ជនរងគ្រោះ​មាន​ឈ្នោះ ជី​ម ទឹ​ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្លែង ឃុំ​ពេ​ជ​សារ ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

​ក្រោយ​កើតហេតុ​ក៏​ឃើញ​សមត្ថកិច្ច​មូល​ដ្ឌា​ន​ខណ្ឌដង្កោ​បាន​ចុះមក​ដល់​បាន​ទំនាកទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​និង​រថយន្ត​បង្ក​ទៅ​រក្សាទុក​បណ្តោះអាសន្ន​នៅ​ស្នងការ​នគរបាល​ចរាច​រណ៍​ផ្លូវគោក រងចាំ​ប្រគល់​ជនរងគ្រោះ​ជូន​សាច់​ញា​ត្តិ​វិញ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕ ដោយ​៖​មី​ដា ផាន់​ណា​

spot_img
×